តាមដងទន្លេម្តុំភូមិក្តីតាកុយ និង​វាល​ស្បូវ​មាន​កប៉ាល់​បូម​ខ្សាច់​កាន់​តែ​ច្រើន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ ក្រុមហ៊ុន​បូម​ខ្សាច់​មួយចំនួនធំ​បាន​ផ្អាក​ដំណើរការ​របស់ខ្លួន បន្ទាប់ពី​អភិបាល​រាជធានី​ភ្នំពេញ
ប្រកាស​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទូទាំង​៩​ខណ្ឌ ពិសេស​ខណ្ឌ​ដែលស្ថិតនៅ​តាម​​ដង​ទន្លេ ប៉ុន្តែ​​នៅមាន​ក្រុមហ៊ុន​ខ្លះ​កំពុងបន្តសកម្មភាពរបស់ខ្លួនមិនញ​ញើត​និង​បទបញ្ជា​របស់សាលារាជធានីភ្នំពេញ​​​ឡើយ​។

សូមរំលឹកថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ ក្នុង​សាលប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា
សុជាតិ​វង្ស បានណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​៩ឲ្យ​ចុះទៅ​បញ្ឈប់​រាល់​អាជីវកម្ម​បូម​ខ្សាច់​ជាបន្ទាន់ពិសេស​
ខណ្ឌ​ដែលមាន​ទន្លេត្រូវមាន​វិធាន​ការបិទ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ប្រយោជ​ន៍​​លុបបំបាត់​នូវ​រាល់​បាតុភាព​អសកម្ម​
នានាដែល​អាចធ្វើ​ឲ្យប្រជាពលរដ្ឋ​រង្កៀស​​ចិត្ត​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៣ នៅតាម​ដង​ទន្លេមេគង្គ​
ក្រោម ម្តុំ​វត្ត​ក្តី​តា​កុយ​និង ម្តុំ​វត្ត​វាល​ស្បូវ គេ​នៅតែ​ឃើញ​មាន​កប៉ាល់​បូម​ខ្សាច់​ធ្វើ​សកម្មភាព​ពេញ​ផ្ទៃ​ទឹក​ដដែល។​
ប្រជាពលរដ្ឋ​នៅក្បែរនោះនិយាយ​ថា មុន​បោះឆ្នោត​គឺ​កប៉ាល់​ទាំងនោះ ផ្អាក​សកម្មភាព​បូម ប៉ុន្តែ​បោះឆ្នោត​
ហើយរហូតមកដល់​សព្វថ្ងៃ គឺ​ធ្វើ​សកម្មភាព​ឡើងវិញ រួច​បាន​បូម​នៅក្បែរៗ​ច្រាំងទន្លេ​តែម្តង​។ ប្រជាពលរដ្ឋ​
ដដែលបាន​បន្តថា ក្នុង​រដូវ​ទឹក​ឡើង គឺ​ពួក​ឈ្មួញ​បូម​ខ្សាច់​ទាំងនោះ ចេញទៅ​បូម​តែ​ក្បែរៗ​ច្រាំងទន្លេ​ប៉ុណ្ណោះ
ព្រោះ​បើ​ទៅ​បូម​នៅកណ្តាល​ទន្លេ​គឺ​អស់​សាំង​ច្រើន រួច​ខាត​ពេលវេលា​ទៀតផង​។ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​
ព្រួយបារម្ភ​ជាខ្លាំង ហើយ​មិនឃើញ​អាជ្ញាធរ​សង្កាត់​ខណ្ឌ ចុះទៅ​ណែនាំ​ឲ្យ​ក្រុម​ឈ្មួញ​ឲ្យបញ្ឈប់​សកម្មភាព​បូម​
ខ្សាច់​ក្បែរ​ច្រាំង​នោះឡើយ​។​

ប្រជាពលរដ្ឋ​បាន​សាទរ​យ៉ាងខ្លាំង ខណៈ​ឮ​លោក​អភិបាល​ក្រុងមាន​ផែន​ការបិទ​អាជីវកម្ម​បូម​ខ្សាច់​នេះ​សិន
ព្រោះ​កន្លងមក​ក្រុមហ៊ុន​ខ្លះ​មាន​អាជ្ញាប័ណ្ណ ហើយ​ក្រុមហ៊ុន​ខ្លះ​អត់​អាជ្ញាប័ណ្ណ​ តែមានបុគ្គលមានអំណាច​នៅ​
ពីក្រោយ​។ បើ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ គឺ​ពួកគេ​បាន​បូម​ទៅតាម​តំបន់​ដែលអាជ្ញាធរនិង​មន្ត្រី​ជំនាញ​
ណែនាំ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​អត់​អាជ្ញាប័ណ្ណ ហើយ​បុគ្គលមានអំណាច​នៅ​ពីក្រោយ​ខ្នង​នោះ គឺ​ធ្វើសកម្មភាព​បូម​
យ៉ាង​អនាធិបតេយ្យ​បំផុត ទោះបី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ចុះទៅ​ណែនាំ​ក៏​មិន​ស្តាប់​ដែរ  ថែមទាំងព្រមាន​សមត្ថកិច្ច​
និង​អាជ្ញាធរ​វិញ​ថា «​ចង់​អស់បុណ្យ​ស័ក្តិ​ឬ​យ៉ាងម៉េច​ថែម​ទៀតផង​»​។​

ប្រជាពលរដ្ឋ​បាន​ផ្តល់ព័ត៌មានទៀត​ថា នៅក្នុង​សង្កាត់​វាល​ស្បូវ មាន​ដេប៉ូ​លក់​ខ្សាច់​ទន្លេ​នោះ​ច្រើន​កន្លែង​
ណាស់​។ ដូច្នេះហើយ​ទើប​សំបូរ​កប៉ាល់​ចេញទៅ​បូម​ខ្សាច់ ដើម្បី​ស្តុក​ទុក​លក់ ដោយ​ពួកគេ​មិន​ខ្វល់​ពី​ការ​
ប្រកាស​របស់លោក​ចៅហ្វាយក្រុង​ទេ។ ម្យ៉ាងវិញទៀតផ្លូវជាតិ​លេខ​១សំបូរ​ទៅដោយ​ខ្សាច់​ដែល​ធ្លាក់​ពី​ឡាន​
គឺ​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​កង់​តាមបណ្តោយផ្លូវជាតិ​លេខ១ចាប់ពីក្បាល់ថ្នល់ដល់ស្រុកគៀនស្វាយ​ពិបាក​
ខ្លាំងណាស់ ព្រោះ​ខ្លាច​រអិល​ឬ​ផ្លាត​គ្រាប់​ខ្សាច់ទាំងនោះ​។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសង្កាត់​-ខណ្ឌ មេត្តាមាន​ផែនការ​កៀរ​ខ្សាច់​នោះ​ចេញពី​ចិញ្ចើមផ្លូវ​ផង
បើពឹង​ឲ្យ​ខាង​ក្រុមហ៊ុន​ខ្សាច់​ឬ​ខាង​ឡាន​ដឹក​ខ្សាច់​ទៅ​ប្រមូល​ចេញ​នោះ មិនអាច​ទៅរួច​ឡើយ ព្រោះ​ពួកគេ​មិន​
ដែល​គិតពី​សុខទុក្ខ​និង​សុវត្ថិភាព​អ្នកដំណើរ​ផ្សេងឡើយ គឺ​ពួកគេ​គិតតែ​ប្រមូល​លុយ​តែប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​នៅ​ម្តុំ​វត្ត​ក្តី​តា​កុយ​និង​វាល​ស្បូវ​មានសង្ឃឹមទៅលើលោក​ គួច ចំរើន អភិបាលខណ្ឌ​មានជ័យ​ នឹង​
ចុះទៅ​បិទអាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេ​នោះបាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បីលុបបំបាត់​ការព្រួយ​បារម្ម​ណ៍​
របស់ប្រជាពលរដ្ឋពីភូមិដ្ឋានដែលគាត់រស់នៅ​ ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លើង​ឆេះគុក​នៅប្រទេស​កូឡុំប៊ី​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ១០នាក់​

ប្រទេសកូឡុំប៊ី៖ មន្រ្តីប៉ូលីសកូឡុំប៊ីបានមានប្រសាសន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


លោក ទេព ន​ន្ន​រី ចុះ​ជួប​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល

កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៣ ឯកឧត...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [411]


សមាគមអតីត​កម្មសិក្សាការី​ (JICA-AC)​បានផ្តល់ ​រទេះរុញ​សម្រាប់កុមារ​ពិការចំនួន ​៣២០គ្រឿង​

ភ្នំពេញ៖ សមាគមអតីតកម្មសិក្សាការី ទីភ្នាក់ងារសហប្រត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [290]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 353 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 985 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864662​ នាក់