​ក្រសួង​កិច្ចការ​នារី ​ពង្រឹង​ផែនការ​ពិគ្រោះ​យោបល់​លើយុទ្ធ​សាស្ត្រនារី​រតនៈ​ទី៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ​ក្រសួង​កិច្ចការនារី បានរៀបចំនូវផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៤ លើការបង្ហាញ​ពី​ចក្ខុ​វិស័យ​​របស់ខ្លួន ​រយៈពេល​៥​ឆ្នាំខាងមុខ ដើម្បី​ឈានទៅ​ពង្រីក​តួនាទី​របស់​ក្រសួង​ការងារ ក្នុង​អន​វត្ត​ន៍​ការងារ​អភិក្រម​ដោយ​ផ្អែកលើ​ទូទាំង​កម្មវិធី និង​ដើរតួនាទី​ជា​អ្នក​លើកកម្ពស់​គ​នេ​យ្យ​ភាព​សង្គម​សម្រាប់​ស្ត្រី និង​ផ្តោត លើ​ការផ្តល់សេវា​ប្រឹក្សា​ផ្នែក​គោលនយោបាយ​កម្រិត​ខ្ពស់។​​ 

       

លោកស្រី ​ឃឹម ចំរើន បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយលើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៤ កាលពីព្រឹកថ្ងៃទី ២៥ ធ្នូ នេះ នៅ​សណ្ឋាគារ​សាន់វេ​។​ថា តួនាទី​របស់​ក្រសួង​ពាក់ព័ន្ធ​ក្រៅពី​ក្រុមការងារ​យេន​ឌ័រ គឺ​ពិភាក្សា​និង​អនុម័ត​អនុសាសន៍​យេនឌ័រ​ទៅតាម វិស័យ​ដែល​ផ្តល់​ក្រុមការងារ​យេនឌ័​ន និង​ក្រសួង​កិច្ចការនារី និង​ធានាថា​ទស្សនទាន​យេនឌ័រ​ត្រូវបាន​បញ្ចូល​យ៉ាង​ពេញលេញ​ទៅក្នុង​ដំណើរការរៀបចំ​ផែនការ​ទាំងមូល​។​

លោកស្រី​រដ្ឋលេខា​ធិការ​​ក្រសួង​កិច្ចការនារីរូបនេះ បានបន្ថែមទៀតថា យន្តការ​និង​ការរៀបចំ​ស្ថាប័ន​ធានាថា​ គោលនយោបាយ​យេនឌ័រ​ត្រូវបាន​អនុវត្ត​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ជាតិ និង​ការត្រួតពិនិត្យលើ​សូចនាករ​យេនឌ័រ​។ ជំរុញ​ពិនិត្យ​និង​ដាក់បញ្ចូល​ធាតុ​ចូល​របស់​ទីភ្នាក់ងារ​ទាំង​អស់​​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ត្រួតពិនិត្យ​របាយការណ៍​ដើម្បី​បញ្ចូល​បញ្ហា​យេនឌ័រ​។

ផែនការ​នារីរតនៈ​ទី​៤ ក៏​នឹង​បញ្ចូល​ទស្សនវិស័យ​ថ្នាក់​អនុតំបន់ ដោយ​ផ្អែកលើ​ការវិភាគ​យេនឌ័រ​តាម​​វិស័យ​ដែល​បែងចែក​តាម​អនុតំបន់ ដើម្បី​ស្វែងយល់​កាន់តែ​ល្អប្រសើរ​ពី​តំបន់​ដែលមាន​ការខ្វះខាត​ច្រើន​ជាងគេ​ ក្នុងប្រទេស និង​ដោះស្រាយ​បញ្ហា​ដល់​ក្រុម​ទាំងនោះ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សមស្រប​។ លើស​ពីនេះ ផែនការ​យុទ្ធសាស្ត្រ​នឹង​យកចិត្តទុកដាក់​ជាពិសេស​ដល់​ក្រុម​ងាយ​រងគ្រោះដូចជា៖ គ្រួសារ​ដែលមាន​ស្ត្រី​ជា​មេ​គ្រួសារ ជនពិការ ចាស់ជរា ជាដើម​។

សូមបញ្ជាក់ថា កិច្ចការផែនការរយៈពេល៥ឆ្នាំ​នេះ ​តម្រូវ​ឲ្យ​ក្រសួង​កិច្ចការនារី​សម្របសម្រួលរួម​មានកសាង​សមត្ថភាព និង​ពិគ្រោះ​យោបល់ជាមួយ​ក្រសួង​ពាក់ព័ន្ធ​តាម​វិស័យ​ដើម្បី​បញ្ជ្រាប​យេនឌ័រ​ក្នុង​​​​​​​​គោលនយោបាយ និង​កម្មវិធី​របស់​រា​ជ​រដ្ឋាភិបាល តាមរយៈ​ភាពជា​ដៃគូ​និង​កិច្ចសន្ទនា​ជាមួយ​ដៃគូ​ជាច្រើន ការបង្កើន​យន្តការ​ជា​ក្រុមការងារ​បច្ចេកទេស​ទូ​ទាំង​រដ្ឋាភិបាល​ជាបន្តបន្ទាប់៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [701]


កម្ពុជាសល់​អង្ករជាង៣​លានតោន​សម្រាប់នាំ​ចេញឆ្នាំ​២០១៣-២០១៤​

ភ្នំពេញៈ សម្រាប់​ ឆ្នាំ២០១៣-២០១៤តុល្យភាព​ស្បៀ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


បងប្អូនប្រុសស្រី២នាក់ឈ្លក់ទឹក​ស្លាប់​ដោយ​រថ​យន្ត​ធ្លាក់​ចូល​ទឹកស្រះ

ពោធិសាត់: ​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់ បាន​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [372]


លោកអង្គ វង្សវឌ្ឍនា​ ​ទៅចូលរួម​សន្និ​សីទអន្តរ​ជាតិ ​ស្ដីពីពិភពលោក​ ​គ្មានទោស ​​ប្រហារជីវិត​​

ភ្នំពេញ៖ លោក អង្គ ​វង្សវឌ្ឍនា ​រដ្ឋមន្ត្រីក្រសួងយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [454]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 70 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 386 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041081​ នាក់