ភ្នំពេញ៖នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ នេះគណបក្សហ៊្វុនស៊ិនប៉ិចបានរៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្មាយុ៦០យាងចូល៦១ព្រះវស្សា ។
ពិធីនេះបានធ្វើឡើងនៅគេហស្ថានសម្តេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីប្រធានគណបក្សហ៊្វុនស៊ិន
ប៉ិចនៅខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច រាជបុត្រី ព្រះអនុជ
នរោត្តម អរុណរស្មី ឯកឧត្តម កែវ ពុទ្ធរស្មី ប្រធានឧត្តមក្រុមប្រឹក្សាគណបក្ស និងមានការចូលរួមពី
សំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកជាន់ខ្ពស់គណបក្សព្រមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប
ទៀត។
ក្នុងពិធីនោះដែរក៏បានយាងនិមន្ត សម្តេច ព្រះសង្ឃរាជ នន្នង៉ែត សម្តេចព្រះសង្ឃរាជ កណៈធម្មកនិកា
យនៃព្រះរាជណាចក្រកម្ពុជាមកជយន្នតោថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃយើងក្នុងព្រះជន្មាយុ៦០ យាងចូល៦១ព្រះវស្សា ដើម្បីឲ្យព្រះអង្គមានព្រះសុខភាពល្អ
បរិបូណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញ្ញាណវៀងវៃគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅជាប្រជារាស្រ្តរបស់
ព្រះជានិច្ចរៀងទៅ៕
ដោយ៖សំអាត