ភ្នំពេញ៖បន្ទាប់ពីរដ្ឋសភាបានអនុម័តនូវសេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងចំពោះការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម
ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យកាលពីពេលថ្មីមកនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០១៣ខាងមុខនេះព្រឹទ្ធសភាក៏នឹងបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យនិងសម្រេច លើសំណើរបស់គណៈ
កម្មការទី៦ព្រឹទ្ធសភា។
យោងតាមសេចក្តីដូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចុះថ្ងៃទី១០ ខែមិថុនា នេះបានឲ្យដឹងថាព្រឹទ្ធ
សភានឹងបើកកិច្ចប្រជុំលើកទី៣និតិការទី៣របស់ខ្លួនដើម្បីពិនិត្យនិងសម្រេចលើសំណើខាងលើនេះក្រោមវត្ត
មានលោកសាយឈុំអនុប្រធានទី១ព្រឹទ្ធសភា។
រីឯរបៀបវារៈដែលនឹងលើកមកពិនិត្យមានដូចជា៖១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មាការទី៦ព្រឹទ្ធ
សភាសុំដាក់សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងចំពោះការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុង
រយៈកាលនៃកម្ពុជាប្រជាធិបតេយ ។
ទី២-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មាការទី៧ព្រឹទ្ធសភាសុំដាក់សេចក្តីស្នើច្បាប់ស្តីពីការអនុម័ត
យល់ព្រមលើពិធីសារទី២ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុង
គ្រាមានជម្លោះប្រដាប់អាវុធ។
ទី៣-កំណត់របៀបវារៈនិងកាលបរិច្ឆេទនៃការបន្តសម័យប្រជុំលើកទី៣ព្រឹទ្ធសភានិតិកាលទី៣៕
ដោយ៖ស.ស្អាត