កម្ពុជាផ្តើមអនុវត្តការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ​តាម​ប្រពន្ធ័​ព័ត៌​មាន​វិទ្យា​​ចាប់​ពីឆ្នាំ​២០១៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មាន​វិទ្យា នៅឆ្នាំ២០១៥ខាងមុខនេះ ដើម្បីធានាការគ្រប់គ្រងប្រកបដោយគុណភាព តម្លាភាព ស្របតាមស្តងដា​អន្តរជាតិ។

        ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីការបង្កើនការយល់ដឹងសម្រាប់ ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ តាមប្រពន្ធ័​ព័ត៌មានវិទ្យានៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ លោកញឹម ខេមរ៉ាអគ្គលេខាធិការង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​លើកឡើងថា នៅ​ឆ្នាំ​២០១៥ ខាងមុខ​នេះ រាជរដ្ឋាភិបាល​នឹង​មាន​លទ្ធភាពដាក់ឲ្យប្រើ​ប្រាស់​​ប្រព័ន្ធព័ត៌មាន​វិទ្យា ដើម្បីធ្វើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋ ដែលជាប្រពន្ធ័ដ៏មានសារៈសំខាន់បំផុតក្នុងការ​អនុវត្តថវិកាជាតិ​ប្រកប​ដោយតម្លាភាព។កិច្ចខិតខំ​ប្រឹង​ប្រែងដើម្បី​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​ប្រព័ន្ធព័ត៌មាន​វិទ្យា​នេះ គឺ​ស្ថិត​នៅក្នុង​កម្មវិធី​កែរ​ទម្រង់​​ហិរញ្ញវត្ថុសាធារណៈ​ដំណាក់​កាលទី១របស់រាជ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ការ​​សន្សំ​សំចៃ  តម្លាភាព​បំបាត់​​អំពើ​ពុករលួយក្នុង​ការងារ​ប្រើប្រាស់​​ថវិការបស់រដ្ឋ។

លោកញឹម ខេមរ៉ា បញ្ជាក់ថារាជរដ្ឋាភិបាល​បាន​រៀបចំអស់​រយៈ​ពេល​៦​ឆ្នាំមកហើយដើម្បី​ឆ្ពោះ​ទៅ​​ប្រើ​​ប្រាស់​ប្រព័​ព័ត៌​មាន​​វិទ្យានេះ ខណៈដែលប្រទេសមួយចំនួននៅលើពិភពលោក​ដែលបានប្រើប្រាស់ប្រពន្ធ័​នេះទទួល​បានជោគជ័យនិងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនេះ។ភាពជោគជ័យនៃ​កំណែរទម្រងើ​នេះ អាស្រ័យទៅលើការចូលរួមខិតខំប្រឹងប្រែង និងការតាំងចិត្តប្រកបដោយឆន្ទៈខ្ពស់របស់ភាគីពាក់ព័ន្ទទាំង​អស់ ។ ក្រៅពីនេះក្រសួងសាម៉ី​នឹង​បំពាក់បំប៉នសមត្ថភាពចំនេះដឹងបន្ថែមដល់បណ្តាភាគីពាក់ព័ន្ធ ដើម្បីធានា​ឲ្យ​បាននូវអន្តរ​កាល​មួយដ៏រលូន និងទទួលបានជោគជ័យអតិប្បរមាក្នុងការអនុវត្តប្រព័ន្ធដ៏មានសារៈ​សំខាន់​នេះ។លោកសូហាចូស៊ី(SOHA CHOSY) ទីប្រឹក្សាគំរោងហិរញ្ញវត្ថុសាធារណៈនៃ អង្គការមូល និធិរូបីយវត្ថុ​អន្តរ​ជាតិ​IMF ប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា នេះជាតំរូវការដ៏ចំបាច់របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការអនុវត្តកិច្ចការនេះសំដៅធានាការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុនានាបានប្រព្រឹត្តទៅ​ប្រកប​ដោយ​គុណភាព ដើម្បីបង្ហាញជូន រដ្ឋភា អង្គការសង្គមស៊ីវិលម្ចាស់ជំនួយនិងសាធារណៈជន ផ្សេងទៀតបាន​ដឹង។​

សូមបញ្ជាក់ថាការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រពន្ធ័ព័ត៌មានវិទ្យានេះនឹងដាក់ឲ្យអនុវត្តនៅនាយកដ្ឋានគន្លឹះៗចំនួន​៧របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនោះមាននាយកដ្ឋានថវិកានាយកដ្ឋានហិរញ្ញ​កិច្ចនាយកដ្ឋាន​ហិរញ្ញ​វត្ថុ​មូល​​​ដ្ឋាននាយកដ្ឋានវិនិយោគនិងសហប្រតិបត្តិ​ការ​អន្តរជាតិនាយកដ្ឋានសវនកម្មផ្ទៃក្នុងអគារធិការ​និងអគ្គ​នា​យក​ដ្ឋានរតនាគារ​។​ដោយ​ឡែក​ រតនាគាររាជធានី\ខេត្តនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៦ខាង​មុខនេះ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [829]


​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-អាល្លឺម៉ង់​ កាន់​តែ​ល្អ​ប្រសើរ​

ភ្នំពេញ៖ នៅក្នុងជំនួបការទូតជាមួយសម្តេចអគ្គមហាពញាចក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [351]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 200 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 438 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864115​ នាក់