ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងមន្ត្រីរបស់ខ្លួនអោយយល់ដឹងកាន់តែច្បាស់លើអនុសញ្ញាស្តីពីបេតិកភណ្ឌអរូបិយទស្សនៈគន្លឹះនៃបេតិកភណ្ឌអរូបិយការចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌអរូបិយទស្សនៈវិស័យបែបបទនៃការស្នើចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយជាសម្បត្តិមនុស្សជាតិ ។លោកថៃនរៈសត្យារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ខែតុលានេះថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីរួមចំណែកក្នុងការគ្រប់គ្រងថែរក្សាការពារអភិរក្សនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបិយដ៏សម្បូរបែបនៃកម្ពុជាអោយកាន់តែមានគុណភាពនិងប្រសិទ្ធភាពនិងដើម្បីអោយការរៀបចំឯកសារដាក់ស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូអោយបានល្អប្រសើរ។
លោកបន្តថាអ្វីដែលសំខាន់នោះក្រសួងមានបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញអោយបានយល់ដឹងកាន់តែច្បាស់អំពីអនុសញ្ញាស្តីពីបេតិកភណ្ឌវប្បធម៌អរូបិយទស្សនៈគន្លឹះនៃបេតិកភណ្ឌវប្បធម៌អរូបិយការចុះបញ្ជីសារពើ ភណ្ឌវប្បធម៌អរូបិយការរៀបចំឯកសារដាក់ស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃអង្គការយូណេស្កូនិងកិច្ចសង្គ្រោះជាអន្តរជាតិរួមទាំងទស្សនៈវិស័យបែបបទនៃការស្នើចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។
ការចុះបញ្ជីនៅក្នុងបញ្ហាបេតិកភណ្ឌរូបិយ និងអរូបិយទៅយូណេស្កូនឹង គេមានគោលការណ៍គ្រឹះរបស់គេ។ យើងចង់អោយមន្ត្រីយើងតាមដានពីរបៀបថ្មីបន្តទៀតធ្វើម៉េចអោយបានត្រឹមត្រូវ។ លោកបន្ថែមថាដើម្បីអោយការស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយពីអង្គការយូណេស្កូអោយបានត្រឹមត្រូវនិងច្បាស់លាស់គឺទាមទារអោយមន្រ្តីជំនាញដែលធ្វើកិច្ចការងារនេះមានចំណេះដឹងច្បាស់លាស់ថែមទៀតហើយកម្ពុជា នៅមានប្រាសាទជាច្រើនទៀតដែលត្រូវការចុះបញ្ជីត្រូវការគោរពទៅតាមគោលការណ៍ក្នុងការថែរក្សាអោយទៅជាបេតិកភណ្ឌមនុស្សធម៌របស់មនុស្សជាតិនិងពិភពលោក ៕ ដោយ៖ រតនា