ភ្នំពេពញ៖ថ្ងៃនេះជាថ្ងៃបញ្ចប់នៃមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៥មកនោះបើទោះជាមានការប៉ះទង្គិតគ្នាបន្តិចបន្តួចរវាងបាតករនិងអាជ្ញាធរក៏ដោយតែក្រោយមកមហាបាតុកម្មនេះបានវិលមករកភាពធម្មតាវិញនៅថ្ងៃទី២។ដោយឡែកនៅថ្ងៃទី៣នេះក៏មានសង្ឃមួយក្នុងចំណោមព្រះសង្ឃជាច្រើនដែលបានចូលរួមក្នុងមហាបាតុកម្មនេះបានសម្តែងនូវភាពក្លាហានហួសហេតុដោយយកសាំងបម្រុងចាក់ដុនខ្លួននៅលើវេទិការនៃមហាបាតុកម្មដើម្បីបញ្ជាក់ពីការស្រលាញ់ជាតិស្នេងហាជាតិដែលគ្មានអ្នកណាហ៊ានធ្វើដូចខណៈដែលប្រទេសមានសន្តិភាពមានសេរីភាពនិងមានការអភិវឌ្ឍន៍បែបនេះ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣ដែលជាថ្ងៃបង្ហើយនៃមហាបាតុកម្មដោយសង្ឃមួយអង្គបានហូតយកសាំងមួយដបចេញពីថង់យាមបម្រុងនឹងដុតខ្លួននៅលើវេទិការតែត្រូវបានសង្ឃដទៃនិងអ្នកនៅក្បែនោះនាំគ្នាចាប់យកដបសាំងនោះចេញបន្ទាប់ពីសង្ឃអង្គនេះបានឡើងលើវេទិការបញ្ចេញនូវទស្សនជ្រុលនិយមរបស់ខ្លួនរួចមក។នៅមុនពេលចង់ដុនខ្លួនសង្ឃអង្គនោះបានឲ្យដឹងថាខ្លួនមានព្រះនាមសេកឌីណាមានស្រុកកំណើតនៅភូមិពង្រឃុំពង្រស្រុកបារ៉ាយខេត្តកំពង់ធំ៕
ដោយ៖ ស.ស្អាត