អង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល តម្លើងថ្លៃពន្ធខ្ពស់លើផលិតផលថ្នាំជក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖អង្គការ​សង្គម​ស៊ីវិលបានជំរុញឱ្យរាជរដ្ឋាភិបាល​តម្លើងថ្លៃ​ពន្ធ​លើ​ផលិត​ផល​ថ្នាំ​ជក់ ដោយ​ពួកគេ​យល់ថា ជាការជួយ​កាត់​បន្ថយ និងជួយទប់ស្កាត់​​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ជា​ពិសេស​ក្នុង​ចំណោម​យុវជន​និង​កុមារតែម្តង។ ការរីករាលដាលនៃគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រើប្រាស់​ថ្នាំជក់​មាន​ប្រទេស ចំនួន១៧៧ក្នុងនោះមានទាំងកម្ពុជាផង បានផ្តល់សច្ចាប័ននិងក្លាយជាសមាជិកនៃអនុសញ្ញា ស្តីពី​ការត្រួត ពិនិត្យ ថ្នាំជក់ ដែលមានចែងពីវិធានការដ៏មានប្រសិទ្ធភាបក្នុងការកាត់បន្ថយការប្រើប្រាស់​ថ្នាំជក់។

លោកវេជ្ជបណ្ឌិត  Ulysses Dorotheoនាយកសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអគ្នេយ៍ថ្លែងយ៉ាងដូច្នេះ​ក្នុង​សន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី០៣ខែកញ្ញានេះនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ​ដែល​មានការចូលរួមពីយុវជនប្រមាណ១០០នាក់ មកពីសាកលវិទ្យាល័យ អង្គការយុវជននិងកាកបាទ​ក្រ​ហម​កម្ពុជាសម្រាប់យុវជនស្តីពី ពន្ធលើផលិតផលថ្នាំជក់ សហការរៀបចំដោយអង្គការ​សម្ព័ន្ធ​ត្រួត ​ពិ​និត្យ​ថ្នាំជក់អាស៊ីអគេ្នយ៍អង្គការ​ចលនា ​ដើម្បី​សុខភាព​កម្ពុជានិង​អង្គការ​សុខភាព​​ពិភព​លោកប្រចាំកម្ពុជា ។

វេជ្ជបណ្ឌិតរូបនេះ បានអះអាងថា ការតម្លើងពន្ធលើផលិតផលថ្នាំជក់មិននាំឲ្យប៉ះ​ពាល់​ដល់កំណើន​​សេដ្ឋកិច្ច​ឡើយ ផ្ទុយទៅវិញវាមានប្រសិទ្ធភាពជួយការពារកុមារ យុវជន និងប្រជាពល​រដ្ឋ​ក្រីក្រពីការ​ចាប់​ផ្តើមជក់បារី ក៏ដូចជាលើកទឹកចិត្ត​ឲ្យអ្នកដែលជក់បារីស្រាប់លះបង់​ការ​ជក់​​បារី ព្រមទាំងជួយ​បង្កើនថវិកា​ជាតិ តាមរយៈ ចំណូលពន្ធដែលកើនឡើងទៀតផង។

        លោកបន្តទៀតថា ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលបណ្តាលឲ្យពាក់កណ្តាលនៃអ្នកប្រើប្រាស់​ផលិត​ផល​នេះស្លាប់ ព្រោះវាបង្កឲ្យកើតជំងឺធ្ងន់ធ្ងររាប់ពាន់មុខមានដូចជា៖ ជំងឺ​មហារីក​ សួត​ជំងឺ​ដាច់សរសៃ ឈាមខួរក្បាល និងជំងឺដាច់សរសៃឈាមបេះដូងជាដើម។

        លោកស្រី Bungon​ Ritthiphakdee នាយិការសហព័ន្ធត្រួតពិនិត្យថ្នាំជកអាស៊ីអាគ្នេយ៍​បានលើកឡើង​ពីហេតុផលមួយចំនួនក្រៅពីការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយលក់​ផលិត​ផល​ថ្នាំ​ជក់ថា ក្រុមហ៊ុន​ថ្នាំជក់បានប្រើ​យុទ្ធសាស្ត្រជាច្រើនពី​ការ​លក់​ផលិតផល​ថ្នាំ​ជក់​របស់ខ្លួនក្នុង​​ត​ម្លៃ​ថោកបំផុត នាំឲ្យមនុស្ស​ពេញវ័យកម្ពុជា ២ លាននាក់ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​ផលិត​​ផល​​ថ្នាំ​ជក់​នេះ។

        លោកវេជ្ជបណ្ឌិត យ៉ិន ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា នៅកម្ពុជាប្រជាពលរដ្ឋដែលមានចំណូលតិចជាង ឬ ស្មើ ២ដុល្លារ ក្នុងមួយថ្ងៃ បាន​ចំណាយលុយអស់ជាង៤១លានដុល្លារលើការទិញបារី ខណៈដែល​អ្នក​មាន​​​ចំណូល​ច្រើនជាង២ដុល្លារ ក្នុងមួយថ្ងៃ ចំណាយអស់តែជិត២១លានដុល្លារលើការ​ទិញ​​បារីក្នុង​មួយ​ឆ្នាំ។

        តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជារូបនេះបានបន្តទៀតថា ក្នុងមួយថ្ងៃៗ អ្នក​ស្លាប់​ដោយការប្រើថ្នាំជក់មានចំនួនជាមធ្យមពី២៨នាក់ទៅ២៩នាក់ ដែលភាគច្រើនមកពីជំងឺមហារីកមាត់និង​ជំងឺមហារីកផ្សេងៗទៀត។ ចំណែកប្រជាពលរដ្ឋនៅទូទាំងពិភពលោក ដែលស្លាប់ដោយការប្រើប្រាស់ថ្នាំជក់​នេះមានចំនួន៦លាននាក់ ហើយក្នុងចំនួននេះដែរ មានមនុស្ស៦សែននាក់បានស្លាប់ដោយសារការ​ស្រូប​ផ្សែង​ថ្នាំជក់។

        លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាយើង បានយកពន្ធអាករលើផលិតផលថ្នាំជក់តែ១០% តែប៉ុណ្ណោះ ប៉ុន្តែចង់ឲ្យមានការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឲ្យមកនៅចំនួនតិចនោះ គឺកម្ពុជាត្រូវតម្លើងថ្លៃពន្ធលើ​ផលិត​ផល​ថ្នាំជក់នេះរហូតទៅដល់ពី១៥ភាគរយទៅ២០ភាគរយ ឬក៏៣០ភាគរយ ទើបកាត់បន្ថយអ្នកជក់បារី ឬក៏អ្នកប្រើប្រាស់ថ្នាំជក់មកកម្រិតទាបបាន។   

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅទូទាំងពិភពលោកមាន​មនុស្ស៦លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលទាក់ទងនឹងថ្នាំជក់នេះ។ ក្នុងនោះជាង៦ សែននាក់បានស្លាប់ដោយសារការស្រូបផ្សែងថ្នាំជកពីគេ។ ដោយ​ឡែកនៅកម្ពុជាមាន​មនុស្សប្រមាណ​១ម៉ឺន​នាក់​ស្លាប់ជារៀងរាល់ឆ្នាំដោយ​សារ​ជំងឺ​ទាក់​ទង​នឹង​ថ្នាំ​ជក់​នោះ៕

ដោយ ៖​សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​មាន​វត្តមានCeline Dionនិង Psy ​នៅ​ចិន

នេះ​ពិត​ជា​រឿង​​អស្ចារ្យ​ និង​គួរ​ឲ្យ​​ភ្ញាក...អានបន្ត

អំពីតារាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [759]


បំផ្ទុះ​​​​គ្រាប់បែក​ក្នុងឡាន​នៅប្រទេសសូម៉ាលី​ឆក់យក​ជីវិត​មនុស្សចំនួន​ ១១នាក់​​​​​

ប្រទេសសូម៉ាលី៖ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [305]


ក្រសួងអប់រំ ​ជំរុញឲ្យយុវជនចេះស្វែងយល់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅពីបញ្ហាសុខភាពផ្លូវភេទ

ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាលប្រកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [390]


បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡានក្រុង​ឆក់​យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥នាក់​

ប្រទេសរូស្ស៊ី៖ សារព័ត៌មានរបស់ប្រទេសរូស្ស៊ីបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [336]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 252 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 501 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864178​ នាក់