បាត់ដំបង៖ តាមពាក្យបណ្តឹងរបស់ស្រី្តជាម្តាយក្មេងស្រីរងគ្រោះ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួន
បុរសម្នាក់កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចគម្ពោតព្រៃ ក្នុង
ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដោយជាប់ ចោទពីបទរំលោភសេពសន្ថវៈ លើអនីតិជន២នាក់ នាំយមមក
សាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅ ស្នងការខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០១៣ ដើម្បីបញ្ជូនបន្ត ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ដើម្បីចាត់ការបន្ត
តាមច្បាប់។
នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត លោក សេង លុច បានឲ្យដឹងថា ជន
សង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងម្តាយជនរងគ្រោះមានឈ្មោះ ហែម សុផល ភេទប្រុស
អាយុ ៤៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានចំនួន
២នាក់ ទី១ មានអាយុ ៦ឆ្នាំ ទី២ មានអាយុ ៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាមួយគ្នាខាងលើ។
នៅក្នុងរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះបាននិយាយថា មុនពេលកើហេតុ ក្មេងៗដូចគ្នាបាននាំគ្នា រត់លេង
ដីនៅ ជិតកន្លែងកើតហេតុ ហើយជនសង្ស័យ បានហៅក្មេងៗទាំងនោះ ឲ្យជួបនៅកៀនគម្ពោតព្រៃ ហើយបាន
ចាប់ស្រាតខោ រួចយក ម្រាមដៃស្ទាបអង្អែល រុកប្រដាប់ភេទលេង ចំនួន២ដងម្នាក់ ឯម្នាក់ទៀត បានហៅមកជួប
ចាប់ស្រាតខោ ហើយដេកក្រាបពីលើ រំលោភម្នាក់ម្តងៗ ដោយបានប្រាប់ថា មិនឲ្យនិយាយប្រាប់គេទេ។ ដោយ
សារតែក្មេងរងគ្រោះ មានការឈឺចាប់បខ្លាំង ទ្រាំមិនបាន ក៏បានស្រែកយំ រួចរត់ទៅប្រាប់ម្តាយឲ្យដឹងរឿង។
ក្រោយពីម្តាយបានដឹងរឿងហើយ ក៏បានទៅប្តឹងមេភូមិ រួចមេ ភូមិរាយការណ៍ ជូនទៅប៉ុស្តិ៍នគរបាលឃុំ ដើម្បី
ដាក់ពាក្យបណ្តឹង ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបាន ទទួលពាក្យបណ្តឹងហើយ សមត្ថកិច្ច
បានចុះធ្វើការឃាត់ខ្លួន នាំយកមកសាកសួរ។
ជនសង្ស័យ មិនបានឆ្លើយសារភាពទេ ដោយបានអះអាងថា ខ្លួនគ្រាន់តែហៅពួកវា មកជិះលើជើងខ្លួន យោល
ទោងលេងប៉ុណ្ណោះ ពេលយោលជើងលេងវារកធ្លាក់ ខ្លួនក៏បានយកដៃចាប់ទាញខ្លាចធ្លាក់ ហើយដៃក៏បាន ប៉ះ
ប្រដាប់ភេទក្មេងទាំងនោះមែន តែត្រង់ថារំលោភនោះគឺខ្លួនមិនបានប្រព្រឹត្តទេ ព្រោះនៅកន្លែងកើហេតុ មាន
មនុស្សជាច្រើនាក់ នៅទីនោះដែរ ម្យ៉ាងទៀតប្រដាប់ភេទខ្លួនអសមត្ថភាព មិនដំណើរការជាយូរមកហើយ គឺ
គ្មានអារម្មណ៍ណាគិតដល់រឿងនឹងនោះទេ។
លោក សេង លុច បានបញ្ជាក់ថា ទោះជាជនសង្ស័យ បានបដិសេធ មិនព្រមសារភាពក៏ដោយ ផ្អែកលើសាក្សី
និងចម្លើយ ក្មេងស្រីរងគ្រោះ លោកព្រះរាជអាជ្ញា សាលាដំបូងខេត្ត និងលោកស្នងការខេត្ត បានបញ្ជាឲ្យការិយា
ល័យ ជំនាញកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ
ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ស-ស្អាត