ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ
ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London
។ មន្រ្តីប៉ូលីសបានអះអាងថា ស្រ្តីចំនួន ២នាក់គឺទទួលរងរបួសស្រាល ចំណែកឯស្រ្តីរងគ្រោះម្នាក់
ទៀតគឺរងរបួសធ្ងន់ធ្ងរ ហើយប្រហែលជាអាចបាត់បង់ជីវិតទៀតផង។ មន្រ្តីប៉ូលីសបានមានប្រសា
សន៍ថា ស្រ្តីរងគ្រោះទាំង ៣នាក់ខាងលើនេះគឺមានអាយុ ៣០ឆ្នាំ ហើយរហូតមកទល់ពេលនេះពួក
គេទាំង ៣នាក់ខាងលើនេះគឺកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ Central London ។ សូមប
ញ្ជាក់ផងដែរថា បន្ទាប់ពីហេតុការណ៍បានកើតឡើងរួចមក ជនដៃដល់មួយក្រុមនោះក៏បានរត់គេច
ខ្លួនបាត់ទៅ។ យោងតាមសំដីរបស់អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា សណ្ឋាគារផ្កាយបួនមួយកន្លែង
ខាងលើនេះ គឺមានចំនួន ១០០០បន្ទប់ ហើយសំបុត្រជួលវិញគឺមានតម្លៃចាប់ពី ព១៤០ ផោនក្នុង
១យប់៕ ដោយ៖ តុលា

 
 
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [403]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 206 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 501 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230600​ នាក់