ទំនាក់ទំនងការទូតកម្ពុជា- ប៉ាគីស្ថាន នឹងបន្តយ៉ាង​ល្អជាមួយ​ស្ថាប័ននីតិ​បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានសម្តែងនូវ​ជំនឿ​យ៉ាងមុត​មាំថា ​ទំនាក់​ទំនងការកម្ពុ​ជា-ប៉ាគីស្ថាន ​នឹងបន្តសហការល្អ​ជាមួយ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងបណ្តា​ក្រសួងនានា រាជធានី ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុ​ជា ដើម្បីជម្រុញឲ្យទំនាក់ទំនងចំណងសាមគ្គី​ភាពមិត្ត​ភាព​ និងកិច្ច សប្រតិបត្តិការទ្វេភាគីរវាងប្រជាជនទាំងពីរកម្ពុជា-ប៉ាគីស្ថាន​​​ឲ្យកាន់​តែល្អប្រសើរ និង រឹងមាំឥត​ឈប់​ឈរ។


សម្តេចប្រធានរដ្ឋសភាមានជំនឿយ៉ាងដូច្នេះ ក្នុងជំនួបសវនាការជាលោក AMJAD Ali Sher​ឯកអគ្គរដ្ឋទូត​ឥស្លាមប៉ាគីស្ថាន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីលោកបាន​ថ្វាយសារតាំង ចំពោះព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ។
សម្តេចក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំ​ផុត ក្នុងឱកាសដែលលោក​មក​សម្តែងការគួរសម​ ចំពោះរូប​សម្តេចផ្ទាល់ នៅពេលដែលលោកត្រូវបានតែងតាំង​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធា​រណរដ្ឋ​ឥស្លាមប៉ាគីស្ថាន​ប្រចាំ​កម្ពុជា។សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ក្នុងនាម​ប្រជា​ជន និងរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍ​ប្រទេសជាតិ។ សម្តេច​ក៏បាន​ថ្លែងអំណរគុណផងដែរចំពោះប៉ាគីស្ថានដែលបាន​គាំទ្រ​បេក្ខភាពកម្ពុជា ជាសមាជិកគណៈកម្មាធិការ​បេតិ​កភ័ណ្ឌ​ពិភពលោក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៩ នាទីក្រុងប៉ារីស និងគាំទ្របេក្ខភាពកម្ពុជា​ជាសមា​ជិក​មិនអចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អាណត្តិឆ្នាំ២០១៣-២០១៤កន្លងមក។​សម្តេច​សូមអបអរ​សាទរ ចំពោះជោគជ័យទាំងឡាយដែលប្រជាជនប៉ាគីស្ថាន សម្រេចបានក្នុងការអភិ​វឌ្ឍ​លើគ្រប់វិស័យ ធ្វើឲ្យផលិត​ផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗជិត ៣០០០ដុល្លារ​អាមេរិក ហើយបន្តថែរក្សាពូនជ្រុំចំណងមិត្តភាព សាមគ្គី​ភាពដ៏កក់ក្តៅ និងកិច្ចសហ​ប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរកម្ពុជា-ប៉ាគីស្ថាន ពិសេសជម្រុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ ដើម្បីឧត្តមប្រ​យោ​ជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ ដើម្បីបុព្វហេតុ​សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
លោក អាំជេត អាលីស៊ែរ (Amjad Ali sher)​បានសម្តែងអំណរគុណ​ ចំពោះ​សម្តេចដែលឆ្លៀតពេលមមាញឹកឲ្យ​លោកបានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកក៏បានរំលឹកឡើងវិញពីទំនាក់ទំនងមិតភាព សាមគ្គី​ភាព​ប៉ាគីស្ថាន-កម្ពុជាជូន​សម្តេច​នាពេលកន្លងមកបានល្អ ហើយប៉ាគីស្ថានបានចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ​របស់​ប៉ាគីស្ថានដែលតែងជួយគាំទ្រគ្នាទៅវិញទៅមក​ ។ដូចជាកន្លងមកគឺកម្ពុជាបានគាំ​ទ្របេក្ខភាពប៉ាគីស្ថាន​ជា​សមា​ជិក​មិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អាណត្តិ​២០១២-២០១៣ ហើយប៉ាគីស្ថានក៏បានគាំ​ទ្រ​បេក្ខភាពកម្ពុជាជាសមាជិក​គណៈកម្មាធិ​ការ​បេតិកភ័ណ្ឌពិភពលោក និងគាំទ្របេក្ខភាពកម្ពុជា ជាសមា​ជិកមិន​អចិន្ត្រៃយ៍ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប អាណត្តិ២០១៣-២០១៤។​លោកក៏បានពាំនាំនូវការសាក​សួរសុខទុក្ខ​ពីលោកប្រធានរដ្ឋសភាប៉ាគីស្ថានជូនចំពោះសម្តេចផងដែរ។ក្នុងឋានៈលោកជាអ្នកការទូតប៉ាគីស្ថាន​ប្រចាំ​កម្ពុជា លោកនឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនង​ទ្វេភាគី​​ប្រទេសទាំងពីរ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិប្រទេស​ទាំងពីរកាន់តែត្រូវបាន​ពង្រឹងពង្រីកថែម​​ទៀត។ លោកក៏បានជូនពរសម្តេចឲ្យបានទទួល​ជោគជ័យក្នុងការងារ​បោះ​ឆ្នោតនាពេលខាងមុខនេះ។ លោកក៏បានសុំអញ្ជើញសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋស​ភាកម្ពុជា​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ាគីស្ថានហើយជាការឆ្លើយតបប្រធានរដ្ឋសភា នៃប្រទេសប៉ាគីស្ថាននឹង​អញ្ជើញ​មក​ទស្សនកិច្ចនៅកម្ពុជាវិញ។ លោកក៏បានបញ្ជាក់ជូនសម្តេចផងដែរ​នឹងបង្កើតក្រុមមិត្តភាពសភា​ប្រទេសទាំងពីរ​ដើម្បីបង្កើនទំនាក់ទំនងរវាងសភាប្រទេសទាំងពីរកាន់ល្អថែមទៀត។
ជាការឆ្លើយតបនឹងការអញ្ជើ្ញញនេះសម្តេចបានទទួលយក ហើយនៅពេលដែល​សម្តេចជ្រើសរើសពេលវេលា​សមស្រប​ណាមួយសម្តេចនឹងដឹកនាំគណៈប្រតិ​ភូ​ជាន់​ខ្ពស់ នៃរដ្ឋសភាកម្ពុជាទៅទស្សនកិច្ចនៅប៉ាគីស្ថានក្នុង​ពេលវេលាសមគួរណា​មួយ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ធ្លាយរឿងព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោចង់ធ្វើប្រធានហ៊្វុនស៊ិនប៉ិច

អតីតអ្នកស្និទ្ធ២នាក់ជាមួយព្រះអង្គម្ចាស់ស៊ីសុ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [300]


ការធ្លាក់​​យន្ត​ហោះនៅប្រទេស​​​ប៊ុល​លីវីឆក់​យក​ជីវិត​មនុស្ស​ ៨នាក់​

ប្រទេសប៊ុលលីវី៖ កាលពីយប់ម្សិលមិញនៅឯវេលាម៉ោង ២០:០០ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [328]


​រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ដំណើរ​ឡើងវិញ​នូវ​ការសុំ​កូន​ទៅរស់​នៅ​ក្រៅ​ប្រទេស​ ក្នុងឆ្នាំ២០១៤

ភ្នំពេញ៖ រដ្ឋាភិបាលរបស់ក​ម្ពុជាគ្រោងនឹងបើកឲ្យ​ដំណើ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [435]


កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអនុស្សារណៈ​ ជាមួយ​អង្គការ​ បម្រើសេវា​សង្គម​ដើមឈើសប្បាយ

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអនុស្សារណ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [353]


សង្គម​ស៊ីវិល ​ជំរុញ​ឲ្យរ​ដ្ឋា​ភិបាល ​ពង្រឹង​ច្បាប់​បើក​បរពេល​ស្រវឹង​

ភ្នំពេញ៖ មន្រ្ដីអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1772]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 300 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 688 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963588​ នាក់