ថៃប្រកាសបើក​ច្រក​ទ្វារ​ទឹក ​ខណៈ​ដែល​កម្ពុជា​កំពុង​រង​គ្រោះ ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ខេត្ត​បន្ទាយមានជ័យ៖​ ខេត្តបន្ទាយមានជ័យ កំពុងតែ​ប្រឈម​នឹង​គ្រោះទឹកជំនន់​ជា​លើក​ទី២ ​បន្ទាប់ពី​ខេត្ត​មួយ​​នេះ ធ្លាប់បាន​រងគ្រោះ​ទឹក​ជំនន់​ម្តង​រួច​មកហើយ កាលពី​ចុងខែ​កក្កដា​ ឆ្នាំ​២០១៣​។ នៅ​ពេល​ថ្មី​ៗនេះ ប្រជាពលរដ្ឋ​៣០៤​គ្រួសារ​សរុប​ចំនួន​០៣ភូមិ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ និង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក-ខេត្ត​ បានធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ទាំងនោះ​ចេញពី​លំនៅដ្ឋាន​ មក​ស្នាក់​នៅ​ទីទួល​សុវត្ថិភាពជា​បណ្តោះអាសន្ន ដើម្បី​បញ្ចៀស​ពី​ការរង​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រា​ដែល​ទឹក​ជំនន់​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​យ៉ាងគំហុក ​ឲ្យ​លំនៅដ្ឋាន​ពួកគាត់​ត្រូវ​ទឹក​ជំនន់​ជន់​លិច​។
 
បើតាម​ការបញ្ជាក់​ឲ្យ​ដឹងពី​លោក យិន ប៊ុន​រុំ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា៖ ទឹកជំនន់​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់ និង​នៅ​សង្កាត់ប៉ោយ​ប៉ែត​ ​គឺ​រងគ្រោះ​ដោយទឹកជំនន់​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ​ចាប់តាំងពី​ល្ងាច​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣  រហូត​មក​ដល់​ថ្ងៃទី២៣ ខែកញ្ញា នេះ​គឺ​គេ​សង្កេតឃើញ ទឹកជំនន់​ហាក់បីដូចជា មាន​លំនឹង​បន្តិច​មិនមាន​ការ​កើន​ឡើង​នោះទេ។ ទឹកជំនន់​នេះ​ ក៏​នៅមិន​ទាន់មាន​ផលប៉ះពាល់​ដំណាំ​កសិកម្ម​ប្រជាពលរដ្ឋ​នៅឡើយដែរ។
 
លោក​បានបញ្ជាក់​ថា៖ ទឹកជំនន់​កើតឡើង​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ភាគ​ច្រើ​រងគ្រោះ​ពី​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ​ ចំណែក​ទឹកភ្លៀង​នៅក្នុង​ស្រុក​ខ្មែរមិន​មានការ​ព្រួយ​បារ​ម្មណ៍​នោះ​ទេ។ ហើយ​នៅពេល​នេះ​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយ​បារ​ម្មណ៍​ ដោយ​ខាង​ភាគី​ថៃ​បាន​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ គឺ​នៅក្នុង​ប្រទេស​ថៃ​កំពុងតែ​រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ ​ក្នុងនោះ​ភាគី​ថៃ​គេ​នឹងបើក​ទ្វារ​ទឹក​ហូរ​ធ្លា​ក់មក​ប្រទេស​កម្ពុជា​យើង​នៅថ្ងៃនេះ​រឺ​ថ្ងៃស្អែក។ លោក​បន្ថែមថា​៖ នៅពេលនេះ​ មន្ទីរជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ បានចាត់​វិធានការ​បើកទ្វារ​ទឹក​ទំនប់​ធារាសាស្ត្រ​សរុប​ជាង៥០០កន្លែង​រួចហើយ ដើម្បី​បង្ហូរ​រំដោះ​ទឹក ធ្លាក់​ទៅ​ផ្នែក​ខាង​ក្រោម​ឲ្យ​បាន​ឆាប់រហ័ស។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ស្រុក ក្រុងបាន​ត្រៀម កា​រ៉ុង គ្រឿងចក្រ និង មធ្យោបាយ​សម្ភារៈផ្សេងៗ ទៀត​សម្រាប់​ជ​ម្លៀស​ប្រជា​ពលរដ្ឋ​ទៅរក ទីទួល​សុវត្ថិភាព​និង​សម្រាប់​ត្រៀម​ទប់ទល់​ទៅតាម​ស្ថានភាព​ជាក់ស្តែង ដែល​កើតឡើង៕ដោយៈ អភិរក្ស​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [974]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [766]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1055]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [968]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [722]


​លទ្ធផល​នៃកិច្ចប្រជុំគណៈ​កម្មការចម្រុះ​ ដើម្បី​សិក្សា​និងរៀបចំ​ក្របខ័ណ្ឌកំណែ​ទម្រង់ការ​ បោះឆ្នោត​

ភ្នំពេញ៖បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាង ៤ ម៉ោងចាប់ពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [273]


រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​បើក​វ៉ា​​​គេ​ឯង ​ជ្រុល​បុក​ម៉ូតូ​​ក្រឡាប់​ចាក់​ស៊ីម៉ងត៍

រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​បើក​វ៉ា​​​គេ​ឯង ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [271]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 13 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 187 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 599 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756970​ នាក់