គណបក្ស​ប្រជាជន​កម្ពុជានៅ​តែបើកទ្វារ​ចំហរក្នុងការ​ចរចាជាមួយ​គណបក្ស​សង្រ្គោះជាតិ​ដោយឈរ​លើស្មារតី​សន្តិភាព ​និងគ្មានអំពើ​ហិង្សា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណប​ក្សឈ្នះឆ្នោត​ក្នុងការ​បោះ​ឆ្នោតសភានីតិកាលទី៥ ឆ្នាំ២០១៣ នៅតែបើក​ទ្វារចំហក្នុងការចរ​ចា​ជាមួយ​គណបក្សសង្រ្គោះជាតិ ដែលជា​គណ​បក្សប្រឆាំង ដើម្បីស្វែងរក​ដំណោះស្រា​យពីភាព​ខ្វែ​ង​គំនិតគ្នាក្រោយការបោះឆ្នោតរវាងគណបក្សធំៗទាំងពីរ ដោយឈរ​លើស្មារតីសន្តិភាព និងគ្មានអំពើហិង្សា។ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Joachim Baron Von Marschallឯកអគ្គរដ្ឋទូតស​ហព័ន្ធ​អាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញនេះ ឯកឧត្ត​មឧបនា​យករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋា​ភិបាលកម្ពុ​ជា នៅ​តែ​បើក​ទ្វារ​សម្រាប់ធ្វើការចរចាបន្ថែមទៀតជាមួយគណបក្សសង្រ្គោះជាតិ ហើយគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺ​ចង់​ឲ្យមានការចរចានិងដោះស្រាយរាល់បញ្ហាដែល​​នៅ​​​​​​សេស​សល់ប្រកបដោយសន្តិភាព និងគ្មានអំពើហិង្សា។ឯក​ឧត្តម បន្តថា សហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប​ដែលបានជួយគាំទ្រយ៉ាង​សកម្មដល់ការងារ​របស់​ប្រទេស​កម្ពុជា ហើយក៏បានរួមចំណែក​យ៉ាងសំខាន់ក្នុងកា​រពង្រឹងសន្តិ​ភាព និងស្ថេរ​ភាព​របស់​ប្រទេស​កម្ពុជាផង​ដែរ។ ការចូលរួមរបស់សហព័ន្ធអាល្លឺម៉ង់ក្នុងបុព្វហេតុកសាងសន្តិភាព និងស្ថេរភាពនៃប្រទេសកម្ពុជាប្រៀបបា​ន​និង​បង្គោលយ៉ាងរឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ទ្វេភា​​គីរវាងកម្ពុជា-សហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាកម្ពុជា និងសហគមន៍អ៊ឺរ៉ុបផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Joachim Baron Von Marschallឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ បានមានប្រសាសន៍ថា សហ​​​ព័ន្ធអាល្លឺម៉ង់ នឹងត្រៀមខ្លួនជានិច្ចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយប្រទេសកម្ពុជា ពីព្រោះ​សហព័ន្ធអាល្លឺម៉ង់ចង់ឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាព និងវិបុលភាពលើគ្រប់វិស័យ។ ដូច្នេះអាល្លឺម៉ង​ផ្អែក​លើ​​បទពិសោធន៍របស់ខ្លួននឹងជួយកម្ពុជាដើម្បីធ្វើការពង្រឹងនូវសន្តិភាព និងស្ថេរភាព​នៅក្នុងប្រទេសកម្ពុជាឲ្យកាន់​តែល្អឡើងបន្ថែមទៀតគួរបញ្ជាក់ក្នុងជំនួបចរចាទ្វេភាគីដោយបិទទ្វារជាងបីម៉ោង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣​កន្លង​ទៅ​​​រវាងក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​​​មហាផ្ទៃ និងគណបក្សសង្រ្គោះជាតិ ដឹកនាំដោយឯកឧត្តម សុន ឆ័យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍នៅ​មិនទាន់ស្វែងរកដោះស្រាយដើម្បីចំពោះភាពខ្វែងគំនិតគ្នាក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លងទៅ ឲ្យបានធំដុំនូវឡើយទេ។ថ្នាក់ដឹកនាំ​កំពូលរបស់គណបក្សទាំងពីរ ក៏ធ្លាប់​បាន​ជួបគ្នា​ពីរ​លើក​រួចមក​ហើយដែរ កាលពី​ថ្ងៃ​ទី​១៦និង​១៧ ខែ​កញ្ញា ឆ្នាំ២០១៣ កន្លងទៅ គឺខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​​ដោយ​សម្តេច​​​​តេជោ ហ៊ុន សែនជា​​អនុប្រធានគណបក្ស ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ឯកឧត្តម សម រង្ស៊ីជា​ប្រធាន​​​​​​គណ​បក្ស ប៉ុន្តែជំនួបចរចាទាំងពីរលើកនោះមិនទាន់បានសំរេចលទ្ធផលអ្វីនោះទេ។គណបក្សសង្រ្គោះជាតិ ដែលជា​គណបក្សប្រឆាំងនៅតែធ្វើពហិការក្នុងការចូលប្រជុំសភា ដោយយកហេតុផលថា ត្រូវមានការ​ស៊ើបអង្កេត​ដើម្បីស្វែងរកការពិតចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី​​៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ បើទោះបីជាមតិជាតិ និងអន្តរជាតិ បានទទួលស្គាល់រួចហើយថា ការបោះឆ្នោត​នេះ​​ប្រកបដោយភាពសេរី យុត្តិធម៌​ ត្រឹមត្រូវ តម្លាភាព និងមានប្រជាធិបតេយ្យយ៉ាងណាក៏ដោយ៕

ដោយ៖ គង់ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [728]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [755]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [791]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [800]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [768]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ de​ Blasio​បានឈ្នះ​ការ​បោះឆ្នោត​នៅក្នុងទីក្រុង ​New York​

សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃពុធនេះលោក de Blasio ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [411]


មន្រ្តី​ប៉ូលីស​ប្រេស៊ីល​ចាប់ខ្លួន​ក្រុម​បាតុករ​ចំនួន​ ១២៨នាក់​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [412]


​ជនពិការ​កម្ពុជា​កើនឡើង​ជាង​១០​ម៉ឺននាក់ ​ខណៈ​ប្រទេស​កំពុង​រើខ្លួន​ចេញ​ពីភាពក្រីក្រ​

ភ្នំពេញ៖ ជំរឿនប្រជាជនឆ្នាំ២០១៣បង្ហាញថា នៅកម្ពុជា ម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [378]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 47 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 583 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039850​ នាក់