កម្ពុជាអាចនឹង​សម្រេចជោគ​ជ័យក្នុងផែន​ការនាំអង្ករចេញបាន​1លានតោន​នៅឆ្នាំក្រោយ​ ប៉ុន្តែស្ថិត​ក្នុងស្ថានភាព​លំបាក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

     ភ្នំពេញៈ ក្រុមពាណិជ្ជករលើវិស័យស្រូវអង្ករបានបង្ហាញថា ផែនការនាំអង្ករ​ចេញឲ្យ​បាន១​លាន​តោន​​នៅឆ្នាំ​​​២០១៥​​​ អាចសម្រេចបានតាមផែនការដែលបានគ្រោងទុក ប៉ុន្តែស្ថិតក្នុងស្ថានភាព​លំបាក​ច្រើន ដែលទាម​​ទាឲ្យ​​​មាន​ការដោះស្រាយជាបន្ទាន់ចាប់ពីពេលនេះតទៅ។

      សម្ពន្ធ័អ្នកនាំអង្ករចេញកម្ពុជាកាលពីថ្ងៃទី២២ ខែមករា ២០១៤ នៅសណ្ឋាគារសាន់វេ បានរួមគ្នា​រៀប​​ចំផែនការ​​យុទ្ធសាស្រ្តថ្មី ក្នុង​កិច្ចប្រឹងប្រែងនាំអង្ករចេញឲ្យបាន1លានតោននៅឆ្នាំ២០១៥​ស្រប​តាម​​​​គោលនយោបាយរប​​ស់រាជ​រដ្ឋាភិ បាល។ការរៀបចំផែនការយុទ្ធសាស្រ្តថ្មីរបស់ខ្លួននេះ បន្ទាប់ពី​ពួក​គេ​សង្កេតឃើញមានបញ្ហាប្រឈម​ជាច្រើន​ដែល​នឹ​ងជៈឥទ្ធិពលអាក្រក់ដល់វិស័យនាំអង្ករចេញ​នាពេល​ខាង​មុខ។

      ថ្លែងក្នុងសិក្ខាសាលា លោកឧកញ៉ាគឹម សាវុធ ប្រធានសម្ពន្ធ័អ្នក នាំអង្ករចេញកម្ពុជានៅតែ​ផ្តោតក្តី​សង្ឃឹម​​ចំពោះ​ភាពជោគជ័យលើការនាំចេញអង្ករឲ្យបាន១លានតោននៅក្រោយ ប៉ុន្តែការនាំ​ចេញនេះ​អាច​​នឹងជួបការលំបាក​ច្រើន។ លោកបានពន្យល់ថា កាលពី ឆ្នាំ២០១១​ផែនការនាំអង្ករចេញ១​លាន​តោន​អាចសម្រេចបានយ៉ាងធូរ ប៉ុន្តែមក​ដល់ពេលនេះផែនការនេះក៏នៅតែសម្រចបានដ៏ដែរ គ្រាន់តែ​តឹង​បន្តិ​ចហើយប្រសិនបើពុំមាន​យន្តការដោះស្រាយ​ចា​ប់​ពីពេលនេះទៅទេនោះបញ្ហាអាចរំាង​ស្ទះ​អាច​នឹងកើតឡើង។ 

      លោកឧកញ៉ាបានអះអាងថា បញ្ហាប្រឈមដែលកំពុងជួបប្រទៈជារឿយនាពេលបច្ចុប្បន្ន​នេះមាន​៣​សំខាន់ គឺទី១សេវាកម្មដឹកជញ្ជូន ,ទី២ ការចែកចាយស្រូវពូជដែលមានទីផ្សារពីស្ថាបន័ជំនាញ​ទៅ​ប្រជា​​កសិករដោយ​ផលិត​ទទួលបានបរិមាណខ្ពស់ និងមានគុណភាព និងទី3 ការសម្រួបសម្រួល​ឯក​សារដើម្បី​ខ្ចីទុ​នពីធានាគារនៅ​មានភាព​ស្មុគ​ស្មាញ។ 

      លោកទេសរដ្ឋមន្រ្តី កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយម​ខ្ពស់ក្នុង​ការ​សម្រេច​​​បាន​លើផែនការនេះព្រោះក្រសួងបានធ្វើការកែទម្រង់លើបែបបទនាំ​ចេញឲ្យមាន​លក្ខណៈ​ប្រសើរ​ហើយ ពិសេស​បាន​​ខិតខំចរចាភាពអនុគ្រោះពន្ធ និងចរចារបើកទីផ្សារអង្ករជាលក្ខណៈ​ទ្វេភាគី​និង​ពហុភាគី ដើម្បីធានាផែន​ការនាំ​អង្ករ​ចេញនៅឆ្នាំក្រោយនេះសម្រេចបានជោគជ័យ។

      លើសពីនេះទៀត លោកក៏បានបញ្ជាក់ថា ក្រសួងក៏បានពង្រឹងលើការត្រួតពិនិត្យគុណ​ភាពអង្ករ​ដែល​បាន​នាំ​ចេញធានាថាគ្មានការក្លែងបន្លំ ដើម្បីឲ្យអង្ករកម្ពុជាមានទីផ្សារស្ថិតស្ថេរ ហើយកាន់តែល្បី​ល្បាញ​​នៅលើពិភព​លោក។

     

      សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីប្រពន្ធ័អនុគ្រោះរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៣ កម្ពុជា​នាំ​អង្ករ​ចេញបានចំនួន៣៨៥.២៩៦តោន គឺមានការកើនឡើង៥១ភាគរយ បើធៀប​ទៅនឹង​ឆ្នាំ​២០១២​ ហើយក្នុង​ចំណោម​ប្រទេស​​ទាំង៥២​ដែលបានទិញអង្ករពីកម្ពុជា ប្រទេសបារំាង​ស្ថិត​ក្នុង​ចំណាត់​​ថ្នាក់ទី១​ ដែលបានទិញអង្ករ​ពីព្រះរាជា​ណា​​ចក្រកម្ពុជាច្រើនជាងគេ៕

ដោយៈ​  ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្រះគ្រូចៅអធិការ​វត្តមួយអង្គត្រូវ​បានដកតំណែង ​បន្ទាប់ពីប្រើហឹង្សា​វាយទៅលើដូនជី​

ឧត្តរមានជ័យ៖ ព្រះ​គ្រូ​មេគុណខេត្តឧត្តរមានជ័យ បានសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [378]


​កម្ពុជា-ម៉ាឡេស៊ី​ ធ្វើជាសហ ​ប្រធាន​ ក្នុងកិច្ចប្រជុំតុមូល​ ស្តីពី​ វិស័យឧស្សាហកម្ម​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងម៉ាឡេស៊ី នឹងធ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [259]


លួចឌុប​ស្រី​ក្មេង​ជួប​គ្រោះថ្នាក់​ចរាចរ ប្រពន្ធ​ដឹង​មកដល់ទះ​​កំផ្លៀងថែម

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជិះម...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [390]


​រថយន្ត​អី​ស៊ុយស៊ុយ ​ពន្លះ​ អ្នកជិះ​ម៉ូតូស្លាប់​អូស​៣០ម៉ែត្រ​

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [573]


យុទ្ធនាការផ្សព្វផ្សាយអំពីជំងឺផ្តា សាយបក្សីដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងសាខា...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 463 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 730 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864407​ នាក់