កញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្ត​សៀម​រាប​បើក​ហើយ​គ្មាន​ភាពមិនប្រក្រតី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ការបើកញ្ចប់សុវត្តិភាព«ក»មួយចំនួន​ក្នុងខេត្ត​សៀមរាបបានបើកពិនិត្យ​និង​ផ្ទៀង​ផ្ទាត់រួចរាល់​ហើយ​នៅ​​ព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៣នេះ ដោយប្រើប្រាស់រយៈ​ពេល​ប្រហែលជា២ម៉ោង​នៅទីស្តីការ​ គ.ជ.ប ឃើញថា ចំនួន​១២ការិយាល័យនេះ​មិន​មាន​ភាពខុសប្រក្រតីដែលធ្វើឲ្យប៉ះ​ពាល់ដល់​សម្លេងឆ្នោត​គណបក្ស​នយោបាយធំៗទេក្នុងនោះមានទម្រង់១១០៨​ក៏មិន​បានប៉ះពាល់អ្វីដែរ។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា​តាមការសង្កេត ពិនិត្យផ្ទៀងផ្ទាត់ មណ្ឌលខេត្តសៀមរាបចំនួន១២ការិយាល័យនេះមិន​មានភាពខុសប្រក្រតី ដែលប៉ះពាល់ដល់ សម្លេងឆ្នោត គណបក្សនយោបាយធំៗទេក្នុងនោះ​មានទម្រង់១១០៨ក៏មិនបានប៉ះពាល់អ្វីដែរ។ ជម្រើសរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនអាច​ធ្វើទៅតាមអ្វី ដែលប្តឹងចង់យកសម្លេង គ្រប់ការិយាល័យ មកធ្វើការ ផ្ទៀងផ្ទាត់បានទេព្រោះ​ពេលវេលាមិនអនុគ្រោះ។ ក្រុមប្រឹក្សាធម្មនុញ្ញចំរាញ់យកតែប៉ុន្មានការិយាល័យក៏គេអាច​ធ្វើកាសន្និដ្ឋានរួមនៅតាមខេតត្តនិមួយៗបាន។

លោក ស៊ិក ប៊ុនហុកបន្តថាការធ្វើការផ្ទៀងផ្ទាត់ចំនួនបីខេត្តមកពីនេះមិនបានធ្វើឲ្យ ប៉ះពាល់សន្លឹកឆ្នោតទេ ព្រោះ ការបើពិនិត្យផ្ទៀងផ្ទាត់នេះសុទ្ធតែបង្ហាញថាមិនមាន​ការលួច​បន្លំពីគណបក្សនយោបាយណាមួយទៅឲ្យគណបក្សនយោបាយណាផ្សេងទេ។

អ្នកតំណាងរូបនេះបានបញ្ញាក់ថាការពិនិត្យផ្ទៀងផ្ទាត់​នៅក្នុងការិយាល័យចំនួន១២​នៅមណ្ឌល ខេត្ត សៀម រាប នេះបានបង្ហាញគណបក្សប្រជាជនកម្ពុជាមានព្រៀបជាង​គណបក្ស សង្គ្រោះជាតិ១១ការិយាល័យ ហើយ គណបក្សសង្គ្រោះជាតិ​មានព្រៀបលើគណ​បក្សប្រជាជនកម្ពុជាតែ១ការិយាល័យប៉ុណ្ណោះ។ ទោះបីជាគណបក្សប្រជាជនកម្ពុជាមាន​ព្រៀបច្រើនក្តីនៅគ្រប់ការិយាល័យ ទំាងអស់សុទ្ធតែ មានការ​​​​​ចុះ ហត្ថ​​​លេ​ខា  ពីតំណាងគ ណ: បក្សនយោបាយទាំងអស់   ដែលពេលខ្លះមាន៩នាក់បាន​ចុះហត្ថលេខាហើយទាប​បំផុត​​ក៏មាន២នាក់ដែរ។

ទាក់ទងនិងការខុសរវាងទម្រង់មួយចំនួននៅតាមការិយាលមួយចំនួននៅខេត្តចំនួន​៣ដែលបានធ្វើការផ្ទៀង​​ផ្ទាត់​រួច​ លោក ស៊ិក ប៊ុនហុកបានឲ្យដឹងថាការសុខនេះ​ដោយ​សារតែមិនបានស្រង់សឡេងឆ្នោត​របស់​​​​គ​​ណ​ប​ក្ស​​​​នយោបាយតូចៗចូល។​ហើយបែរជា​យកសម្លេងឆ្នោតនេះទៅដាក់ក្នុងសន្លឹកឆ្នោត​មិនបានការទៅវិញដូច្នេះ​បានធ្វើឲ្យខុស ប៉ុន្តែសម្លេងឆ្នោតរបស់គណបក្សធំៗដែលបានដកចេញពីប្រដាសមិនមានការប្រែប្រូល។

លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការ​គ.ជ.ប.បានឲ្យដឹងថាក្រោយពីការ បើកកញ្ចប់សុវត្ថិភាព​«ក»​ចំនួន​១២​ការិយា​ល័យ​នៅមណ្ឌលខេត្តសៀមរាប ធ្វើតាមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញហើយ​ការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់គណបក្ស​នយោបាយមិនមានផ្លាស់ប្តូរដូចលទ្ធផល​បណ្តោះអាសន្នដែល​គ.ជ.ប.បានផ្សព្វផ្សាយ។

លោកបន្តថាក្រុមប្រឹក្សាធម្មនុញ្ញអនុញ្ញាតឲ្យគ.ជ.ប.រៀបចំផ្ទៀងផ្ទាត់សម្លេង ឆ្នោតដូច្នេះអ្វីដែលគ.ជ.ប.ធ្វើ​​នោះ​​គឺធ្វើទៅតាមក្រុមប្រឹក្សាធម្មនុញ្ញ ហើយគ.ជ.ប.បាន អនុ ញ្ញាតឲ្យរៀបចំសណ្តាប់ធ្នាប់​និងនីតិវិធីផ្ទៃក្នុង​ចំពោះ​ការ​ផ្ទៀងផ្ទាត់។ដូច្នេះគណបក្ស​នយោ​បាយមិនបានដឹងថាខ្ញុំជាម្ចាស់ផ្ទះនោះទេ ហើយអ្វីដែលខ្ញុំស្នើសុំនោះ គឺខ្ញុំឲ្យគាត់គោរព តាមនីតិវិធីនិងបទបញ្ជាផ្ទៃក្នុងដែលគាត់បានទទួល។ ប៉ុន្តែគាត់មិនគោរពបែរជាមិនឲ្យ ខ្ញុំមានយោបល់ទៅវិញ។

បើទោះជាការបើកនេះមិនមានភាពមិនប្រក្រតីយ៉ាងនេះក្តី លោក គួយ​ប៊ុនរឿង តំណាងគណបក្ស​សង្គ្រោះ​​​​ជា​តិ​​បាន​សម្តែងនូវការខកចិត្តចំពោះការបើកកញ្ចប់«ក»​នេះ។ដោយលោកលើកឡើងថាចំពោះ​ការបើកកញ្ចប់​សុវត្ថិភាព«ក» ដោយសារតែក្រុម​ប្រឹក្សា​ធម្មនុញ្ញមិនបានអនុវត្តតាមបំណងប្រាថ្នាករបស់​គណបក្ស​សង្គ្រោះជាតិ​ ដែលបានដាក់ប្តឹង​តវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ប៉ុន្តែពេលនេះក្រុមប្រឹក្សាធម្មនុញ្ញសម្រេចឲ្យបាន​តែ១២​ការិយាល័យក្នុងចំណោម២០០ការិយាល័យដែល​គណ​បក្សលោកស្នើសុំឲ្យពិនិត្យ និង​រាប់​ឡើងវិញនោះ។

ការបើកញ្ចប់សុវត្ថិភាព«ក»ចំនួន១២ការិយាល័យនៅមណ្ឌលខេត្ត​សៀមរាបឃើញ​ថា​មានកញ្ចប់សុវត្ថិភាព​«ក»​ចំនួន៧ការិយាល័យមិនបានបិទកាវតាម នីតិវិធីរបស់ គ.ជ.ប. ។ ហើយការបើកកញ្ចប់សុវត្ថិភាព«ក»នេះមានការចូលរួមពី សមាជិក ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួនបីរូបមាន សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស់  លោក ពិត តំាងសាន និងលោក ស្រី ចែម វេយ្យរិទ្ធ ។

ក្រោយពីបើកញ្ចប់សុវត្ថិភាព«ក»ទំាង១២ការិយាល័យបានចប់តំណាងសមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញទំាងបី​រូបអង្គ​មិនអនុញ្ញាផ្តល់បទស្ភាសន៍ជាមួយអ្នកសារព័តមានទេដោយលើកឡើងថា​មិនមែនតួនាទីជាអ្នកនំាពាក្យក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រុមប្រឹក្សាធម្មនុញ្ញបើក​សវនាការជាសាធារណៈលើប្តឹងតវ៉ាពីសេចក្តីសំរេចលទ្ធផល បណ្តោះអាសន្នរបស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោតមណ្ឌលខេត្តក្រចេះ របស់គណបក្សសង្គ្រោះជាតិ៕

ដោយ៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យគ្រោងចាប់បញ្ជូនមេក្លោងថ្នាំញៀននិងអ្នកពាក់ពន្ធ័ទៅតុលាការ

មន្ត្រីការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃស្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [331]


​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [346]


មន្រ្តី​​ប៉ូលីស​របស់​ប្រទេស​អេស្ប៉ាញ​ចា​ប់បាន​អ្នកជួញ​ដូរផ្លូវ​ភេទ​ខុសច្បាប់​ ២៥នាក់​

ប្រទេសអេស្ប៉ាញ៖ កាលពីថ្ងៃម្សិលមិញមន្រ្តីប៉ូលីសរបស់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [353]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [440]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 252 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 500 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864177​ នាក់