ឃាតកម្មលើស្រ្តី២នាក់នៅថ្ងៃតែមួយគួរឲ្យរន្ធត់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប៉ោយប៉ែត៖ អំពើឃាតកម្ម២ករណីទីលើស្រ្តីវ័យក្មេង២នាក់ស្លាប់ស្ថិតក្នុងភាពអាថកំបាំងហើយត្រូវបាន​គេ​
ប្រទះ​ឃើញបន្តបន្ទាប់គ្នា ដោយ​ស្រ្តីម្នាក់ត្រូវឃាតករវាយ និងចាក់សម្លាប់នៅលើគ្រែពួក ក្នុងបន្ទប់ដេក ផ្ទះ​
របស់នាង គ្រាដែលស្រ្តីរូបនេះជិតដល់ពេលថ្ងៃចូលរោងការ ពោលគឺនៅខ្វះតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ
ហើយ​នាងក៏ជាស្រ្តីមេម៉ាយកូន២នាក់ និងស្រ្តីម្នាក់ទៀតត្រូវបានគេប្រទះឃើញ​ស្លាប់ទាំងអាក្រាត​កាយនៅ​
ពីក្រោយគំនរសំរាមដោយមានធំក្លិនស្អុយ ហើយនារីត្រូវបានគេស្គាល់ថា ជាស្រ្តីបំរើការខារ៉ាអូខេ ពន្លឺនាគទិព្វ២ ​ការស្លាប់នេះត្រូវបានគេសង្ស័យថាជាអមពោះរំលោភហើយសម្លាប់ប្លន់យកទ្រព្យរបស់នាង ។

បើតាមសេចក្តីរាយការពីភ្នាក់ងារអរិយធម៌នៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែតបានឲ្យដឹងថា មានស្ត្រី​មេម៉ាយ​​កូន​២​ម្នាក់ ​បាន​ស្លាប់​យ៉ាង​អា​ថ៍កំ​បាំង​នៅក្នុង​បន្ទប់ដេក​ដែល​ពោរពេញ ដោយ​ស្នាម​វាយ និង ចាក់ ​
ស្រប​ពេល​ដែល​នាង​បាន​ចែក​ធៀប​ការ​ជិត​ចូល​រោងការ​ទៅ​ហើយ ពោលគឺខ្វះតែមួយសប្តាហ៍ទៀតត្រូវ​បាន​
ឪពុក​ប្រទះឃើញ​សព​នៅ​វេលា​ម៉ោង​៤ រសៀល ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ រស្មី​សង្ហា ឃុំ​រស្មី​
សង្ហា ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​ បើ​តាម​សំដី​របស់​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​និយាយ​ថា ​នារី​
រងគ្រោះ​ដែល​មាន​ឈ្មោះ លឹម សារ៉ាន់ អាយុ​៣៨​ឆ្នាំ នោះ​កឺ​ជា​ស្ត្រី​មេម៉ាយ​កូន​២ ប៉ុន្តែ​ចំពោះ​កូន​ទាំងពីរ​របស់​
នាង​គឺ​រស់នៅ​ជាមួយជីតា ឯ​នាង​រស់នៅ​ផ្ទះ​ផ្សេង​បែក​ពី​ឪពុក​រស់នៅ​ម្នាក់ឯង​។ ប្រភព​ដដែល​បាន​បន្ត​ថា ការ​លែងលះ ជាមួយ​ប្តី​របស់​នាង​នេះ​នៅ​មិនទាន់​ដាច់ស្រេច​ហើយ​ឬ​នៅ​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា​ប្តី​ប្រពន្ធ​
របស់​នាង​មិនដែល​រវីរវល់​ដាច់​គ្នា​នោះ​ ឡើយ​។ ម្យ៉ាងវិញទៀត​រូប​សម្ផស្ស​របស់​នាង​ក៏​មិន​ចាញ់​តារាប៉ុន្មាន​
ឡើយ​ដែល​ ធ្វើអោយ​ប្រុសៗ​ក្នុងភូមិ​លប​លួច​ប្រតិព័ទ្ធ និង សរសើរ​គ្រប់ៗ​គ្នា​។​
សេចក្តីរាយការពីខេត្តបាត់ដំបងដដែលនេះបញ្ជាក់ថា ​ថ្មីៗ​នេះ អ្នកភូមិបាន​ឃើញ​នារី​រងគ្រោះ​ដើរ​ចែក​ធៀប​ការ​
ដោយ​ចូល រោង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។ អ្វី​ដែល​សំខាន់​គឺ​នាង​បាន​និយាយ​ថា គូ​ដណ្តឹង
រស់​នាង​គឺជា​បុរស​ពោះម៉ាយ​នៅ​ឯ​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ព័ត៌មាន​ខាងក្រៅ​គឺ​គូ​ដណ្តឹង​របស់​នាង​រស់​នៅ​ម្តុំ ភ្នំ​ក្រពើ
ហើយ​សង្ស័យ​ជា​ប្តី​គេ​ថែម​ទៀត​ផង ដោយសារតែ​មុខ​របស់​នាង​មាន​មន្ត​ស្នេហ៍​ទើប​ធ្វើអោយ ប្រុសៗ​ជាច្រើន​
មានការ​ច្រណែន​ផង​នោះ​។
ប្រភពដដែលបន្តថា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៣ គេ​បានឃើញ​នាង​ដើរ​នៅក្នុង​ភូមិ​ជា​ធ​ម្មតា លុះ​
ឈាន​ចូល​ដល់​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ក៏​ស្រាប់តែ​បាត់​នាង​លែង​ឃើញ​រហូត​តែម្តង​។ នៅ​ប្រហែល​ម៉ោង​៤​
រសៀល ដោយមាន​ការ​ងឿង​ឆ្ងល់​ពេក​ឪពុក​របស់​នាង​បាន​ដើរទៅ​បើកទ្វារ​ផ្ទះ របស់​នាង ក៏​ស្រាប់តែ​ប្រទះ​
ឃើញ​​​នាង​ដេក​ស្លាប់​នៅក្នុង​ថ្លុកឈាម​ឡើង​រឹង​ទៅ​ហើយ ដោយ​មិន​ដឹង​ថា​ឃាតករ​ចូល​មក​សំលាប់​នាង​តាំងពី​
ថ្មើរ​ណា​នោះ​ឡើយ ទើប​មានការ​ភ្ញាក់ផ្អើល នឹង​ឆោ​រ​ឡោ​ឡើង​។​
​តាម ​ការពិនិត្យ​ស្លាកស្នាម​ទៅលើ​សព​នារី​រងគ្រោះ​របស់​សមត្ថ​កិច្ច​មូលដ្ឋាន​ បាន​អះអាង​ថា នាង​ត្រូវ​ឃាតករ​
សំលាប់​ដោយ​ប្រើ​វត្ថុ​រឹង​វាយ និង ចាក់​ជាច្រើន​កន្លែង​រហូតដល់​ស្លាប់ ប៉ុន្តែ​គេ​ពុំ​ទាន់សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​
មូលហេតុ​អ្វី​នោះ​ឡើយ​។
ក្រោយពីសមត្ថកិច្ច ទាំងខាងអាវុធហត្ថ ស្រុក និងខេត្ត និងនគរបាលស្រុកបានសហការគ្នា ចុះពិនិត្យដល់​
កន្លែង​កើតហេតុ និងធ្វើការស្រាវជ្រាវព្រមទាំងធ្វើ កោសលវិច័យ លើសពជនរងគ្រោះ ឃើញមានស្នាម​ម្រាម​
ដៃច្របាច់កនិងមានទឹកកាម នៅមាត់ប្រដាប់ភេទ ជនរងគ្រោះ ហើយមានពូថៅនៅ​ជិតកន្លែងកើតហេតុ​១ផង​
ដែរ។ និងបានបន្តសាកសួរ ជនពាក់ព័ន្ធដូច ជាប្តីទី១ ទី២និងប្តីទី៣ (គូដណ្តឹង) តើអ្នកជិះម៉ូតូ ចូលផ្ទះ​ជន​​រង​
គ្រោះ​​មុនពេលកើតហេតុនោះជានណា ? បច្ចុប្បន្នសមត្ថកិច្ចពុំទាន់បានធ្វើការសន្និដ្ឋាន និងព័ត៌មាន ពុំជាក់​
លាក់​ណាមួយនៅឡើយទេដោយកំពុងធ្វើការស្រាវជ្រាវ នៅឡើយ។ ឯព័ត៌មាន ពិស្តារយើងរង់ចាំតាមដានបន្ត​
ទៀតនៅពេលក្រោយ។
ដោយករណីឃាតកម្មមួយទៀតតាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា
នារីម្នាក់ដែលគេដឹងថា នាងខារ៉ាអូខេម្នាក់ ត្រូវគេវាយសំលាប់ កបក្នុងគំនរសំរាម រហូតដល់សាកសពហើម​
ស្អុយ រលួយ ធំក្លិនដល់ប្រជាពលរដ្ឋ ភ្ញាក់ផ្ញើលទៅចោមរោមមើលទើបដឹងថា មានមនុស្សស្រីម្នាក់ស្លាប់
ត្រូវគេកប់ក្នុងគំនរ សំរាមដោយពុំដឹងពីមូលហេតុ គេសង្ស័យថាជាករណីរំលោភនិងប្លន់យកម៉ូតូ។
ហេតុការណ៌ភ្ញាក់ផ្ញើលខាងលើ នេះបានកើតឡើងកាលពីពីព្រឹកថ្ងៃទី១២ ខែ កក្តដាឆ្នាំ២០១៣ នៅចំនុចផ្លូវលំ
គ្រូសក្រហម ឆ្ពោះទៅវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ។សមត្ថកិច្ចបានប្រាប់ថា នាងរងគ្រោះ មានឈ្មោះ សុផានី អាយុ២៦ ឆ្នាំមានស្រុកកំណើត
នៅខេត្តពោសាត់ ជានារីបំរើការងារ នៅក្នុងភោជនីយដ្ឋានខារ៉ាអូខេ ពន្លឺនាគទិព្វ២ ក្រុងប៉ោយប៉ែត ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលនារីរងគ្រោះបាត់ខ្លួន គឺក្នុងអំឡុងថ្ងៃទី៨ ខែកក្តដា ស្រ្តីរងគ្រោះ​បាន​
ជួល ម៉ូតូម៉ាកស្កូបពី សេរីឆ្នាំ២០១៣ មួយគ្រឿងដើ្បម្បីជិះដើរកំសាន្ត ហើយបាត់ខ្លួន រហូត មិនដឹងជាទៅទីណា
ទូរស័ព្ទក៏call ចូល រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៣នេះ មានប្រជាពលរដ្ឋ ដើរដាក់បង្កៃដាក់ទ្រូ ក្នុង​
ព្រៃ ធំក្លិនស្អុយទើងដឹងថាមានមនុស្សស្លាប់ ក៏បានរាយការណ៏ ប្រាប់សមត្ថកិច្ច និងផ្អើលដល់ប្រជាពលរដ្ឋ មក​
ចោមរោមមើល ។
យោងតាមការសន្និដ្ឋាន ជំហ៊ានដំបូង គេសង្ស័យថា ជាករណីរំលោភ ហើយប្លន់យកម៉ូតូ ពីព្រោះនាងៗ ខារ៉ា​
អូខេ​ចូលចិត្តបោកប្រុសចាស់ៗ ទៅចិញ្ចឹមប្រុសក្មេងខ្លាំងណាស់ ។នៅកន្លែងកើតហេតុ ទាំងសមត្ថកិច្ច ប៉ូលិស
និងប៉េអឹម មិនអាចបំភ្លឺបានទេ ដោយរងចាំលោកព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ចុះមកត្រួតពិនិត្យ និង
ធ្វើ កោសល្យវិច័យសិន មុននិងប្រគល់សាកសពអោយទៅសាច់ញាតិបងប្អូន។
ដោយឡែក ម្ចាស់ហាងខារ៉ា ពន្លឺនាគទិព្វ២ លោក សេក ម៉េង បានបំភ្លឺតាមទូរស័ព្ទថា ស្រ្តីរងគ្រោះ ខាងលើពិត​
ជាធ្វើការងារនៅក្នុងហាងរបស់លោក ពិតប្រាកដមែន ប៉ុន្តែនាងរងគ្រោះរូបនេះ បានលាឈប់ បំរើការងារ ក្នុង​
ហាង​របស់លោក ជាយូរថ្ងៃមកហើយគឺចាប់តាំងពីថ្ងៃទី៧ ខែកក្តដាម្លេះ  ។លោកក៏ បាន សំណូមពរ អោយ​
សមត្ថ​កិច្ចធ្វើការស្រាវជ្រាវ  អោយបានល្អិតល្អន់ដើម្បីស្វែងរកមុខឃាតក យកមក ផ្តន្ទាទោស តាមផ្លូវច្បាប់៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [975]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [766]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1055]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [970]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កុមារី​ Malala​​ Yousafzai ជួប​ប្រជុំ​ជាមួយ​លោក​អូ​បា​ម៉ា​

ប្រទេសអាមេរិក៖ លោកប្រធានាធិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [336]


CNRPប្រកាសធ្វើបាតុកម្មរាល់ថ្ងៃ​ ខណៈក្រសួងមហា​ផ្ទៃអនុញ្ញាតឲ្យ​តែថ្ងៃអាទិត្យ​

ភ្នំពេញ៖ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


ក្រុមតោ​​ខៀវ​ Chelsea​ ប៉ះ​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ​តើក្រុម​មួយ​ណា​ជាអ្នក​ឈ្នះ?​

បាល់ទាត់៖ នៅរាត្រីយប់នេះ ក្រុមតោខៀវ Chelsea នឹងស្វ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [710]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 187 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 207 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757177​ នាក់