មន្រ្តីជលផលចុះបង្ក្រាបបទល្មើស​នេ​សាទ និង​លែង​កូន​ត្រី​ចម្រុះ​ជិត​៣​តោន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ចាម៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល និង កម្លាំងចម្រុះខេត្តកំពង់ចាមបានសហការជាមួយអាជ្ញាធរមូលដ្ឋាន
និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយរឹប​អូសយកឧបករណ៍​នេសាទខុសច្បាប់​
ជាច្រើន និងធ្វើការបំផ្លាញចោល ព្រមទាំងលែងកូន​ត្រី​ចម្រុះជាច្រើនចូលក្នុងបឹងធម្មជាតិវិញផងដែរ។

នាយរងខណ្ឌរដ្ឋបាលជលផល កំពង់ចាម លោក ហ៊ីង សុផានណារិទ្ធ បានប្រាប់ឲ្យដឹង ក្នុងប្រតិបត្តិការបង្ក្រាប​
បទល្មើសជលផលនោះថាគិតចាប់តាំងពីថ្ងៃទី៨រហូតថ្ងៃនេះ សមត្ថកិច្ច​ជលផល បានចុះបង្ក្រាប​បទល្មើស​ក្នុង​
ភូមិសាស្ត្រចំនួន៤ស្រុកក្នុងខេត្តកំពង់ចាមរួមមាន៖ ស្រុកកោះសូទិន,ស្រុកជើងព្រៃ​,ស្រុកព្រៃឈរ និងស្រុក​កង​
មាស ។

លោកនាយរងខណ្ឌរដ្ឋបាលបន្តថា លទ្ធផលក្នងប្រតិបត្តការនេះមន្ត្រីជមនាញបានបង្ក្រាប​ដាយចំនួន៤មាត់
ដែល​មានទំហំមាត់ចាប់ពី៨ម៉ែត្រគុណនិង៤ម៉ែត្រទៅ១៣ម៉ែត្របណ្តោយ​មាន​ប្រវែង​ពី២០ម៉ែត្រ ទៅ​៣២ម៉ែត្រ។
របាំងផ្ជិតព្រែកចំនួន៥កន្លែង ចុះរើព្រួលឬស្សីប្រវែង​៩០ម៉ែត្រ​ របាំងសាច់អួនប្រវែង​​៤០ម៉ែត្រ លូស្បៃមុងចំនួន​
១៥២មាត់ របាំងស្បៃមុងប្រវែង​៧៥០០ម៉ែត្រ បង្គោលកូនឈើ​ចំនួន១៤៨ដើម បង្គោលឬស្សីចំនួន១៥២០ដើម
និងចាក់លែង​កូនត្រី ចម្រុះចំនួន៦១០​គីឡូក្រាម។

ដោយឡែកទាក់ទិនទៅបទល្មើសនេសាទដើមឆ្នាំ២០១៣នេះ លោក គង់ ពុទ្ធារិទ្ធ នាយខណ្ឌ​រដ្ឋបាល​ជលផល
កំពង់ចាម បានឲ្យដឹងថា បទល្មើសនេសាទឆ្នាំនេះមានការថយចុះ បើធៀប​ទៅ​នឹងរយៈពេលដូចគ្នានៅ​ឆ្នាំ​
២០១២​កន្លងទៅ។លទ្ធផលបង្ក្រាបគិតពីដើមឆ្នាំរហូតមកដល់​ពេល​នេះមានចំនួន៨២ករណី ក្នុងនោះលូស្បៃ​
មុងមានចំនួន៧៧៦មាត់រួមផ្សំរបាំងស្បៃមុង​មានប្រវែង៣២.៨៦០ម៉ែត្រ ដាយសាច់អួនចំនួន១០​មាត់អួន​ស្បៃ
មុង​ចំនួន១មាត់  របាំង​ផ្ជិតព្រែក​​ចំនួន៤៤កន្លែង  មានប្រវែង៥១០ម៉ែត្រ សៃចំនួន៨០គ្រឿង រ៉ាវចំនួន១៧មាត់
រួមផ្សំរបាំងសាច់នីឡុងប្រវែង៥១០ម៉ែត បង្គោលកូនឈើ និងបង្គោលឬស្សីចំនួន ៥៩៣២ដើម​
ចាក់លែងកូនត្រីចម្រុះចំនួន២៥៣០គីឡូក្រាម។ 

ក្នុងការអនុវត្តការងារបង្រ្កាបខាងលើនេះ លោកនាយខណ្ឌបានលើកឡើងពីផលលំបាក ជាច្រើនរួមទាំងខ្វះ​
មន្ត្រីជាដើមដោយមន្ត្រីចាល់មួយចំនួនបានចូលនិវត្តន៍ និងខ្វះមធ្យោបាយ​សម្រាប់ចុះបង្ក្រាបបទល្មើសផងដែរ
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏ស្ថាប័នរបស់លោក នៅតែពុះពារបំពេញភារកិច្ច​បង្ក្រាបបទល្មើស​នេសាទបាន​ជា​
ហូរហែរ។

លោក គង់ ពុទ្ធារិទ្ធ បានសំណូមពរដល់ប្រជានេសាទទាំងអស់ កុំប្រើប្រាស់ឧបករណ៍​ខុសច្បាប់ កុំកាប់ព្រៃ​លិច​
ទឹក និងកុំធ្វើការនេសាទក្នុងរដូវត្រីពងឬកូន(រដូវហាមឃាត់)និង ផ្តល់ព័ត៌មាន ដល់មន្រ្តីជំនាញឬអាជ្ញាធរមូល​
ដ្ឋាន​​នៅពេលឃើញឬជួបប្រទះការនេសាទ​ខុស​ច្បាប់​នៅន្លែង​ណា​មួយ រួមគ្នាទប់ស្កាត់ និងឈានទៅលុប​
បំបាត់បទល្មើសនេសាទទាំងស្រុង តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕

    

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [646]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [684]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [685]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាមទារយកតំណែង អភិបាលរាជធានីភ្នំពេញ

ភ្នំពេញ: មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសប្តេជ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [784]


ឧបនាយក រដ្ឋមន្រ្តី ​ស ខេង ​អំពាវ​នាវ​ឲ្យរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [359]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 492 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1400 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865077​ នាក់