ក្នុង១ឆ្នាំមនុស្ស៦លាននាក់បានស្លាប់ បាត់បង់ជីវិតនៅលើពិភពលោកដោយសារបារី
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

        ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ការប្រើប្រាស់​ថ្នាំជក់ ការជក់
បារីបានបណ្តាលឲ្យមនុស្សយ៉ាងតិចជិត៦លាននាក់បានស្លាប់បាត់បង់ជីវិត​ជារៀងរាល់ឆ្នាំ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក   អ៊ឹង  ភីរុន   នៅព្រឹកថ្ងៃទី២៩   ខែឧសភានេះ បានឲ្យដឹងថា​ តាមការ
ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក     ការប្រើប្រាស់ថ្នាំជក់ ជា​ពិសេសការជក់បារីបានបណ្តាលឲ្យមនុ
ស្សលើពិភពលោក ៦លាននាក់ជារៀងរាល់ឆ្នាំ   ។  ​លោក​ថ្លែង​យ៉ាងដូច្នេះ   នៅក្នុងឱកាស​ទិវា​ពិភពលោកគ្មាន​ថ្នាំជក់ ក្រោមប្រធានបទ «ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្មការលើកកម្ពស់   និងការឧបត្ថម្ភដោយឧស្សាហកម្ម
ថ្នាំជក់»នៅទីស្តីការ​ក្រសួង​សុខាភិបាល ។

លោក អ៊ឹង ភីរុន បានបញ្ជាក់ថាថ្នាំជក់បណ្តាលឲ្យពាក់កណ្តាលនៃអ្នកប្រើប្រាស់ជា​ប្រចាំបាន​ស្លាប់។ រីឯអ្នកមិន
ជក់បារីចំនួន ៦០០.០០០នាក់    បានស្លាប់ដោយគ្រាន់តែស្រូបផ្សែងបារីពីគេ​ក្នុងមួយឆ្នាំ។     ម៉្យាងជំងឺដែលបង្ក
ដោយសារ ការ​ប្រើ​ប្រាស់ថ្នាំជក់នេះជាប្រភេទ​ជំងឺដែលអាច​បង្ការបានដោយគ្រាន់តែមិនប្រើប្រាស់ថ្នាំជក់ និង​
ជៀស​ពីការស្រូបផ្សែងបារីពីគេ​ដោយអចេត​នា​តាមរយៈការមិនសាកល្បងជក់បារី និងការលះបង់ការជក់បារី។

លោក អ៊ឹង   ភីរុន  បន្ថែមថា   រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយក​រដ្ឋមន្រ្តី បាននឹង
កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីលើកកម្ពស់សុខុមាលភាព​ប្រជា​ពលរដ្ឋកម្ពុជា សំដៅកាត់បន្ថយ
ភាពក្រីក្រ អាត្រាឈឺ​ និងអាត្រាមរណៈបណ្តាលមក​ពីការ​ប្រើប្រាស់ថ្នាំជក់។ ជាក់ស្តែងបានផ្តល់​សច្ចាប័នលើ
អនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ កាល​ពី​ឆ្នាំកន្លងទៅ។ហើយទិវាពិភពលោកគ្មានថ្នាំជក់ គឺជាមធ្យោបាយដ៏
មានប្រសិទ្ធិភាពមួយ ក្នុង​ការលើក​កំពស់​​ការយល់ដឹងអំពី​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រើប្រាស់ផលិតផលថ្នាំជក់៕​ដោយ៖ សំអាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [871]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [928]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [833]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [705]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ គាំទ្ររាល់កម្មវិធីដែលរៀបចំដោយ NDI

ឯកឧត្តមបណ្ឌិតញឹក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [387]


ការរីកចំរើនផ្នែក​ប្រព័ន្ធឌីជីថល ​គឺជាការផ្សព្វផ្សាយ​ព័ត៌មានដល់ល្អ​

ការរីកចំរើនផ្នែកប្រព័ន្ធឌី​ជីថលកំពុង​ស្ថិតនៅដំណាក់...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [719]


នគរបាលចុះបង្រ្កាបទីតាំងផលិត ទឹកថ្នាំព្រីនធើក្លែងក្លាយ

នគរបាលចុះបង្រ្កា​បទីតាំងផលិតទឹកថ្នាំ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [373]


​គ.ជ.ប.​ប្រកាសថ្ងៃ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សារាជធានី/ខេត្ត ​ ក្រុង​ និងស្រុក/ខណ្ឌ​

ភ្នំពេញៈយោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [381]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 110 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1044 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040311​ នាក់