​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។

ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារឆ្នាំ​២០១៣និង ​លើក​ទិស​ដៅ​ឆ្នាំ២០១៤​ របស់​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​នៅព្រឹ​កថ្ងៃ១៧​មករា​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ លោក​បណ្ឌិត ​អ៊ុក ​រ៉ាប៊ុនបានថ្លែងថា​កម្ពុជា​បានរងការ​ខូចខាត​ដោយ​ទឹក​ជំនន់​នូវ​ស្រូវ​វស្សាចំនួន​១២ម៉ឺន​៨ពាន់​៩៨១ហិចតា​ប៉ុន្តែ​ទោះជា​យ៉ាងណាទិន្ន​ផល​ស្រូវ​​​​​សរុប​ ដែល​ទទួល​បាន​ក្នុងឆ្នាំ​២០១៣​ មាន​ចំនួន​៩លាន​៣សែន៤​ម៉ឺនតោន ​ពោល​គឺ​កើនឡើង​ជាង​៣ម៉ឺន​៥០០០​តោន​ ដែលពី​ឆ្នាំ២០១២​ផល​ស្រូវ​សរុប មានចំនួន​៩​លាន​៣ម៉ឺន​តោន។

តាមរបាយការណ៍​របស់​ក្រសួង​កសិកម្ម ​ក្នុង​ឆ្នាំ​២០១៣​កម្ពុជា​បាន​នាំ​កសិផល​សរុប​៤៦​មុ​​ខ ទៅ​ក្រៅ​ប្រទេស ​ដែល​មាន​​ចំនួន​ជាង​២លាន​៩សែនតោន​។ ​កសិផល​ទាំង​នោះ​មាន​ដូចជា ​ដំឡូងមី​ស្ងួត​ជាង​១លាន​តោន អង្ករ ជាង ​៣៧​ម៉ឺន​តោន​ ស្ករស​ ពោត ​និង​គ្រាប់​ស្វាយ​ចន្ទីរ​ជាដើម​។ហើយអ្វីដែល​គួរកត់​សម្គាល់នោះគឺ​ កម្ពុជា​នៅ​សល់​តែ​ប្រមាណ​មួយឆ្នាំទៀតនោះ​ទេដែលនឹង​ឈាន​​​​ដល់​ការត្រូវ​សម្រេច​គម្រោង​នាំ​អង្ករ​ចេញ​ទៅ​លក់​ ចំនួន១​​លានតោន​នៅក្រៅប្រទេសនោះ ហើយ​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [562]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [580]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [616]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


ពលរដ្ឋ​នៅតាមដងទន្លេ ​ត្រៀមខ្លួន​ចាប់ផ្តើម​ត្រីប្រហុក​ដំណាក់​កាលទី២ ​ចាប់ពីថ្ងៃទី៩ ​ដល់ថ្ងៃទី១៥​ខែមករា ​ខាងមុខ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [526]

ភ្នំពេញ៖​ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ លោក​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ បាន​ប្រាប់សារព័ត៌មាននគរធំ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ព្រឹកថ្ងៃទី ៤ មករា ១០១៤​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កម្ពុជា​រំពឹ​ង​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​មក​ទស្សនា​ មានចំនួនច្រើនក្នុង​ឆ្នាំ​២០២០​ ខាងមុខ​​

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍លោក ​ថោង ខុន ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [512]


ឈើប្រណីតត្រូវបានគេឃើញ​ធ្វើ​ចរា​ចរណ៍

ប៉ោយប៉ែត ៖ ឈើប្រណីតត្រូវបានគេមើលឃើញថាកំពុងធ្...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [517]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 157 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749895​ នាក់