អង្គការកុមារ​អាស៊ី អាស្តេកា ​បន្តកិច្ចសហការ​៣ឆ្នាំបន្ថែម​ ដើម្បីលើក​កម្ពស់សុខុ​មាលភាព ​កុមារកម្ពុជា ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ប្រធានអង្គការកុមារ អាស៊ីអាស្តេកា ប្រចាំប្រទេសបារាំង លោក រ៉ូឡង់ ហ្ស៊ីរ៉ូល បាន​ស្នើសុំបន្តកិច្ច​​សហ​ប្រតិបត្ត​​ការជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល៣ឆ្នាំ បន្ថែមទៀត ដើម្បី​ប​ន្តការងារលើកកម្ពស់វិស័យ​សុខុមាល​ភាព​​កុមារកម្ពុជា។ សំណើរសុំនេះ ក៏ត្រូវបាន​ទទួល​​​​ស្វាគមន៍ និងគាំទ្រពេញទំហឹងពីសំណាក់រដ្ឋមន្រ្តី​​ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិ  សម្បទា តែទាមទារឲ្យមានការពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត​មួយចំនួនឲ្យ​ស្រប​តាម​​គោល​​នយោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ការស្នើសុំបន្តកិច្ចសហប្រតិបត្តិការលើ គម្រោងលើក​កម្ពស់​​សុខុ​មាល​ភាពកុមារកម្ពុជានេះ ត្រូវ បានធ្វើឡើង ក្នុងឱកាសដែល លោក រ៉ូឡង់ ហ្ស៊ីរ៉ូល អញ្ជើញចូលជួបសម្តែងការគួរ​​សម និង​ពិភាក្សាការងារជាមួយ លោក រដ្ឋមន្រ្តី វង សូត  នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ក្នុងជំនួបនោះ លោក រ៉ូឡង់ ហ្ស៊ីរ៉ូល បានមានប្រសាសន៍ថា រយៈពេលជាង​២០ឆ្នាំហើយ ដែលអង្គការកុមារអាស៊ី អាស្ពេកា ទទួលបានការគាំទ្រ និងការសហការល្អពីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ដោយ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសទាក់ទិននិង​ការ​ងារពាក់ព័ន្ធលើសុខុមាលភាពកុមារកម្ពុជាដោយផ្ទាល់។ 

ជាមួយគ្នានោះលោក វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធរវាងក្រសួងសង្គមកិច្ច និងអង្គការកុមារអាស៊ីអាស្ពេកា ក្នុងរយៈ​ពេលជាង២០ឆ្នាំមកនេះ ហើយអង្គការតែង​តែ​​​យក​​​ចិត្តទុកដាក់ជួយដល់កុមារកំព្រា កុមារក្រី​ក្រ​នៅតាមសហគមន៍ និងជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រានៅ​ក្នុង​មណ្ឌលរដ្ឋ និងមណ្ឌលរបស់​អង្គការកុមារអាស៊ីអាស្ពេកា។ឆ្លើយតបទៅនឹងសំណើរបស់ប្រធានអង្គការនេះ លោក​​រដ្ឋមន្រ្តី បានទទួលស្វាគមន៍ ប៉ុន្តែទាម​ទារឲ្យ​មានការពិភាក្សាលើមាត្រា ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀង ក៏ដូច​ជា​​លិខិតបទ​ដ្ឋាន​គតិយុត្តមួយចំនួនផ្សេងៗបន្ថែមទៀត ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ​បាល​ក្នុង​អាណ្ណតិ​ទី៥។លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យសុខុមាលភាពកុមារដែល​​ជានិច្ចជា​​កាល​តែង​តែ​គិតគូរស្វែងរកជំនួយពីអង្គការដៃគូអភិវឌ្ឍន៍នានា ហើយរាជរដ្ឋា​ភិបាល​​កំពុង​រៀបចំថវិការបស់រដ្ឋពីលើជំនួយពីអង្គ​ការដៃគូពាក់ព័ន្ធ ដើម្បីជួយដល់កុមារនៅតាម​មណ្ឌល​បន្ថែមទៀត។គោលនយោបាយថែទាំជំនួស ក្រសួងបាន​បន្ត​អនុវត្ត​យ៉ាងម៉ឺងម៉ាត់ហើយ​មណ្ឌលណាដែល​មិន​គោរពទៅតាមគោលនយោបាយថែទាំជំនួសនេះ គ្មានសុវត្ថិភាព​ចំពោះ​​កុមារ  គ្មានការ​គ្រប់​គ្រងល្អឬរកឃើញថា មានការរំលោភបំពានលើកុមារនោះ​ក្រសួងនឹងចាត់​វិធាន​​ការជា​បន្ទាន់​ទៅតាមបទល្មើសជាក់ស្តែងតែបើធ្ងន់ធ្ងរនឹងត្រូវបិទមណ្ឌលនោះជាបណ្តោះអាសន្ន ឬបិទទាំង​ស្រុង​តែម្តង៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​

ប្រទេសអាមេរិក៖ មន្រ្តីក្រសួ...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [694]


កម្ពុជាត្រូវបាន IPU ជ្រើសតាំងជាសមាជិកពេញសិទ្ធិនៃគណៈកម្មការអចិន្ត្រៃយ៍ទី៣

ភ្នំពេញ៖ មហាសន្និបាតលើកទី១៣០សហភាពអន្តរសភា (IPU) នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [280]


ក្រ​សួង​វប្បធ​ម៌​ពង្រឹង​សម​ត្ថ​​ភាព​មន្ត្រី​ពីរ​បៀប​​ចុះ​បញ្ជី​បេ​តិ​កភណ្ឌវ​ប្ប​ធម៌​អរូ​បិយ​

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបើកវគ្គបណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 344 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 601 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864278​ នាក់