កំពង់ចាម៖ នៅចុងសប្តាហ៍ទី២ នៃខែមិថុនានេះ គណៈប្រតិភូជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចបានដឹកនាំ
ដោយសម្តេចព្រះអនុជ នរោត្តម អរុណរស្មី បានយាងនិងអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយ
ប្រជាពលរដ្ឋជាសមាជិករបស់ខ្លួននៅក្នុងស្រុកកោះសូទិនស្រុកអូររាំងឪស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់
ក្នុងខេត្តកំពង់ចាមមានប្រមាណជិត១ម៉ឺននាក់។
នៅក្នុងជំនួបនិមួយៗ សម្តេចរាជបុត្រី ប្រធានគណបក្សបានផ្តល់កិត្តិយសយាងជួបដោយផ្ទាល់ជាមួយ
ប្រជាពលរដ្ឋនិងសមាជិក-សមាជិកាទាំងអស់ដែលបានខិតខំចំណាយពេលវេលាមកចូលរួមស្តាប់នូវសុវ
នីយ៍ផ្ទាល់អំពីស្ថានភាពគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាស្ថានភាពរបស់សង្គមជាតិទាំងមូលផងដែរ ។ ជាមួយគ្នានោះសម្តេចបានបង្ហាញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដូចជាបញ្ហាជីវភាពរស់នៅបញ្ហា
សេវាសុខាភិបាល សង្គមកិច្ច សិក្សាធិការ និងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឯបរទេស ការធា
នាបាននូវសិទ្ធិរស់នៅថ្លៃថ្នូរ ការរំលោភដីធ្លីពីសំណាក់អ្នកមានអំណាច និងអ្នកមានលុយ ការធ្វើអន្តោ
ប្រវេសន្ត៍ខុសច្បាប់របស់ជនបរទេស ការចង់បាននូវភាពរីកចម្រើនដូចសម័យសង្គមរាស្ត្រនិយម ដែល
ដឹកនាំដោយព្រះមហាវីរក្សត្រជាដើម។
បន្ទាប់មកសម្តេចប្រធាន ក៏បានបង្ហាញពីគណបក្សហ្វ៊ុនស៊ិនប៉ិចជាគណបក្សបង្រួបបង្រួមជាតិជាគណ
បក្សបង្កើតដោយស្នាព្រហស្ថរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋិ ដែលជាបិតាបង្រួបបង្រួម
ជាតិ ស្ថាបនាជាតិ ។ ព្រះអង្គបានបញ្ជាក់ថា កាលពីសម័យរាជានិយមក្រោមព្រះរាជកិច្ចរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើងព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់លើជោគវាសនារបស់ប្រទេស ប្រាក់
ចំណូលដែលបានមកគឺ បញ្ចូលឃ្លាំងរបស់រដ្ឋទាំងអស់ យើងផលិត នាំចេញ យើងបានប្រមូលរូបិយ
ប័ណ្ណចូលស្រុក ប្រទេសយើងរីកចម្រើន ជាប្រទេសនាំចេញ ជាអ្នកលក់ យើងមានមុខមាត់ ។ បច្ចុប្បន្ន
យើងជាអ្នកនាំចូល យើងប្រើប្រាស់របស់គេ ដូច្នេះហើយយើងត្រូវរួបរួមគ្នា សាមគ្គីគ្នា ឲ្យមាន ឯកភាព
ជាតិ ដើម្បីធ្វើឲ្យជាតិយើងមានមុខមានមាត់ ក្លាយជាផលិតករ ជាអ្នកលក់ដូចកាលពីសម័យសង្គមរា
ស្ត្រនិយមដែលដឹកនាំដោយព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋិ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃ
យើង។
ព្រះអង្គបន្តថា គណបក្សហ៊្វុនស៊ិនប៉ិច មិនយកខ្មែរណាជាសត្រូវឡើយ គណបក្សហ៊្វុនស៊ិនប៉ិច ជា
គណបក្សបង្រួបបង្រួមជាតិ គណបក្សផ្សះផ្សាជាតិ ការពារផលប្រយោជន៍រាស្ត្រនាំមកនូវការអភិវឌ្ឍ
ដូចដែលគណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់បានធ្វើកន្លងមកកាលពីគណបក្សបានឈ្នះឆ្នោតកាលពីឆ្នាំ១៩
៩៣កន្លងមក គឺយកគ្រប់គណបក្សទាំងអស់មកចូលរួមក្នុងរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្ស
ហ៊្វុនស៊ិនប៉ិច ឲ្យតែគណបក្សនោះមានអាសនៈនៅក្នុងរដ្ឋសភា ។ គណបក្សហ៊្វុនស៊ិនប៉ិចជាគណ
បក្សទន់ភ្លន់ គណបក្សបង្រួបបង្រួម គឺជាគណបក្ស ដែលប្រកាន់យកនូវ សីល សមាធិ និងបញ្ញាដើម្បី
ដឹកនាំប្រទេសឲ្យមានភាពរីកចម្រើន ពលរដ្ឋមានការងារធ្វើ ជីវភាពសមរម្យ ថ្លៃថ្នូ ។
ព្រះអង្គបានបញ្ជាក់បន្ថែមថា គណបក្សហ៊្វុនស៊ិនប៉ិច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រ
ទេសជាតិ មិនមែនដូចមជ្ឈដ្ឋានខ្លះ ចេះតែចោទប្រកាន់ថាគណបក្សហ៊្វុនស៊ិនប៉ិចមិនបានធ្វើអីនោះ
ឡើយ ។ សមិទ្ធផលនានាដែល បានកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ជាភស្តុតាងបញ្ជាក់ថា
នេះសុទ្ធតែជាការរួមចំណែករបស់គណបក្សហ៊្វុនស៊ិនប៉ិច គ្មានហ៊្វុនស៊ិនប៉ិច គឺគ្មានការបង្រួបបង្រួម
ជាតិ គ្មានការអភិវឌ្ឍ និងគ្មានសន្តិភាពនោះឡើយ ។ដូច្នេះសូមឲ្យបងប្អូនពិចារណា និងបោះឆ្នោត
ជូនគណបក្សហ៊្វុនស៊ិនប៉ិចដើម្បីកសាងសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍប្រទេសជាតិ
ឲ្យដូចកាលពីសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្តេចឪ សម្តេចតានៃយើងទាំងអស់គ្នា
។ឥឡូវនេះមិនមានគណបក្សនរោត្តម រណឬទ្ធ ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសតំណាង
រាស្ត្រទៀតទេ គឺមានតែគណបក្សហ៊្វុនស៊ិនប៉ិច មានន័យថាមានគណបក្សរាជានិយមតែមួយគត់
ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសាកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គឺគណ
បក្សហ៊្វុនស៊ិនប៉ិច ៕
ដោយ៖ សុវណ្ណរ័ត្ន