ប្រទេសកាណាដា៖ កាលពីព្រឹកថ្ងៃច័ន្ទ លោក Ford បានមានប្រសាសន៍ថា ព្យុះទឹកកកនៅទីក្រុងតូរ៉ូនតូ ប្រទេស កាណាដាបានបណ្តាលអោយអ្នកស្រុកជាង ៤០០០០០ នាក់គ្មានថាមពលអគ្គីសនីប្រើប្រាស់ រីឯការដឹកជញ្ជូន
វិញគឺត្រួវបានផ្អាកជាបណ្តោះ អសន្ន។ លោក Ford បានអោយមានប្រសាសន៍បន្តទៀតថា ជើងហោះហើរនៅក្នុង
ព្រលានយន្តហោះនៅក្នុងទីក្រុងចំនួន ៣ពោលគឺទីក្រុងតូរ៉ូនតូ ទីក្រុងអូតាវ៉ា និងទីក្រុងម៉ុនរ៉េអាល់គឺត្រួវបានលុប
ចោល ។ លោក Ford បានអោយដឹងថា ព្យុះទឹកកកមួយប្រភេទនេះគឺជាព្យុះដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរប
ស់ប្រទេសកាណាដា។ ព្យុះទឹកកកមួយប្រភេទនេះ បានសំលាប់មនុស្សយ៉ាង ហោចណាស់១១នាក់នៅក្នុងប្រទេ
សកាណាដានិងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ជើងហោះហើរនៅព្រលានយន្តហោះរបស់សហរដ្ឋអាមេ
រិកក៏ត្រួវបានលុបចោលដែរ។ ដោយ៖ តុលា