កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះនាទីបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទថា ការបាញ់នេះនឹងប្រព្រឹត្តទៅនៅក្នុងតំបន់ ភ្នំបាំង ភំ្ននាងប្លែក ភំ្នជ្រួកក្រាញ់ ភំ្នមមល់ ភំ្នសម្រែង ភំ្នដំបង ភំ្នថ្មពួក ភំ្នភ្នាយរូង ភំ្នអណ្តូង ភ្នំចង្អោ ភ្នំជ្រោះភ្នំ និងភ្នំសូភី ស្ថិតក្នុងព្រំប្រទល់របស់ ស្រុកចំនួន៤ដែលស្ថិតនៅក្នុងស្រុកចំនួនបួន គឺស្រុកសំរោងទង ស្រុកភំ្នស្រួច ស្រុកបរសេដ្ឋ និងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដោយសារតែស្រុកខាងលើនេះ ជាទីតាំងភូមិសាស្រ្ត ដែលមានលក្ខណៈអំណោយផល ងាយស្រួលក្នុងការចល័ត កម្លាំង។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា" តាមការគ្រោងទុក ការកសាងទីលានបាញ់គ្រាប់ពិតនេះ គឺផ្តល់អទិ ភាពចំនួន៧ រួមមាន៖ ទីលានបាញ់អាវុធថ្មើរជើង -ទីលាន បាញ់កាំភ្លើងគាំទ្រប្រភេទត្បាល់ និង ដេកាហ្សិត- ទីលានបាញ់កាំភ្លើងធំគ្រប់ប្រភទ- ទីលានបាញ់កាំភ្លើងការពារអាកាស- ទីលាន បាញ់រថក្រោះ រថពាសដែក - ទីលាន បាញ់ឧត្ថម្ភាចក្រ យន្តហោះ និងទីលានបាញ់គ្រាប់ពិត ចាប់ពីថ្នាក់ក្រុម រហូតដល់វរសេនាតូច។

មានប្រសាសន៍នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំផ្ញើដល់ ក្រុមការងារគណៈកម្មការគ្រប់ជំនាញ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីរៀបចំប្លង់មេ សម្រាប់ កសាងទីលានបាញ់គ្រាប់ពិត និង ដាក់ឆ្លងអគ្គបញ្ជាការ និង ក្រសួងការពារជាតិ៕

www.dap-news.com

www.dap-news.com

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [991]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [977]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1025]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [942]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [867]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រលំ​អាគារ​នៅទី​ក្រុង​ New​ York​ ស្លាប់​មនុស្សចំនួន​​​ ៤នាក់​​

ទីក្រុង New York៖ កាលពីថ្ងៃពុធម្សិលមិញ ការបាក់រលំអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [452]


គណបក្សហ៊្វុនស៊ិនប៉ិចប្រារពពិធីចម្រើន សូត្រមន្តព្រះជន្មថ្វាយព្រះមហាក្សត្រ

គណបក្សហ៊្វុនស៊ិនប៉ិចប្រារពពិធីចម្រើន...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [468]


ក្រ​សួង​វប្បធ​ម៌​ពង្រឹង​សម​ត្ថ​​ភាព​មន្ត្រី​ពីរ​បៀប​​ចុះ​បញ្ជី​បេ​តិ​កភណ្ឌវ​ប្ប​ធម៌​អរូ​បិយ​

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបើកវគ្គបណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [433]


AFD គ្រោងផ្តល់ថវិការ​បន្ថែម២០​លានដុល្លារ​ ដល់សមាជិក​សមាគមន៍​អ្នកផ្គត់ផ្គង់​ទឹកស្អាតកម្ពុជា​​

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) គ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [443]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 76 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 365 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230464​ នាក់