រដ្ឋសភាបានលើកសេចក្តីព្រាងច្បាប់ ស្តីពី សហគមន៍កសិកម្មមកពិភាក្សានៅព្រឹកនេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      ភ្នំពេញ: កិច្ចប្រជុំ​រដ្ឋសភានៅ ព្រឹក​ថ្ងៃទី​៨  ខែ​ឧសភា  ឆ្នាំ​២០១៣​ បានលើកយក​សេចចក្តីព្រាង​ច្បាប់ស្តី
ពីសហគមន៍​កសិកម្មមក​ប្រជុំ​ពិភាក្សានិងអនុម័ត ។         សេចក្តីព្រាងច្បាប់សហគមន៍​កសិកម្មមាន៩ជំពូក
និង១១៤មាត្រា  ដែល​ដាក់​ជូន​អង្គប្រជុំ​រដ្ឋសភានា​ព្រឹក​នេះជា​សេចក្តី​ព្រាងច្បាប់លើក​ទី​២​   ។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់និង​នេសាទ  លោក ច័ន្ទ   សារុន    បាន​លើកឡើង​ថាសេចក្តីព្រាងច្បាប់​
នេះនឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាកសិករក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្មដែល​រួម​មាន​ការជំរុញ​កំណើន​សហគ្រាស​កសិកម្ម​ធុន​តូច និង​មធ្យមនៅ​ជនបទការពារ​ផលប្រយោជន៍​របស់​ប្រជាកសិករ លើកកម្ពស់​អំ
ណាច​ទីផ្សារ​របស់​កសិករតាមរយៈ​ការធ្វើ​ទីផ្សារ​រួមគ្នាបង្កើន​ប្រាក់ចំណូលបង្កើត​កាលានុវត្តភាព​ការងារនិង
​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាកសិករក៏ដូចជា​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។


​សេចក្តីព្រាងច្បាប់ដែល​រដ្ឋសភា​លើកយក​មក​ពិភាក្សា​នា​ព្រឹក​នេះក៏​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចសង្គមកិច្ចនិង​
វប្បធម៌​របស់​ប្រជាកសិករជំរុញ​បង្កើន​ផលិតកម្ម​កសិកម្មជាពិសេស​ផលិតកម្ម​ស្រូវនិង​ការបង្កើន​ការនាំ​ចេញ​
អង្ករដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ  និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការនិង​វិសហ
មជ្ឈការ​របស់​រាជរដ្ឋាភិបាលតាមរយៈ​ការផ្តល់​អំណាច​ទៅឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិនិង​ប្រជាកសិករ​ក្នុង​ការ
ដឹកនាំនិង​គ្រប់គ្រង​សហគមន៍​កសិកម្ម​របស់ខ្លួន​៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់​បែក​នៅលីប៊ី​ ស្លាប់ ១៣នាក់​ រងរបួស ៣នាក់​

ប្រទេសលីប៊ី៖ យោងតាមមន្រ្តីប៉ូលីសរបស់លីប៊ីបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [344]


ព្រឹទ្ធសភាផ្សព្វផ្សាយ​ពីការវិវត្តនៃ​កំណែទម្រង់​រដ្ឋបាលថ្នាក់ក្រោមជាតិ​

ភ្នំពេញ៖ គណៈកម្មការទី៤នៃព្រឹទ្ធសភា សហការជាមួយអគ្គល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [450]


ប្រជាពលរដ្ឋមក​តវ៉ាមុខសាលា​រាជធានីភ្នំពេញ​សុំឲ្យពន្លឿន​ការដោះស្រាយបញ្ហាទំនាស់ ​

​ភ្នំពេញ៖ ប្រជាពលរដ្ឋ​បុរី​កីឡា​និង​បឹងកក់​ប្រមាណ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [319]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 366 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2170 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965070​ នាក់