ពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នងរងការខូចខាតទាំងស្រុងនិង មនុស្ស៣នាក់បានរងរបួស ចាទម្អន់ ដោយសារមានព្យុះភ្លៀងយ៉ាងបានបោកបក់បំផ្លាញមកលើផ្ទះអ្នកស្រុក ក្នុងឃុំស្នាអន្សា និង ឃុំអន្លងត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣ ។
លោកស្រី មុច ស្រីមុំអភិបាលរងស្រុកក្រគរ និង ជាប្រធានសាខាកាកបាទក្រហមស្រុកបានឲ្យដឹងថា ផ្ទះ៣ខ្នង ខូចខាតទាំងស្រុងរៀបដល់ដី និងមនុស្សមួយគ្រួសារចំនួន៣នាក់រងរបួសដោយសារគ្រោះធម្មជាតិនេះ ។ ក្នុងហេតុការណ៍នេះមានរន្ទះបានបាញ់ដើមត្នោត ដែលក្បែនោះមានក្មេងៗអង្គុយចាំគោបណ្តាលអោយក្មេង២នាក់សន្លប់ តែក្រោយមកក៏បានធូរស្រាលវិញ។
អ្នកស្រី មុច ស្រីមុំ បន្តថា នៅថ្ងៃទី៥ខែកក្កដានេះខាងកាកបាទក្រហមកម្ពុជាបានរៀបចំផ្តល់ការឧបត្ថម្ភដល់គ្រួសាររងគ្រោះទាំងនោះហើយ ៕
ដោយ៖ ស.ស្អាត