ស្ថានទូតអាមេរិកនៅកម្ពុជាបារម្ភការធ្វើបាតុកម្មខាងមុខ មានអំពើហិង្សា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ​ ៖ ​ លោក Sean Mc Intosh អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិកប្រចាំ​កម្ពុជា បាន​និយាយ នៅ​ព្រឹក​ថ្ងៃទី​៩ខែ​កញ្ញានេះថា សហរដ្ឋអាមេរិក បាន​គាំទ្រ​នូវ​ការធ្វើ​បាតុកម្ម សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ បើសិន​ជា​បាតុកម្ម​​​​​​នោះ តវ៉ា​ដោយ​សន្តិវិធី គ្មាន​អំពើហិង្សា ។​អាមេរិក​ព្រួយបារម្ភ ខ្លាច​ការធ្វើ​បាតុកម្ម​នា​ពេលខាងមុខ មាន​អំពើ​ហិង្សា​។​​អ្នកនាំពាក្យរូបនេះបន្តថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា គណបក្ស​ទាំងអស់ នឹងចូលរួម​នៅក្នុង​ការកែ​ទម្រង់​​​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត ដោយ​គោរព​នូវ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។​

លោកបាន​ធ្វើ​ការអំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងពី​រ ចូលរួម​ពិភាក្សា​គ្នា​ចូល​ក្នុង​តុ​ចរចា ដើម្បី​តម្កល់​ផល​ប្រយោជន៍​ប្រជាជន​ជាធំ​។​ពាក់ព័ន្ធទៅនឹង​ការលើកឡើងរបស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅក្នុង​សន្និសីទ​កាសែត កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ថា សហរដ្ឋអាមេរិក​មិន​ទទួលស្គាល់​លទ្ធផល​​បោះឆ្នោត​នៅ​កម្ពុជានោះលោកបានបញ្ជាក់​ថា សហរដ្ឋអាមេរិកបាន​ដឹង​អំពី​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​.គ.ជ.ប ហើយ​​សហរដ្ឋ​អាមេរិក​គាំទ្រ​ឲ្យមាន​ការស៊ើបអង្កេ​ត​ភាពមិនប្រក្រតី​។ ការស៊ើបអង្កេត​ចំពោះ​​​​ដំណើរការ​បោះឆ្នោត​មួយចំនួន ដែល​មាន​បញ្ហា​។​
​លោក​បន្តថា ជា​ការពិត​ណាស់​សហរដ្ឋអាមេរិក​មិន​ប្រកាន់​គណបក្ស​ណា​ទេ សហរដ្ឋអាមេរិក​បាន​និយាយ​ជា​មួយ​​គណបក្ស​ធំៗ​ទាំងអស់ ហើយ​អំពាវនាវ​ឲ្យមាន​ការចូលរួម​ចរចា ហើយ​យើង​ប្រកាន់​នូវ​ជំហរ​អព្យាក្រឹត្យ មិន​កាន់ជើង​គណបក្ស​ណា​ទេ ជា​គណបក្ស​ណា​ទេ អ្វី​ដែល​យើង​ខ្វល់ខ្វាយ គឺ​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត​ដំណើរការ​នៃ​ការស៊ើបអង្កេត​ទាំង​នោះ​៕​

ដោយ​ ៖ សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​រាជរដ្ឋាភិបាល​កម្ពុជាពង្រឹង​ការអនុវត្ត​ច្បាប់ចុះ​បញ្ជីអចលវត្ថុ​ឲ្យ​មានល​ក្ខណៈ​ស្តង់ដា​

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងផ្លាស់ប្តូរយន្តការប្រពន្ធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


​ក្រសួង​ព័ត៌​មាន​ជុំរុញលើក​ទឹកចិត្តឱ្យ​មានការបណ្តុះបណ្តាល​ជំនាញថតរូប​ ​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ ជុំរុញ​ល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [413]


​រមណី​យ​ដ្ឋាន​ធ​ម្មជាតិ​ដ៏​​ទាក់ទាញ​សំខាន់​ៗ​ស្ថិត​នៅ​ក្នុង​ដែនដី​ខេត្ត​កោះ​កុង ​

ភ្នំពេញ៖ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រ...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [463]


​ឧទ្ធ​​ម្ភា​គ​​ច​ក្រ​​បាន​​ទំ​លាក់​​គ្រាប់​​បែក​​លើ​​​ពួក​​បះ​​បោ​រ​ Muslim​

ហ្វីលីពីន ៖ រដ្ឋាភិបាលបានបញ្ជាអោយកងកំលាំងប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [432]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 258 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2128 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132642​ នាក់