អាហ្សង់ទីន៖ប៉ូលីសនៅក្នុងប្រទេសអាហ្សង់ទីនបានចាប់ខ្លួនក្មេងជំទង់ម្នាក់អាយុ១៩ឆ្នាំ ពីបទដឹកនាំក្រុមក្មេងស្ទាវទៅផ្ទេរលុយជាលក្ខណះអន្តរជាតិ និងបង្កើតទំព័រវិបសាយល្បែង។ ប៉ូលីសបាននិយាយថា ក្មេងជំទង់ម្នាក់ ដែលគេហៅថាកំពូលអ្នករកស៊ី ជាមួយនឹងទឹកប្រាក់ ប្រាំម៉ឺនដុល្លារក្នុងមួយខែ( ៣១៥០០ផោន)គឺកំពុងធ្វើការនៅក្នុងបន្ទប់គេងរបស់ខ្លួននៅក្នុងទីក្រុង BuenosAires ប្រតិបត្តិការចាប់ខ្លួននេះគឺធ្វើឡើងដើម្បីកាពារនៃការលុបទិន្នន័យណាមួយរបស់អ្នកប្រើប្រាស់ផ្សេងទៀត លោកប៉ូលីសបានបន្តទៀតថាយើងបានចំនាយពេលមួយឆ្នាំទើបអាចកំណត់ទិសដៅលើក្មេងជំទង់នេះបានក្មេងជំទងរស់នៅជាមួយឪពុកដែលជាអ្នកជំនាញខាងកុំព្យូទ័រនៅក្នុងទីក្រុង Buenos Aieres អ្នកសើបអង្កើតបានប្រាប់សារពត៌មានClarinរបស់អាហ្សង់ទីនថាគាត់និងបងប្រុសរបស់គាត់បានបង្កើតជំនួញយ៉ាងធំដែលឪពុករបស់ពួកគេមិនបានសួរអ្វីច្រើននោះទេ។
នៅក្នុងបន្ទប់ក្មេងជំទង់នោះ ប៉ូលីសបានរកឃើញកុំព្យូទ័រគុណភាពខ្ពស់ជាច្រើនក្មេងត្រូវបានចោទប្រកាន់ពីការប្រើប្រាស់ប្រព័ន្ធ Malwareដើម្បីបង្កើតបណ្តាញរាប់ពាន់ខាង ល្បែងZombieតាមកុំព្យូទ័រ ហើយបង្វែរលុយពីគណនីយស្ទើរតែទាំងអស់ដោយមិនបន្សល់ស្លាកស្នាម។ប្រតិបត្តការប៉ូលីសរួមទាំងការវាយឆ្មក់ចំនួន ប្រាំ នៅក្នុងរដ្ឋធានីនិងនៅទីក្រុង Rosarioប្រហែល ៣០០គីឡូម៉ែតទៅភាគខាងជើង។ ក្មេងប្រុសនោះត្រូវបានគេចោទប្រកាន់៣ ឧក្រិដ្ឋកម្ម ហើយប្រសិនបើកាត់ទោស ប្រហែលជាជាប់ពន្ធធានាគាររយះពេល ១០ឆ្នាំ។