ប៉ាគីសស្ថាន៖ ការរញ្ជួយដីមួយទៀតទំហំ ៦.៨រ៉ិចទ័របានវាយប្រហារលើខេត្ត Bachochistan ក្នុងប្រទេស ប៉ាគីសស្ថាន។ ក៏ប៉ុន្តែគ្មានរបាយការណ៍ណាមួយបានបញ្ជាក់ពីចំនួនអ្នកគ្រោះឡើយពីព្រោះខេត្ត Balochistan ជាតំបន់ដាច់ស្រយាល។ ការរញ្ជួយដីថ្មីៗនេះបានធ្វើអោយមនុស្សជាច្រើនចាកចេញពីទីលំនៅរបស់ពួកគេ មានអ្នកខ្លះទៅដេកនៅក្នុងតង់រីឯអ្នកខ្លះទៀតដេកនៅកណ្តាលវាលទៀតផង។
ព័ត៌មានក្នុងស្រុកបានអោយដឹងថា ការរញ្ជួយដីនេះបានប៉ះពាល់ដល់តំបន់ Balochistan តំបន់ Sindh និងតំបន់ Quetta ដែលនៅជាប់ព្រំប្រទល់ប្រទេសអាកានីស្ថាននិងទីក្រុង Karchi។លោក Arif Mahmood ប្រធានព្យាករណ៍ ឧតុនិយមរបស់ប៉ាគីសស្ថានបានប្រាប់តាមបណ្តាញទូរទស្សន៍ថា វាគឺជាការរញ្ជួយដីដ៏ខ្លាំងនៅក្នុងសប្តាហ៍
នេះ។ ហើយការរញ្ជួយដីនេះអាចបន្តពេញមួយសប្តាហ៍ទៀតផងប ន្ថែមពីនេះលោក Jan Mohammad អ្នកនាំពាក្យប្រចាំខេត្ត Balochistan បានប្រាប់ភ្នាក់ងារសារព័ត៌ AFPថា យើងកំពុងតែស្វែងរកជនរងគ្រោះក្នុងការរញ្ជួយដីនេះតែ មិនទាន់រកឃើញនៅឡើយទេ។ មន្រ្តីប៉ូលីសនិយាយថា "កាលពីរញ្ជួយដីទំហំ ៧.៧ រ៉ិចទ័រលើកមុនបានប៉ះពាល់ដល់មនុស្សជាង ៣០ ម៉ឺននាក់ហើយបានបំផ្លិចបំផ្លាញលំនៅដ្ឋានរាប់រយខ្នង។" ដោយ៖ តុលា