ក្រសួងកសិកម្ម​ ជំរុញឲ្យកសិករ​អនុវត្តបច្ចេក​ទេសខ្សែ​សង្វាក់អាជីវកម្ម​ចិញ្ចឹមជ្រូក ​និងមាន់ទាបន្ថែម​ទៀត ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

      ភ្នំពេញ៖ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ជំរុញ​ឲ្យ​កសិករ​កែប្រែ​ទំលាប់​ពី​ការចិញ្ចឹម​ជ្រូក​មាន់​​​​ទា ជា​លក្ខណៈ​​យថាផលទៅជា​លក្ខណៈ​បច្ចេកទេស ​និង​ពាណិជ្ជកម្ម​វិញ ដើម្បី​ទទួលបាន​ចំនូល​ខ្ពស់ ហើយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​។

     ថ្លែងនៅក្នុង​សិក្សា​សាលា​ស្តីពី​ខ្សែសង្វាគ​អាជីវកម្ម​ជ្រូក​និង​មាន់នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា លោក កៅ ផល​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម ​និង​បុ​សុ​ព្យាបាល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា នេះ​ជា​យន្តការ​មួយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ឲ្យ​កសិករ​មាន​ផលចំណេញ​ខ្ពស់ក្នុង​គោល​ដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ហើយ​វា​អាច​ប្រកួតប្រជែង​ទីផ្សារ​ជាមួយបណ្តា​ប្រទេស​​ផ្សេងៗ​ក្បែ​រកម្ពុជា​បាន​។ ​ការពង្រឹង​យន្តការ​បន្ថែម​​នេះ​បន្ទាប់ពី​ការស្រាវជ្រាវ​ទៅលើ​អ្នក​ចិញ្ចឹម​ជ្រូក និង​មាន់ នៅក្នុង​១០​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​បាន​បង្ហាញថា ការ​ចិញ្ចឹម​របស់​ពួកគាត់​កុំ​ពុង ជួប​ឧប​សគ្គ​ច្រើន​ដោយ​កង្វះ​បច្ចេកទេស​ជំនាញ តម្លៃ​ធាតុ​ចូល​ខ្ពស់ កង្វះ​ទីផ្សារ និង​ការប្រកួត​ប្រ ជែង​ដ៏​តាន​តឹង​​ជាមួយ​ជ្រូក​នាំចូល​ដែល​នាំ​ឲ្យ​ការចិញ្ចឹម​ពុំ​សូវ​ទទួលបាន​ផលចំណេញ​។​

      ​លោក​ប្រធាន​នាយកដ្ឋានរូបនេះ បាន​បញ្ជាក់ថា  ជា​ដំណោះស្រាយ​បន្ទាន់​ក្រសួង​នឹង​ពង្រឹង​ការផ្ស​ព្វ​ផ្សាយ​ដល់​ប្រជាកសិករ​នៅតាម​មូលដ្ឋាន​ឲ្យ​ចេះ​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ទទួលបាន​ទិន្នផល​ខ្ពស់ ដូច​​ជា៖ ​ការជ្រើសរើស​ពូជ, ការថែទាំ​សុខភាព, និង​ការផលិត​ចំណី​។ បើ​មិន​ដូច្នោះ​ទេ​កសិករ​កម្ពុជា​នឹង​ជួប​ផល វិបាក​ច្រើន ខណៈ​លំហូ​ទំនិញ​នឹង​សេរី​បន្ទាប់ពី​អាស៊ាន​ធ្វើ​សមាហរណកម្ម​របស់ខ្លួន​នៅ​ឆ្នាំ ២០១៥ ខាងមុខ​។​

      លោក ​ឱម គឹម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​មានប្រសាសន៍ថា ការ​ងារ​ផ្សព្វផ្សាយ​ទាំងនេះ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្រសួង​មិនអាច​ធ្វើ​តែ​ឯកឯង​បានទេ គឺ​កំពុង​សការ​ជា មួយ​ក្រុម​សង្គម​ស៊ីវិល​និង​ដៃ​គូ​​​អភិវឌ្ឍ​នានា ដើម្បី​ធានា​ឲ្យ​ព័ត៌មាន​ទាំងនេះ​បាន​ទៅដល់​ប្រជាកសិករ នៅ​​ទូ​ទាំងប្រទេស​។

      លោក​បន្តថា ការលើកកម្ពស់​វិស័យ​ចិញ្ចឹមសត្វ​ឲ្យ​កាន់តែ​រីកចំរើន គឺជា​ចំនុច​អាទិភាព​ក្នុង​យុទ្ធ​សា​ស្ត្រ​​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី៥​នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រជាកសិករ​កាន់តែ​ទទួលបាន​ចំណូ​ល​​​​ខ្ពស់​​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​មាន​ភាព​ល្អប្រសើរ​ទៅមុខ​។​

      បាន​បញ្ជាក់ថា ​របប​គំហើញ​ខាងលើនេះ​ គឺបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​អង្គ​សំខាន់ៗ​នៅក្នុង​ផលិត​កម្ម​​ចិញ្ចឹម​ជ្រូក និង​មាន់ ហើយ​អាចជួយ​ដល់​អ្នក​អនុវត្តន៍​គម្រោង​អាជីវកម្ម​នេះ​រិះរក​យុទ្ធសាស្ត្រ​យ៉ាង​ណា​​ឲ្យ​អាជីវ​មិនអាច​អនុវត្ត​​​បាន​​សព្វ​ជ្រុងជ្រោយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ដោយ​កម្ម​របស់​ខ្លួន​​កាន់តែ​ទទួលបាន​ចំណេញ​ខ្ពស់ ជា​ពិសេស​​ទៅទៀត​នោះ​គឺអាច​ជួយ​ដល់​ប្រជាកសិករ​ក្រីក្រ​ឲ្យ​ទទួ​លបាន​ចំណូល​ខ្ពស់​នៅក្នុង​របរ​ចិញ្ចឹម​មាន់ និង​ជ្រូក​។

      បើ​យោង​តាម​របាយការណ៍​នៅក្នុង​ឆ្នាំ២០១២​កន្លងទៅ កសិករ​ចិញ្ចឹម​ជ្រូក​មាន​ចំនួនជាង​២លាន​២​​សែន​ក្បាល កើនឡើង​៥.២១​ភាគរយ​លើស​ឆ្នាំ២០១១​។ ​ប៉ុន្តែ​ចំនួន​នេះ​នៅតែ​ស្ថិតក្នុង​កម្រិតទាប​ដែល​តម្រូវ​ឲ្យ​មានការ​នាំចូល​ពី​បរទេស​បន្ថែម​រហូតដល់៣០​ភាគរយ​ទៀត ដើម្បី​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ហូប​ចុក​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា ដល់ពេលហើយដែលត្រូវដាក់ឱ្យដំណើរការការងាររដ្ឋបាលនៅតាមតុលាការ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា ពេ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


​ក្រសួងព័ត៌មាន​ គ្រោងនឹងធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​បានព័ត៌មាន​ឲ្យហើយ​នៅឆ្នាំ២០១៧​

ភ្នំពេញៈ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [392]


អ្នកទោស​ ៩២​នាក់​ត្រួវ​បានដោះលែង​រយះពេល​ ៩ថ្ងៃ​សំរាប់​ថ្ងៃបុណ្យ​ណូអែល​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសអៀកឡង់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


​មន្ដ្រីជាន់​ខ្ពស់​នគរបាល​ជាតិ​៣រូបទៀតត្រូវ ​បានដំឡើងស័ក្ដិ​ ជានាយឧត្ដមសេនីយ៍​

សៀមរាប៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [369]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 362 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1004 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864681​ នាក់