នៅឆ្នាំ​២០១៣ ​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ​រ​បស់​កម្ពុជា ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ មាន​ចំនួន​ ២៤០​តោន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖នៅឆ្នាំ២០១៣ ការនាំចេញអង្ករសរីរាង្គរបស់ប្រជាកសិករកម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក មានចំនួន​២៤០​តោន ដែលនៅក្នុងនោះមានពាក់កណ្តាល​ជាអង្ក​រសម្រូ​ប និងពាក់កណ្តាលទៀតជា អង្ករសម្រិត។លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)​បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី២០ កញ្ញា នាទីស្នាក់ការCEDACថា នៅឆ្នាំ២០១៣ អង្ករសរី​រាង្គ ដែលកម្ពុជា បាននាំចេញ​ទៅកាន់ប្រទេស​អាមេរិក តាមរយៈអង្គការCEDACមានចំនួន១២កុងទីន័រ (មួយកុងទីន័រមានទម្ងន់២០តោន) ដែលក្នុងមួយ​តោន​មាន​​តម្លៃជា​ង១ពាន់ដុល្លារ។

លោក បានបន្តទៀតថា ទីផ្សារនាំចេញអង្ករសរីរាង្គ ដែលធំជាងគេរបស់កម្ពុជា គឺ​សហ​រដ្ឋអាមេរិក ហើយទីផ្សារ​អឺរ៉ុប ទើបតែធ្វើការនាំចេញ កាលពីឆ្នាំទៅ ចំពោះការ​ផ្គត់ផ្គងវិញ អង្ករសរីរាង្គ មិនទាន់មានការផ្គត់ផ្គង់​តាមតម្រូវ​ការ របស់អ្នកបញ្ជាទិញ​នោះទេ។លោក បានបន្ថែមទៀតថា នៅឆ្នាំ២០២២ ក្រុមការងារCEDACនឹងពង្រីក​សមា​ជិក​​ឲ្យ​​បានចំនួនជាង១សែនគ្រួសារ និងចងក្រងជាសហគមន៍តូចៗ នៅតាមភូមិនីមួយៗ ដោ​យ​បំពាក់​ម៉ាស៊ីន​កិនស្រូវតូចៗផងដែរ។ចំពោះការ​​នាំ​​​ចេញអង្ករសរីរាង្គនេះ លោក នឹង​ជំរុញ​ប្រជាកសិករសកម្ម ជា​សមា​ជិក​​ចំនួន​ជាង១ពាន់គ្រួសារ និងបន្តជំរុញប្រជាកសិករ​ដទៃ​ទៀត ឲ្យខិតខំបង្កើនទិន្នផលស្រូវប្រភេទនេះ ឲ្យបាន​ច្រើនតាមដែលអាចធ្វើទៅបាន និង​បាន​កំណត់ទំហំ នៃការនាំចេញនៅឆ្នាំក្រោយ (ឆ្នាំ២០១៤) ឲ្យបានជាង​១ម៉ឺន​តោន ក្នុងមួយ​ឆ្នាំ ដើម្បីកាត់បន្ថយភាពក្រីក្រ។គួរបញ្ជាក់ថា ការធ្វើស្រូវតាមបែប ស្រូវសរីរាង្គបង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ និងមាន​សជិកសកម្មមានជាង១ពាន់គ្រួសារ នៅតាមបណ្តាលខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត់ ​ព្រៃ​វែង និងកំពង់ចាម និងខេត្តដទៃទៀត៕

ដោយៈ គង់ រតនា​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [543]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [574]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [572]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [585]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋាភិបាល​​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកាស​ដំណឹង​អាសន្ន​ដល់ប្រជាជន​នៅ​លើកោះ​ស៊ូម៉ាត្រា​

ប្រទេសឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋាភិប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [309]


សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចព្រះអនុជនរោត្តម​ អរុណរស្មីអំពាវនាវឲ្យប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [222]


លោក​ Mahammad Assi​ ត្រូវ​បាន​គេ​បាញ់​សំលាប់​នៅ​តំបន់ Wes​t bank​

ប្រទេសអ៊ីសសាអ៊ែល៖ អ្នកនាំពាក្យម្នាក់ឈ្មោះលោក Peter...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [268]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 131 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1164 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747143​ នាក់