បាល់ទាត់៖ កាលពីរាត្រីថ្ងៃអង្គារយប់មិញនេះ ក្រុមជើងខ្លាំងរបស់ប្រទេសអាល្លឺម៉ង់ Bayern Munich បានទំលាក់ ក្រុមកាំភ្លើងធំ Arsenal ចេញពីពានរង្វាន់ Uefa Champion League នៅក្នុងជើងទី២ ដោយលទ្ធផល ១-១ ដែល
គ្រាប់បាល់ ១គ្រាប់របស់ក្រុម Bayern Munich គឺរកបានដោយកីឡាករ Schweinsteiger នៅនាទីទី ៥៤ ក្រោម
ការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Franck Ribery ចំណែកគ្រាប់បាល់ ១គ្រាប់របស់ក្រុមកាំភ្លើងធំ Arsenal
វិញគឺរកបានដោយកីឡាករ Podolski នៅនាទីទី ៥៧ ។ សូមបញ្ជាក់ថា កាលពីជើងទី១ ក្រុមកាំភ្លើងធំ Arsenal
គឺបានបរាជ័យក្រោមស្នាដៃរបស់ក្រុម Bayern Munich ដោយលទ្ធផល ២-០ ដូច្នេះសរុបទាំង ២ជើងមកគឺក្រុមជើង
ខ្លាំង Bayern Munich មកពីប្រទេសអាល្លឺម៉ង់បានយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផលជាផ្លួវការ ៣-១។ ដោយ៖ តុលា