India៖ ប្រភពព័ត៌មានរបស់ India បានអោយដឹងថា អាគារ ៤ជាន់មួយកន្លែងនៅក្នុងទីក្រុង Mumbai
ត្រូវបានដួលរលំ។ ប្រភពព័ត៌មានបានបន្តទៀតថាមានមនុស្សជាច្រើននាក់ជាប់នៅក្នុងអាគារដួល រលំនោះប៉ុន្តែគ្មានប្រភពព័ត៌មានមួយណាបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍នោះឡើយ។ ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងថា មនុស្ស ៧ នាក់ត្រូវបានជួយសង្រ្គោះ។
អ្នកផ្តល់ព័ត៌មានបានអោយដឹងថា ហេតុការណ៍នេះគឺតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេស India។
ស្រ្តីចំណាស់ម្នាក់ឈ្មោះ Mithi Solanki អាយុ ៦២ឆ្នាំបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថាកូនប្រុសរបស់ គាត់គឺនៅក្នុងអាគារដួលរលំនោះ។ លោក Alok Avasthy មន្រ្តីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំប្រទេស India បាននិយាយថា មានជាង ២០ គ្រួសារដែលបានរស់នៅទីនោះហើយគាត់គិតថា មានមនុស្សប្រហែល
ជា ៧០នាក់បានជាប់នៅក្នុងកន្លែងកើតហេតុ។ កាលពីខែមិថុនា ហេតុការណ៍ដួលរលំអាគារមួយកន្លែង
ផ្សេងទៀតនៅក្នុងទីក្រុង Mumbai បានសំលាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ ហើយនៅក្នុងខែមេសា
វិញហេតុការណ៍ដួលរលំអាគារមួយកន្លែងទៀតនៅជាយក្រុង Mumbai នេះដែរបានសំលាប់មនុស្ស ៧៤នាក់។ ដោយ៖ តុលា