សាលារាជធានីភ្នំពេញទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

   ភ្នំពេញ៖ អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក  បានជ្រើសរើសសាលារាជធានី​ភ្នំពេញ​ជា
អង្គភាពឆ្នើមមួយ   ដើម្បីផ្តល់នូវពានរង្វាន់ទិវាពិភពលោក​គ្មានថ្នាំជក់ឆ្នាំ២០១៣ដោយសារ​អង្គភាពមួយនេះ
រួមចំណែកក្នុងការអនុវត្តអនុក្រិត្យស្តីពីវិធានការហាមឃាត់   ចំពោះការផ្សាយ​ពាណិជ្ជ​កម្មលើ​ផលិតផលថ្នាំ
ជក់​ និងបានរួមសហការណ៍យ៉ាងជិតស្និតជាមួយ នឹងអង្គការ​សុខភាពពិភព​លោក​ដែលបានធ្វើ​ឡើង​នាព្រឹក
​ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣នេះនៅទីស្តីការក្រសួង​សុខាភិបាល។

លោកវេជ្ជបណ្ឌិតPieter JM Van Maaren  តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបាន​លើក​ឡើងថា
ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ចំពោះការអនុវត្តនូវ​អនុក្រិត្យរបស់រាជរដ្ឋាភិ
បាលស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយ​ពាណិជ្ជ​កម្មលើ​ផលិតផលថ្នាំ​ជក់​​ និងបានរួមចំណែកយ៉ាង
សកម្មជាមួយអង្គការសុខភាពពិភពលោក  ​ដើម្បីទប់ការប្រើប្រាស់ផលិត​ផលថ្នាំជក់ដែលបានបង្ករមហន្ត
រាយដ៏ធ្ងន់ធ្ងរដល់សុខភាពមនុស្សទូទាំងពិភពលោក របស់សាលារាជ​ធានីភ្នំពេញក្នុងរយៈពេលកន្លងមក
និងកំពុងបន្តយ៉ាងមមាញឹកនាពេលបច្ចុប្បន្ន  និងទៅអនាគតនោះ។  ទើអង្គការសុខភាពពិភពលោកបាន
សម្រេចប្រគល់ជូននូវពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់នេះជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជា
ការលើកទឹកចិត្តនិងជម្រុញកិច្ចខិតខំប្រឹងប្រែងនេះបន្តទៅទៀត។

លោកវេជ្ជបណ្ឌិត  Pieter JM Van   Maaren បន្តថាឧស្សាហកម្មថ្នាំជក់គឺជាសត្រូវដ៏ធំបំផុត​សម្រាប់​សុខភាព
មនុស្សនៅលើពិភពលោក។     ហើយផលិតផលថ្នាំជក់បានសម្លាប់ជីវិតមនុស្សយ៉ាងតិច៥លាននាក់ក្នុង
មួយឆ្នាំនៅលើពិភពលោកនេះហើយនៅប្រទេសកម្ពុជាវិញមានមនុស្សប្រមាណជាមួយម៉ឺនាក់បានស្លាប់
ដោយសារការប្រើប្រាស់ថ្នាំជក់នេះដែរ។

ជាមួយគ្នានោះដែរលោកស្រីម៉ក់វណ្ណស៊ីថាអភិបាលរងរាជធានីភ្នំពេញបានសម្តែងនូវការរីករាយខណៈដែល
អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក   បានជ្រើសរើសសាលារាជធានី​ភ្នំពេញ​ជាអង្គភាព
ឆ្នើមមួយដើម្បីផ្តល់នូវពានរង្វាន់ទិវាពិភពលោក​គ្មានថ្នាំជក់ឆ្នាំ២០១៣។  លោកស្រី​បានចាត់ទុកថានេះគឺជា
ការទទួលស្គាល់នូវស្នាដៃថ្មីមួយបន្ថែមទៀតរបស់សាលារាជធានី​ភ្នំពេញនៅ​ក្នុងការរួមចំណែកក្នុងការអនុ
វត្តអនុក្រិត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយ​ពាណិជ្ជ​កម្មលើ​ផលិតផលថ្នាំជក់លេខ៣   ៥អ.ន.ក្រ.
បករបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការអនុវត្តមាត្រា១៣នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គ
ការសុខភាពពិភពលោកដែរ។

លោកស្រីអភិបាលរងបានបន្តថាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលសាលារាជធានីភ្នំពេញជានិច្ច
កាលប្តេជ្ញាចិត្តអនុវត្តរាប់ច្បាប់និងលិខិតគតិយុទ្ធដែលបានដាក់ចេញ។ជាក់ស្តែងក្នុងឆ្នាំ​២០១១​កន្លងមក
សាលារាជធានីបានដាក់ចេញនូវសេចក្តីជូនដំណឹងទៅគ្រប់ក្រុមហ៊ុនចែកចាយនិងនាំ​ចូលបារីលក់ដុំនិង
លក់រាយនិងក្រុមហ៊ុនពាក់ព័ន្ធឲ្យបញ្ឈប់ការផ្សាយជាបន្ទាន់នូវរូបភាពផ្សាយ​ពាណិជ្ជកម្មបារីគ្រប់ប្រភេទ
ដូចការចង្អុលបង្ហាញរបស់អនុក្រិត្យ។និងនៅដើមខែកក្កដាឆ្នាំ២០១២បានចេញសេចក្តីជូនដំណឹងមួយ
ទៀតណែនាំឲ្យសាលាខណ្ឌទាំង៩ចុះណែនាំដល់អាជីវករដែលពាក់ព័ន្ធព្រម​ទាំងដកហូតសម្ភារៈផ្សាយ
ពាណិជ្ជកម្មបារីដែលល្មើសទៅនឹងអនុក្រិត្យខាងលើហើយសកម្មភាពនេះបានបន្តធ្វើជាបណ្តើរៗរហូត
ដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ផងដែរថាកន្លងមកនេះសាលារាជធានីភ្នំពេញបានច្រានចោលនូវសំណើរសុំជួបពិភាក្សាពី
ក្រុមហ៊ុនថ្នាំជក់ជុំវិញការអនុវត្តអនុក្រិត្យលេខ៣៥អ.ន.ក្រ.បកនេះ​ ព្រោះយល់ឃើញថា​ការជួបជា​មួយ
ក្រុមហ៊ុនថ្នាំជក់ជាការមិនចាំបាច់។ម៉្យាងវិញទៀតបានការណែនាំពីប្រទេសជាសមាជិកឲ្យ​បដិ​សេធន៍​ភាពជាដៃគូនិងកិច្ចព្រមព្រៀងជាមួយឧស្សាហកម្មថ្នាំជក់ព្រោះឧស្សាហកម្មថ្នាំជក់និងសុខភាព​មាន
ទំនាស់ផលប្រយោជន៍ជាមូលដ្ឋានដែលមិនអាចផ្សះផ្សារបាន៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [920]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បណ្តាញសារព័ត៌មាននិងកម្លាំងយុវជនមាន​សារៈ​សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស

ថ្លែងនៅក្នុងវេទិកាពិភាក្សាកាលពីថ្ងៃព្រឹកថ្ងៃ...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [308]


តា​រា​សំដែង​មុខ​ស្រស់ Tom Cruise បន្ទាប់​ពី​បែក​កូន​ស្រី​មួយ​រយៈ​គឺ​នាង

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [853]


​​កម្ពុជា​​រំពឹង​​ថា​​ទទួល​​បាន​​ភ្ញៀវ​ទេសចរណ៍​​៧​​លាននាក់​​នៅ​​ឆ្នាំ​​២០២០​​

ភ្នំពេញ៖ ដោយយោងទៅលើកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ពីមួ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 526 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1799 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865476​ នាក់