India៖ ជនស៊ីវិល ២នាក់និងប៉ូលីស ៤នាក់ត្រូវបានពួកសកម្មប្រយុទ្ធមិនស្គាល់មុខមួយក្រុមបាញ់សំលាប់ នៅក្នុងទីក្រុង Kashmir។ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយ៍ប៉ូលីសមួយកន្លែងក្នុងស្រុក Kathua ដែលមានចំងាយ ១ម៉ាយ( ១mile) ពីព្រំប្រទល់ប្រទេសប៉ាគីសស្ថាន។ បន្ទាប់ពីការវាយប្រហារកន្លែងនោះ
រួចហើយ ពួកគេក៏បានរត់គេចខ្លួនទៅបាត់ហើយពួកសកម្មប្រយុទ្ធទាំងនោះក៏បានបន្តវាយប្រហារលើជម្រំ កងទ័ពមួយកន្លែងទៀតនៅក្នុងស្រុក Samba ។
ការវាយប្រហារនេះបានកើតឡើងមុនពេលកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះរវាងលោក Manhoman នាយករដ្ឋមន្រ្តីរបស់ India និងលោក Nawaz Sharif ប្រចាំប្រទេសប៉ាគីសស្ថានដែលនឹងធ្វើឡើងនៅក្នុង
ទីក្រុង New York។ កិច្ចចរចារសន្តិភាពនេះគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅតាម ព្រំប្រទល់រវាងប្រទេសទាំងពីរ។ ពួកសកម្មប្រយុទ្ធ ២ នាក់ត្រូវបានសំលាប់រីឯមនុស្ស ២នាក់ទៀតត្រូវ
បានចាប់ខ្លួនពីបទទាក់ទិននឹងការវាយប្រហារទាំងនេះ។ ដោយ៖ តុលា