ពលរដ្ឋរស់នៅ​តាមបណ្តាយផ្លូវ​សូឡា អំពាវនាវឱ្យ​អ្នកគ្រប់គ្រង​សាងសង់​ផ្លូវមេត្តាពន្លឿន​ការជួសជុល​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

      ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរ តាមបណ្តាយផ្លូវសូឡា ឬផ្លូវ២០០៤​បានអំពាវ​នាវ​​ដល់​អ្នក​គ្រប់​គ្រងសាងសង់ផ្លូវឯកជន និងអាជ្ញាធរពាក់ព័ន្ធមេត្តាពន្លឿននៃការជួសជុល ព្រោះ​ផ្លូវ​មួយ​នេះ មាន​សភាព​ហុយ​ជា​ខ្លាំង​ ជាហេតុបណ្តាលឱ្យផលប៉ះពាល់បរិស្ថានជុំវិញ ឬជាការបង្កឱ្យមាន គ្រោះ​ថ្នាក់ចរាចរណ៍គ្រប់វិនាទី។ 

      ប្រសិនបើលោកអ្នកបានធ្វើដំណើរនៅលើផ្លូវ២០០៤ ឬហៅថាផ្លូវសូឡា ដែលផ្លូវមួយនេះ គឺជាផ្លូវ​ដែល​​តម្រូ​វឲ្យ​រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ត្រូវបង់ថវិកាព្រោះជាផ្លូវដែលគ្រប់គ្រង ដោយ​ឯក​ជន​នោះ លោកអ្នកនឹង​ជួបប្រទះនូវការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវមួយនេះនៅពេល​ដែល​មានភ្លៀងគឺមានការជន់​លិចយ៉ាង​ខ្លាំង ព្រោះប្រព័ន្ធលូបង្ហូរទឹកមានតិចនិងតូចៗ។

      នៅ​ពេល​រាំងភ្លៀងបែរជាមានដីហុយយ៉ាងខ្លាំង ជាពិសេសមានជង្ហុកជាច្រើនកន្លែងទៀតផង ធ្វើឲ្យ​ប្រជា​ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ បានសម្តែងការរិះគន់យ៉ាងខ្លាំង ទោះបីជាផ្លូវមួយ នេះ​មានការជួស​ជុលកែ​សម្រួល​បានខ្លះហើយក្តី ក៏ប៉ុន្តែខណៈពេលនេះបញ្ហាប្រឈម គឺផ្លួវខាងលើនេះមាន សភាព​ហុយ​ជា​ខ្លាំង។ 

      លោក លី វណ្ណា ដែលជាសន្តិសុខយាមនៅខាងមុខរោងចក្រមួយកន្លែងនៅតាម​បណ្តោ​យ​​ផ្លូវ​២០០៤ ឬហៅ​​ថាផ្លូវសូឡាបានឲ្យដឹងថា កន្លងមកផ្លូវនេះ មានជង្ហុកច្រើន ហើយ​ធ្វើឲ្យអ្នក​ធ្វើ​ដំណើរ​​ជួប​គ្រោះថ្នាក់ជាញឹកញាប់ ប៉ុន្តែនាពេលនេះ ឃើញមានការជួសជុលឈូស​ឆាយខ្លះដែល​ជា​ហេតុ​ធ្វើ​​ហុយ ហើយការជួសជុលនេះ ហាក់ដូចជា​​​មិនធ្វើឲ្យបានឆាប់រហ័សសោះ  លោកបានសំណូម​ព​រ​​ឲ្យអាជ្ញា​ធរមូលដ្ឋាន អ្នកគ្រប់គ្រងផ្លូវ ជាពិសេសមន្ត្រីពាក់ព័ន្ធ​មេត្តាចុះទៅពិនិត្យមើល និងជួយរៀបចំ​សណ្តាប់​ធ្នាប់ផង។ 

      ប្រាប់អ្នកសារព័ត៌មានយើងស្រដៀងនឹងលោក វណ្ណាដែរ លោក ហ៊ាង ជាអ្នកប្រកបមុខរបរលក់​ភេសជ្ជៈ និងម្ហូប​បាយ បានឲ្យដឹងថា កន្លងមក លោកឃើញ​មាន​រថយន្តចុះ​មក​ស្រោច​ទឹកកុំ​ឲ្យ​ហុយ​ដែរ​តែ មិនមានប្រសិទ្ធភាព​សោះ។ លោកបានបញ្ជាក់ថា​ការ​ហុយ​ដីនេះពិតជាធ្វើ ឲ្យខូចសុខ​ភាព​ណា​ស់ ជាពិសេសក៏ប៉ះពាល់ដល់ការលក់ដូរ​របស់​​​​​​​​​​​​​​គាត់ដែរ។

      ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានយើងបានទាក់ទងទៅកាន់លោក សាំ ពិសិទ្ធ ប្រធាន​មន្ទីរ​សាធារ​ណ​រាជ​ធានី​​ដើម្បី​ចង់​ដឹងថា តើនឹងមានវិធានការយ៉ាងណា ដើម្បីជួយសម្រួលអំពីបញ្ហា​ប្រជា​ពល​​រដ្ឋរិះ​គន់​ដោយ​​លោក សាំ ពិសិទ្ធ បានឲ្យដឹងថា ផ្លូវ២០០៤ មានគម្រោងបើកសម្ពោធ​ការដ្ឋាន​នា​ពេលខាង​មុខ​នេះ​​ហើយ ក៏ប៉ុន្តែមិនទាន់ដឹងថា ពេលណាទេ រីឯបញ្ហាដីហុយវិញចាំលោ​កទាក់ទង​ឲ្យ​អ្នក​​​​ពាក់ព័ន្ធ​ចុះ​ទៅ​ស្រោច​ទឹកកុំឲ្យហុយ។ ដោយ៖ ភីនរ៉ា 

      គួរសម្រាបថា ការសំណូមពរពីសំណាក់ប្រជាពលរដ្ឋឲ្យមន្រ្តីពាក់ព័ន្ធជួយកែសម្រួល និង​ជួស​ជុល​ផ្លូវដែលកំពុង​រងការខូចខាតនេះ គឺដើម្បីជួយទប់ស្កាត់ការខូចសុខភាពរបស់ប្រជា​ពលរដ្ឋ​ដោយ​សារ​ដី​ហុយ ជាពិសេសក៏ដើម្បី​ចូល​រួមការបន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ
 ដោយ៖ ភីនរ៉ា 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងទេសចរណ៍អំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ ត្រៀមខ្លួនចូលរួម ប្រឡងប្រណាំងសណ្ឋាគារបែតងនៅកម្ពុជា

ភ្នំពេញៈ លោក ថោង ខុន​រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


បំផ្ទុះ​​គ្រាប់​​បែកក្នុង​ឡាន​នៅទីក្រុង​ Mogasdishu​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១០នាក់​

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃពុធម្សិលមិញ ការវាយប្រហារដោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [386]


ផលនេសាទនាំចេញទៅក្រៅប្រទេសនៅដើមឆ្នាំ២០១៤ កើនឡើងប្រមាណ២០០តោន

ភ្នំពេញៈ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [346]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 97 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2253 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865930​ នាក់