អង្គការក្រៅ​រដ្ឋា​ភិបាល​ចំនួន​៩​ទទួល​បាន​វិញ្ញា​បនបត្រ​អភិបាល​កិច្ច​ល្អ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិចំនួន៩ដែលបម្រើការក្នុងប្រទេសកម្ពុជា ទទួលបាននូវ​វិញ្ញា​​បន​​​​​បត្រ​​​​ស្តីពីអភិបាលកិច្ចល្អ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈ ពីគណៈកម្មាធិការ​អនុម័ត​​​ការអនុវត្តក្រម​នៃអង្គ​​ការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NCCC។ ថ្លែងក្នុងពិធីបិទកម្មវិធីប្រគល់វិញ្ញាបនបត្រអភិបាលកិច្ចល្អ និងការ​​អនុវត្តប្រក​បដោយវិជ្ជាជីវៈដល់អង្គការក្រៅរដ្ឋាភិបាលកាលពីថ្ងៃទី២៧ខែកញ្ញា ឯកឧត្តម យី វា​ស​​នា អគ្គលេខា​​ធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំកម្ពុជានិងជានាយកប្រតិបត្តិនៃមជ្ឈម​ណ្ឌលជាតិនៃជនពិការ បានមាន​​ប្រសាសន៍​ថា ការលើកកម្ពស់ គណនេយ្យភាព និងអភិបាលកិច្ចល្អ និ​ង​​កា​រប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ​​គឺជា​​ផ្នែក​មួយដ៏សំខាន់នៅក្នុងគោលនយោបាយរ​បស់រដ្ឋាភិបាល។ លោកបន្តថា ការរីកចម្រើនទាំងអស់​នៅក្នុង​​សង្គម​​គឺអាស្រ័យលើ គណនេយ្យភាព និងអភិបាលកិច្ចល្អ ទាំងនៅក្នុងស្ថាប័នរដ្ឋាភិបាល​និងអង្គការ​ក្រៅរដ្ឋា​ភិ​​បាល។ជាមួយគ្នានេះដែរ លោក សឿង សារឿន នាយកប្រតិ​បត្តិអង្គការគណៈ​កម្មាធិការសហប្រតិបត្តិការដើម្បី​​កម្ពុជា បាន​​​ប្រាប់អ្នកសារព័ត៌មានថា ការទទួ​ល​បានវិញ្ញា​បនបត្រនេះ វាគឺជារឿងមោទនៈភាពបំផុតចំពោះ​​បណ្តា​​អង្គការ​ទាំង​នោះ​ ព្រោះ​​ថា ការទទួ​​​លបាននូវវិញ្ញាបនបត្រនេះ លុះត្រាតែបណ្តាអង្គការទាំងនោះ​បានឆ្លង​​កា​ត់​​នូវការ​វាយតម្លៃដ៏ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទៅលើការប្រតិបត្តិរបស់អង្គការទាំងនោះ។​

លោក ឈិត សំអាត នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តី​ពីកម្ពុជាដែលជា​អង្គការ​មួយ​​ទទួលបានវិញ្ញាបនបត្រជាលើកទី២នោះបានមានប្រសាស​ន៍ថា អង្គការក្រៅរដ្ឋាភិបាលអាចលើកពីចំណុច​​អវិជ្ជមាន​របស់រដ្ឋាភិបាលបាន លុះត្រាតែអង្គការខ្លួនឯងនោះ មានភាពស្អាតស្អំពីខ្លួនឯងសិន។ លោកថា ចំពោះ​​​​​​អង្គការNGO Forum របស់លោកទទួលបានវិញ្ញាបនបត្រជាលើកទីពីរនេះ ដោយសារមានយ​ន្តការ​ដើម្បី​អោយ​​មាន​តម្លាភាពតាំងពីមុនការបង្កើតអោយមានវិញ្ញាបនបត្រនេះមកម្លេះ។​

គួរបញ្ជាក់ថា អង្គការចំនួន៩ ដែលត្រូវទទួលបានវិញ្ញាបនបត្រនោះ រួមមាន៖ អង្គការសកម្មភាព​ព្រះពុទ្ធ​​សាសនា​​​​ដើម្បី​អភិវឌ្ឍសង្គម អង្គការកម្ពុជាអប់រំ និងថែទាំជំងឺអេដស៍​ អង្គការសម្ព័ន្ធសកម្មភាព ដើម្បី​កសាងជន​​បទឡើងវិញ អង្គការ វី អេស អូ ប្រចាំប្រទេសកម្ពុជា អង្គការភូមិខ្ញុំ អង្គការអាស៊ានអៅរីជបំរើកម្ពុជា អង្គការមូល​​និធិ​សិទ្ធិកុមារ  អង្គការទ្រទ្រង់កសិករជនបទ និងអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា៕​

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1449]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1215]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1519]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1550]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1446]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក ហូរ វ៉ាន់៖​ គ្មានការ​បញ្ឈប់​ ការប្រមូល​ស្នាមមេ​ដៃពល​រដ្ឋឡើយ​

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ហូ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [458]


ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីចាប់ផ្តើម បង្ហាញមុខនៅតាមមូលដ្ឋាន

កណ្តាល៖ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីព្រះរាជ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [532]


​មេបក្សសង្រ្គោះជាតិ ​និងលោក​ រ៉ុង ​ឈុន​ បណ្តើរគ្នាចេញ​ពីសាលាដំបូង​ដោយគ្មាន​ការចាប់ខ្លួន​

ភ្នំពេញ៖ មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្សី ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [540]


ទំ​នាក់ទំនង ​កម្ពុជា-ចិន ​ឈានដល់ ​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយ​

ភ្នំពេញ៖លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [411]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 199 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1112 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1131626​ នាក់