ក្រសួង​យុត្តិធម៌ ​កែទម្រង់ ​ប្រព័ន្ធ​យុត្តិធម៌​ ដោយការ ​រៀបចំ ​របៀបចុះ​បញ្ជី​ សំណុំរឿង​ព្រហ្មទណ្ឌ​ និង​រដ្ឋប្បវេណីថ្មី
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ចាប់ផ្តើម កែទម្រង់ ប្រព័ន្ធយុត្តិ ធម៌ របស់ខ្លួន ស្របតាម យុទ្ធសាស្ត្រ កំណែទម្រង់ ច្បាប់ និងតុលាការ តាមរយៈ ការរៀបចំ សៀវភៅ ចុះបញ្ជីសំណុំរឿង ព្រហ្មទណ្ឌ និង បញ្ជីសំណុំ រឿង រដ្ឋប្បវេណី ថ្មី។

កំណែទម្រង់នេះ គឺជាការបង្កើន នូវជំនឿ ទុកចិត្ត ពីមជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ ក្នុងទិ​សដៅពង្រឹង នីតិរដ្ឋបង្កើនយុត្តិធម៌ក្នុង សង្គម កាត់បន្ថយ អំពើពុករលួយ ដើម្បីឈា​ន​ទៅលុប បំ​បាត់ វប្បធម៌ និទណ្ឌភាព ព្រមទាំង ពង្រឹងវប្ប ធម៌សន្តិភាព និងវប្បធម៌ គោ​រពច្បាប់។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា បានមាន ប្រសាសន៍ ក្នុង​សន្និសីទថ្នាក់ជាតិ និ​ង​វេទិកា សាធារណៈ ស្តីពី ការចុះបញ្ជី សំណុំ រឿងព្រហ្មទណ្ឌ និងសំណុំរឿង រដ្ឋប្បវេ​ណី នៃគម្រោង តុលាការគំរូ ថា វិធាននៃ ការចុះបញ្ជីថ្មី នេះ អាចបង្ក ភាពងាយ ស្រួល និងអាច ផ្តល់ព័ត៌មាន បានយ៉ាងឆាប់រហ័ស ប្រកប ដោយតម្លាភាព ជូនភាគីនៃរឿងក្តី និ​ង​ មានប្រយោជន៍ ពាក់ព័ន្ធ ដទៃទៀត ដែលទាក់ទងសិទ្ធិ ទទួលបាន ព័ត៌មាន របស់ប្រជា​ ពល​រ​ដ្ឋ អំពីចំណាត់ ការរបស់ស្ថាប័ន តុលាការ ។

ចំណុចគួរ អោយកត់សម្គាល់ មួយទៀតនោះ  លោក អង្គ វង្សវឌ្ឍានា បានបញ្ជាក់ថា ការវាយ តម្លៃរបស់ តុលាការ និងអយ្យការ រាជធានី-ខេត្ត  ត្រូវបាន ទទួលស្គាល់នូវសារៈ ប្រយោ​ជន៍ ជាច្រើន ដែលកើតចេញ ពីការចុះបញ្ជីនេះ។បញ្ជីនេះ ក៏ផ្តល់ភាពងាយ ស្រួល ក្នុងការ គ្រប់គ្រង ការតាមដាន ការផ្តល់ និងការទទួ​លព័ត៌មាន ទាក់ទង ទៅនឹង ចំណាត់ការ នៃការដោះ ស្រាយរឿង ក្តីផងដែរ។

យ៉ាងណា ក៏ដោយ លោក ទទួលស្គាល់ថា ការងារ អនុវត្តកន្លងមក ទោះបីជាទទួលបាន ជោគជ័យ ច្រើនយ៉ាងណា ក៏ដោយ ក៏ យើងនៅតែ ជួបប្រទះ នៅបញ្ហា ប្រឈមខ្លះៗ ដែលមិន អាចជៀសរួច ។ក្នុងអាណត្តិទី៥ នេះ សម្តេច អគ្គ​មហា សេនាបតី តេជោ ហ៊ុន សែន បានបង្ហាញ ការប្តេជ្ញា ចិត្ត ២ដង មកហើយ ក្នុងការ ធ្វើកំណែទម្រង់ ស៊ីជម្រៅ  និង លុបបំបាត់ចោល នូវ​ក្រសួ​ង​ គ្រួសារនិយមទៀតផង។ដោយឡែក ប្រព័ន្ធយុត្តិធម៌ ក៏ជាផ្នែកមួយ ដែលរដ្ឋាភិបាល ថ្មី ត្រូវផ្តល់ ជំនឿចិត្ត ដល់ប្រជាពលរដ្ឋផង ដែរ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលាក្រុង ​ណែនាំពីការ​រៀបចំសន្តិ​សុខ សណ្តាប់ធ្នាប់ ​ពេលចូលឆ្នាំ​ថ្មីចិន វៀតណាម​

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​​ទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [450]


អ្នកមានស្នេហា​មើល​អ្វី​ក៏​ឃើញរូប​បេះ​ដូង​ដែរ

ថ្ងៃស្អែកគឺជា ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ខាងក...អានបន្ត

ទេសចរណ៍ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [536]


​រថយន្ត​អី​ស៊ុយស៊ុយ ​ពន្លះ​ អ្នកជិះ​ម៉ូតូស្លាប់​អូស​៣០ម៉ែត្រ​

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [797]


រដ្ឋាភិបាលត្រៀមធ្វើការផ្សាយផ្ទាល់ក្នុងការតស៊ូក្តីដែលប្រទេសកម្ពុជាដាក់បណ្តឹងសុំឲ្យតុលាការអន្តរជាតិ

រដ្ឋាភិបាលត្រៀម​ធ្វើការ​ផ្សាយ​ផ្ទាល់​ក្នុងកា...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [415]


គ្រូពេទ្យស្ម័គ្រចិត្តមក​​ពីអាម៉េរិកចុះព្យាបាល​​ជំងឺជូនពលរដ្ឋ​នៅ​មណ្ឌលសុខ​ភាព ​ហ៊ុន សែន កែវផុស ​​

ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាម៉េរិក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [447]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 706 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1536 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231635​ នាក់