លទ្ធផលកិច្ច​ប្រជុំ​កំពូល​នៅ​ព្រឹក​មិញ​បាន​ព្រម​ព្រៀង​គ្នា​៣​ចំណុច​ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​តាន​តឹង​បាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិជិត៥ម៉ោងបាន​បញ្ចប់កាលពី​ម៉ោង​ប្រមាណ១និង៣០នាទីដោយ​ព្រមព្រៀងគ្នាចំនួន៣ចំណុច​។​ ​បន្ទាប់ពី​កិច្ចប្រជុំគណបក្ស​ទាំង​ពីរបាន​ចេញ​​​​​​​​​​​​សេច​ក្តីប្រកាស​រួម​គ្នាមួយ ដែលសេចក្តីប្រកាស​រួមនៃ​លទ្ធផល​កិច្ចប្រជុំត្រូវបាន​ប្រកាស​ដោយ​លោក​ប្រាក់​​​​​​​​សុខុនតំណាង​គណបក្ស​ប្រជាជន​កម្ពុជានិង​លោកយឹមសុវណ្ណតំណាង​គណបក្ស​សង្គ្រោះ​ជាតិក្នុង​សន្និ​សីទ​កាសែតនៅ​រដ្ឋសភានា​ម៉ោង​ជិត២រសៀល​នេះ​។

​សេចក្តីប្រកាស​រួមនៃ​កិច្ច​ប្រជុំ​កំពូល​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាដឹកនាំ​ដោយ​សម្តេចហ៊ុនសែននិង​គណបក្ស​សង្គ្រោះ​ជាតិដឹកនាំ​ដោយ​លោក​សម​រង្ស៊ីបាន​លើក​ឡើង​​​​ថាកិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រទេសជាតិនា​ព្រឹក​ថ្ងៃទី​១៦ខែ​កញ្ញាឆ្នាំ​២០១៣ស្រប​តាម​ព្រះរាជ​តំរិះ​របស់​ព្រះមហាក្សត្រកាលពី​ថ្ងៃ​ទី​១៤ខែ​កញ្ញាឆ្នាំ​២០១៣​។​ចំណុច​ទាំងបីដែលបានឯកភាពគ្នាមាន៖
១- ​ភាគីទាំងពីរឯកភាពគ្នាគោរពនិង​អនុវត្ត​ដោយហ្មត់ចត់តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រកាល​ថ្ងៃទី​១៦ខែ​កញ្ញាឆ្នាំ​២០១៣ដែលព្រះអង្គអំពាវ​នាវ​ចំពោះ​ជន​រួមជាតិទាំងមូលដែលជា​ក្រុមបាតុករនិង​ក្រុម​សមត្ថ​កិច្ច​​​សូមបញ្ឈប់ការប្រើអំពើហិង្សាតាម​រូបភាព​ណាក៏ដោយដូចជា​ការគប់ដុំថ្មនិងការប្រើប្រាស់​អាវុធ​ដែល​​​​បណ្តាល​អោយ​បងប្អូន​ទាំងអស់គ្នាទទួល​រងរបួសឬបាត់បង់ជីវិតនិងបណ្តាល​ឲ្យមានគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​ទាំងមូលហើយ​ងាក​មក​ប្រកាន់​យកប្រពៃណី​អហិង្សាខិតខំ​យោគយល់គ្នារាប់អានគ្នាជាខ្មែរ​ដូចគ្នា​និងអត់ធ្មត់ជាអតិបរមាដើម្បីបញ្ជៀសអស្ថិរភាពនៃជាតិយើងព្រមទាំងរក្សាភាពថ្លៃថ្នូរនិងភាពស្ងាត់ស្ងៀមដើម្បី​ទុកឱកាស​រក​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​យើង​ទាំងអស់គ្នា។
២-ភាគីទាំងពីរ​ព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេល​ខាង​មុខ​។
៣-ភាគី​ទាំងពីរនឹងបន្តជួបចរចាគ្នា​ត​ទៅទៀតតាម​គ្រប់​កម្រិតដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ។
​សេចក្តីប្រកាស​រួម​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​ហ៊ុន​សែនលោក​ស​ខេងលោក​សាយ​ឈុំនៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិចុះហត្ថលេខា​ដោយ​លោកសមរង្ស៊ីលោក​កឹម​សុខានិង​លោកប៉ុលហំ​ម​៕ដោយ៖ ស.ស្អាត​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1405]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1403]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1078]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី ឡាដ្ឋាន Goodison Park ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម Everton គឺរកបានដោយកីឡាករ Steven Naismith ... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [910]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [982]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋបាលជលផលកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទសម្រាប់ដំណាច់ខែមីនា

​កំពង់ឆ្នាំង ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [413]


ក្រុមស្រី្តក្រី​​ក្រចង់ឲ្យ​​អាជ្ញាធរ ​​បន្ថែមកិច្ច​សហការ​ ​ដើម្បីដោះ​​ស្រាយការលំបាក​​

ស្រ្តីមកពី​សហគមន៍ក្រី​ក្រជាច្រើននៅ​រាជធានីភ្នំពេញ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [373]


នាង ​ Monica​ Spear ​ព្រម​ទាំងប្តី​របស់នា​ងត្រួវ​បាន​គេបាញ់​​សំលាប់​

ប្រទេស Venezuela៖ យោងតាមសារព័ត៌មានរបស់ប្រទេស Venez...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [445]


ភ្លើងឆេះ​ព្រៃ​នៅប្រទេស​អូស្រ្តាលី​ឆក់​យក​ជីវិត​មនុស្សម្នាក់​

ប្រទេសអូស្រ្តាលី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [402]


ផលនេសាទនាំចេញទៅក្រៅប្រទេសនៅដើមឆ្នាំ២០១៤ កើនឡើងប្រមាណ២០០តោន

ភ្នំពេញៈ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [432]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 288 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1446 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134133​ នាក់