អង្គការពីរ​បាន​ចេញ​​របាយ​​ការ​ណ៍​​រួ​ម​​គ្នា​​ពាក់​​ពន្ធ័​​និង​​ដំណើរ​​ការ​​បោះ​​ឆ្នោ​ត​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា បានសហការជាមួយសម្ពន្ធ័ភាពដើម្បីសុច្ចរិតភាព និង​គណ​នេយ្យ​ភាព​​សង្គម កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ បានចេញរបាយការណ៍អង្កេតថ្មីមួយ ដោយ​និយាយ​អំពី​បរិបទ​ទូទៅនៃដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៥។
            យោងតាមរបាយការណ៍សង្ខេបរបស់អង្គការតម្លាភាពចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ បានឲ្យ ដឹងថា អង្គការតម្លាភាពកម្ពុជា បានដាក់ពង្រាយអ្នកអង្កេតការណ៍បោះឆ្នោតចំនួន៩០៦នាក់ ទៅតាមកា រិយាល័យ​សំណាកចំនួន៤០៩នៅទូទាំង២៤ខេត្ត/ក្រុង នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការអង្កេតការណ៍ តាមបែប​សំណាក(SBO)សម្រាប់ការបោះឆ្នោតលើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែ​កក្ដដា ឆ្នាំ២០១៣។
ការអង្កេតការណ៍បានរកឃើញថា ប៉ុន្មានខែមុនការបោះឆ្នោត គណៈកម្មាធិការ​អព្យា​ក្រឹត្យ​និងយុត្តិធម៌ ដើម្បី​ការបោះឆ្នោតដោយត្រឹមត្រូវនៅកម្ពុជា (NICFEC) សហការជាមួយនិង​វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ ដើម្បី​កិច្ច​ការអន្តរជាតិ(NDI) និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) បាន​ធ្វើ​សវនកម្មបញ្ជីអ្នក​បោះ​ឆ្នោត​ដែល​បង្ហាញ​​​ថា ១០,៨% នៃអ្នកទាំងនោះធ្លាប់បានបោះឆ្នោត ពីមុនមក។  តួលេខ​នេះត្រូវបានបញ្ជាក់​បន្ថែម​ដោយ​ការធ្វើសវនកម្មមួយរបស់ គ.ជ.ប. ដែលរកឃើញថា ៩% បាត់​សិទ្ធបោះឆ្នោតនៅក្នុងកម្រិតលម្អៀងមួយ។ សវនកម្មបញ្ជីបោះឆ្នោតបានរកឃើញថា ១៨,៣% នៃឈ្មោះ​អ្នក​បោះឆ្នោតនៅ​លើបញ្ជីឈ្មោះ​បោះឆ្នោតគ្មាន​សុពល​ភាព។ ប្រជាពលរដ្ឋបានផ្លាស់ប្តូរទីលំ នៅជា​អចិ​ន្ត្រៃយ៍ ទទួលមរណភាព ឬគ្មានព័ត៌មាន។ ការវិភាគ​ទិន្នន័យ​​បោះឆ្នោតឯករាជ្យក៏បានបង្ហាញ ថាកម្រិត​នៃ​ការចុះឈ្មោះបោះឆ្នោតច្រើនហួសប្រមាណនៅ​កន្លែង​ដែល​មានការប្រកួតប្រជែងខ្លាំងដូចជា នៅ​ខេត្ត​ព្រៃវែងមានដល់ទៅ១៣៣% ហើយវារឹតតែមានចំនួនខ្ពស់ជាង​នេះ​​ទៅទៀត បើធ្វើការពិនិត្យទៅ តាម​ឃុំ​ដែលបង្ហាញឲ្យឃើញពីឱកាសដើម្បីរំលោភបំពាន។
 
បើតាមលោកសុខ សំអឿន ប្រធានសម្ពន្ធ័ភាពដើម្បីសុច្ចរិតភាព និង​គណ​នេយ្យភាពសង្គមបាន មាន​ប្រសាសន៍​ថា ភាពមិនប្រក្រតីមួយចំនួនដែលគេមើលឃើញនៅថ្ងៃបោះឆ្នោត និងវិបត្តិនៃការជឿ​ជាក់ទៅ​លើ​ការ​​​បោះឆ្នោតនេះ បានបង្ហាញឲ្យឃើញអំពីសេចក្តីត្រូវការច្បាស់លាស់មួយឲ្យមានកំណែ ទម្រង់ការបោះឆ្នោត​ប្រកបដោយអត្ថន័យ និងស៊ីជម្រៅ ដើម្បីកសាងសុច្ចរិតភាពនៃដំណើរការបោះ​ឆ្នោត និងការទទួលបាន​មកវិញនូវភាព​​​​ជឿជាក់ទៅលើ ដំណើរការបោះឆ្នោតដែលជាសេចក្តីត្រូវការចាំ​បាច់ផងដែរ។ លោកមាន​ប្រសាសន៍​ថា នៅក្នុងរយៈពេលវែង យើងត្រូវការឲ្យមាននូវការធ្វើកំណែទម្រង់ ធ្ងន់ធ្ងរ និងស៊ីជម្រៅ​ទៅ​លើ​ប្រពន្ធ័​ច្បាប់​ ដើម្បីបង្កើតឲ្យមាននូវការប្រកួតប្រជែងមួយប្រកបដោយយុត្តិ​ធម៌ និងដើម្បី​ទទួលបាន​មកវិញនូវ​ទំនុប​​​ចិត្ត​​ចំពោះការបោះឆ្នោតនៅពេលអនាគត។ សកម្មភាពនេះ ត្រូវ បានរាប់បញ្ជូលការត្រួតពិនិត្យឡើងវិញ និង​​​​​​​​ការ​កែ​​សម្រួ​ល​ទៅលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត និងប្រសិន​បើអាចគួរតែ​ពិនិត្យកែ​សម្រួល​​ឡើងវិញទៅលើរដ្ឋធម្មនុញ្ញនៃកម្ពុជា។នៅក្នុង​របាយការណ៍​នេះ​​​​​​​ដែរ អង្គ​ការ​​តម្លា​ភាព បាន​ស្នើ​​ឲ្យ​​គណៈ​កម្មា​​ធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត គួរ​ត្រូវ​រំលាយចោល ហើយ​គណៈកម្មការ​ថ្មី​មួយ​ទទួលបន្ទុក​ការងារ​បោះ​ឆ្នោត ដែលមាន​អាណត្តិ​ការងារ​ប្រកបដោយ​ឯករាជ្យ​។​
 
សូមបញ្ជាក់ថា សំណាក​គំរូគឺជា​វិធីសាស្ត្រ​ពិនិត្យ​ការបោះឆ្នោត​មួយដែល​ពាក់ព័ន្ធ ​ទៅនឹង​ការ​បោះ​​ឆ្នោត​​​​​​​​​​​មួយ ដែលមាន​ភាពជា​តំណាង​គ្រប់គ្រាន់ និង​ផ្តល់ព័ត៌មាន​ប្រកបដោយ​អត្ថន័យ អំពី​ស្ថិតិ​នៃ​ការបោះ​ឆ្នោត និង​ការ​រាប់​​​សន្លឹកឆ្នោត​៕ ដោយ៖ អភិរក្ស​​​​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​យុវជនជាង​២ពាន់​នាក់បោះជំរំអន្តរជាតិ​នៅភ្នំពេញឆ្នាំនេះ​ ក្រោមប្រធានបទ​ យុវជន ​និងភាពជាអ្នកដឹកនាំ​

ភ្នំពេញ៖ យុវជនចម្រុះជាតិសាសន៍ប្រមាណជាង២០០០នាក់ មកព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [417]


ក្រុម​បណ្តាញ​ព​ហុវិ​ស័យ​រៀប​ចំ​សមាជ​ប្រ​ជា​ជន​

ភ្នំពេញ៖ ក្រុមបណ្ដាញពហុវិស័យប្រមាណជា៥០០នាក់ ដែលមកព...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [340]


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ច...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [880]


កុមារី២នាក់​ដែលឆ្លងវីរុស​ផ្តាសាយបក្សី ​H5N1បាន​ជាសះស្បើយ​

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [661]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 233 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1552 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964452​ នាក់