មន្ត្រីក្រសួងមហាផ្ទៃមិនមាន​បំណង​បិទ​ប្រព័ន្ធ​ហ្វេស​ប៊ុក​ទេ​តែ​ត្រូវ​មាន​ការ​កែ​ទម្រង់
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ សង្គមហ្វេសប៊ុកគឺជាប្រព័ន្ធផ្សព្វផ្សាយកំពុងតែពេញនិយមនាពេលបច្ចុ​ប្បន្ន​​នេះដែលយើងត្រូវមាន​ការកែ​ទម្រង់ឲ្យបានល្អដោយមិនអាចលុបបំបាត់ចោលនោះទេ។

នេះជាប្រសាសន៍លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ងី ច័ន្រ្ទផល ក្នុងបទសំភាសន៍ជា​មួយអ្នកសារព័តមាន​កាលពីព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងមហាផ្ទៃ​ក្រោយពិធីបើកវគ្គបណ្តុះបណ្តាល​ស្តី​ពី​ការទំនាក់ទំនងអភិបាលកិច្ច ដើម្បីគណ​នេយ្យ​ភាព។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានមានបញ្ចាក់ថា បច្ចុប្បន្ននេះនៅប្រ​ទេស​កម្ពុជាប្រព័ន្ធ​ហ្វេសប៊ុក​កំពុងតែពេញនិយមចំពោះមនុស្សទូទៅ ដូច្នេះនៅពេលដែល​យើងឲ្យប្រពន្ទនេះ​ដំណើរការ​កំណែទម្រង់បានល្អប្រសើរនោះ វានឹងមានប្រយោជន៍សម្រាប់​​​ប្រទេសជាតិ។ ​ យើងមិនអាចលុបហ្វេសប៊ុកបានទេ ប៉ុន្តែយើងត្រូវធ្វើឲ្យអ្នកលេងចេះប្រើប្រាស់ប្រកបដោយសីលធម៌ កុំចេះ​តែនិយាយ និងចេះតែសរសេរនូវអ្វីដែលមិនផ្តល់ការអភិវឌ្ឍន៍ដល់សង្គមជាតិ។ លោកបន្តថា ពេលខ្លះ​ប្រព័ន្ធ​ហ្វេសប៊ុកនេះ ក៏មានការផ្សព្វ​ផ្សាយ​ផលល្អ ពេលខ្លះផ្សព្វផ្សាយផលអាក្រក់ គោលដៅសំខាន់​នោះគឺឲ្យ​អ្នក​ផ្សព្វផ្សាយ​នោះមានទំ​នួល​ខុសត្រូវ មិនមែនប្រើប្រព័ន្ធហ្វេសប៊ុកគ្រាន់តែធ្វើការប្រឆាំង និងការគាំទ្រ​នោះវា​មិនចំណេញ​ទេ។ ព្រោះថាហ្វេសប៊ុកជាអាវុធមុខពីរ នៅពេលដែលយើងប្រើប្រាស់វា ហើយ វាអាចសម្លាប់​​យើងវិញដោយមិនដឹងខ្លួន ដែលគេហៅថា«ធ្វើអត្តឃាតដោយខ្លួនឯង»។ ដូច្នេះអ្វីដែលសំខាន់នោះយើងត្រូវតែពង្រឹងឡើងវិញ តាមរយៈធ្វើកំណែទម្រង់តាមគោល​ដៅអភិបាលកិច្ច​ល្អឲ្យបានប្រសើរជាងមុខ​ ហើយការធ្វើកំណែរទម្រង់ប្រព័ន្ធរាជរដ្ឋាភិបាលក៏ដូច្នោះដែរ ជាពិ​សេ​សកំណែ​ទម្រង់​ ថ្នាក់ក្រោមជាតិ ព្រោះថាថ្នាក់ក្រោមជាតិ មានសក្តានុពលច្រើនណាស់ ប៉ុន្តែកម្រិតយល់​ដឹងរបស់​ពួកគាត់នៅទាប។ កិច្ចការកំណែទម្រង់ ថ្នាក់ក្រោម​ជាតិនោះមិនមែនស្ថាប័នថ្នាក់ជាតិតែម្នាក់ទេ ដែលធ្វើ​កំណែ​ទម្រង់​នោះ គឺមានទំាងអង្កការ​សង្គមស៊ីវិល ទាំងផ្នែកឯកជនក៏អាចចូល​រួមក្នុងការធ្វើ​កំណែទម្រង់​ផងដែរ។​

លោករដ្ឋលេខាធិការបញ្ជាក់ថា កំណែទម្រង់អភិបាលកិច្ចល្អមានសារៈសំខាន់ណា​ស់​​ចំពោះប្រទេសជាតិ យើង​មិនគិតថាភាគីមកពីគណបក្សនយោបណាមួយនោះទេ ​ទោះ​បីជាគណបក្សទំាងអស់ ឬគណបក្ស​ពីរ ដែលមានអាសនៈក្នុងរដ្ឋសភាបូកបញ្ចូលគ្នា គឺនៅតែគិតពីផលប្រយោជន៍ប្រ​ទេស​ជាធំដែរ។ ដូច្នេះអ្នកទំាងអស់ត្រូវតែគិតពីប្រយោជន៍ជាតិជាធំ ដើម្បីអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាព ប្រកបដោយក្រមសីលធម៌ និងមានការរីកចម្រើន។

លោក ងី ច័ន្ទ្រផលបន្តថា យើងមានមហិច្ចតាធំណាស់ គឺយើងសង្ឃឹ​មថានៅឆ្នាំ២០៣០​ខាងមុខនេះ ប្រទេស​យើងនឹងមានការរីកដុះដាលខ្លាំងទ្វេរឡើងថែមទៀត ហេតុនេះបានជាយើងគិតពីពេលនេះទៅ ដូចយើង​ឃើញយុវជនមានភាពក្លាហានធ្វើអ្វីៗសម្រាប់​​សង្គម។ ការក្លាហាននេះបង្ហាញថា យុវជនដ៏ច្រើននេះជា​ទំពាំង​ស្នងឬស្សី ដោយមិនគិតប្រកាន់ថា យុវជនទាំងនោះមកពីខាងណាឡើយ។ យុវជនជាទំពាំងស្នងឬស្សី គឺជា​ទ្រព្យសម្បិត្តរបស់ជាតិតែមួយ ដូច្នេះយើងត្រូវតែគ្រប់គ្រងយុវជនឲ្យមានកាយសម្បទាគ្រប់គ្រាន់​និងមាន​សមត្ថភាព​សម្រាប់ប្រទេសជាតិ ដើម្បីឲ្យមានការជឿនលឿនដូចបណ្តាប្រទេសនានានៅលើ​ពិភពលោក។

លោក រដ្ឋលេខាធិការបានពន្យល់ថា ពាក្យអភិបាលកិច្ចល្អ គឺជាការលើកកម្ពស់ដល់ការយល់​ដឹងរបស់​ប្រជាពលរដ្ឋ​ ដែលរដ្ឋាភិបាលបានដាក់ចេញដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើ​ម្បី​ធ្វើការអប់រំដល់ប្រជាពលរដ្ឋ​ឲ្យបានយល់ដឹង អំពីអភិបាលកិច្ចល្អគឺធ្វើយ៉ាងណា​ឲ្យមានការចូលរួមក្នុងក្របខណ្ឌនៃច្បាប់ មានការឆ្លើយតប ធ្វើការពិភាក្សាផ្តល់យោ​បល់​​ពីគ្នាទៅវិញទៅមក និងមានការឯកភាពគ្នា។ ​ការយល់​ដឹងច្បាស់លាស់នោះ ប្រជាពលរដ្ឋហានបញ្ចេញមតិ ហើយការបញ្ចេញមតិនេះបានបង្ហាញពីឆន្ទៈរបស់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ពិតៗ​ ដូចជាយុទ្ធនាការ​បោះឆ្នោតកន្លងមកនេះ​​ប្រជាពលរដ្ឋ ពិសេសយុវជនបានបញ្ចេញមតិរបស់ពួកគាត់ ដោយមិនខ្លាចពីការគាប់​សង្កត់ណាមួយឡើយ។ ដូច្នេះយើងត្រូវតែស្វែងយល់ទំាងអស់គ្នា ព្រោះថាផល​ប្រយោជន៍​ប្រទេសជាតិមិនមែនជារបស់អ្នកណាម្នាក់នោះទេ»។​ ទោះបីជាយើងម្នាក់ៗមាននិន្ននាការខុសគ្នាក្តី ចេញ​ពីស្ថាប័នផ្សេងៗគ្នាក្តី ​កាលណាយើងមើលឃើញផល​ប្រយោជន៍ប្រទេសតែមួយដូចគ្នា​ពេលនោះ​ប្រទេស​នោះ​ និងទទួលបានកាអភិវឌ្ឍ ​ពិសេសនោះផ្នែកអភិបាលកិច្ចល្អដោយស៊ីជម្រៅ៕​

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សមត្ថកចិ្ចក្រុង​ចាប់ខ្លួន​សកម្មជន ​១១ នាក់ ​ខណៈប្រមូល​ផ្តុំគ្នាដាក់ញត្តិ ​ទៅស្ថានទូត៣ធំៗ​

ភ្នំពេញ៖ យ៉ាងហោចណាស់ មាន​សកម្មជន​សិទ្ធិមនុស្ស និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


កម្ពុជាបង្កើតផែនទីដ៏ទំនើបសម្រាប់ តាមដាន​សណ្ឋានបាតសមុទ្រ

ភ្នំពេញ៖ ក្រោមជំនួយរបស់ជប៉ុ...អានបន្ត

ព័ត៌មានជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [603]


កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [764]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 767 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1826 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231925​ នាក់