ព្រះបរមរូប ព្រះរបរមរតន​កោដ្ឋ សាង​សង់​បាន​៧០​ភាគ​រយ​ហើយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖​ ព្រះបរមរូប​សម្តេចតា អតីត​ព្រះមហា​វីរក្សត្រ​ខ្មែរ ព្រះបរម​រតនកោដ្ឋ​ដែលត្រូវ​បានរាជ​រដ្ឋាភិបាល​
សំរេច​សាងសង់​ឡើងនៅលើសួនច្បារខាងកើតវិមាន​ឯករាជ្យ​នោះ បាន​កសាង​រួចរាល់​ប្រមាណ​ជា​៧០ភាគរយ​
ហើយ។

លោក ហាប ទូច អគ្គនាយក​បេតិភណ្ឌ នៃក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានឲ្យដឹង​កាលពីថ្ងៃម្សិលមិញ​នេះ​
ថា តាម​ស្ថានភាព​សំណង់​នាពេលនេះ អាចនឹងសាងសង់​រួចរាល់​ជាស្ថាពរ នៅដើមខែតុលា​​ឆ្នាំ២០១៣​ ខាង​
មុខនេះ។

លោក​អគ្គនាយក​បញ្ជាក់ថា គម្រោងនេះ​ត្រូវបានធ្វើ​ឡើងយ៉ាង​យកចិត្ត​ទុកជា​ទីបំផុត តាមក្បូន​ខ្នាត​រចនាបថ​ខ្មែរ ដើម្បីឲ្យ​សក្តិសម​ទៅនឹង​ព្រះកិត្តិនាម​ដ៏ខ្ពង់ខ្ពស់បំផុត​របស់សម្តេចឪ សម្តេច​តា សម្តេចតាទួត នៃប្រជារាស្រ្ត​ខ្មែរ។

លោក ហាប ទូច បន្ថែមថា តាមគោលការណ៍ នៃការសាងសង់បានកំណត់ យកខ្នាតលេខ៩ ជាមូលដ្ឋាន។ ព្រះ​
បរមរូបកំពស់សរុប ៧ម៉ែត្រ២០សង់ទីម៉ែត្រ ក្នុងនោះ ព្រះបរមរូបមានកម្ពស់ ៤ម៉ែត្រកន្លះ និង ជើងទម្រកម្ពស់
២ម៉ែត្រ៧០សង់ទីម៉ែត្រ ។ រីឯតួបុស្សបុកមាន កម្ពស់​២៧​ម៉ែត្រ បណ្តោយខឿនមានប្រវែង៥៤ម៉ែត្រ និងទទឹង​
ប្រវែង២៧ម៉ែត្រ ។ ការយកខ្នាតលេខ៩​ជា​គោលនេះ គឺឲ្យស្របទៅនឹងការយាងសោយព្រះទិវង្គតរបស់ ព្រះ​បរម​រតនកោដ្ឋដែលមាន៩០​ព្រះវស្សា ។

លោកបញ្ជាក់ថា ដោយឡែកសួនច្បារនឹងត្រូវកែលម្អឡើងវិញផងដែរ ដោយបែងចែក​ជា២​ផ្នែកដោយផ្នែកទី១​
ស្ថាបនាផ្ទៃសួន និងរៀបថ្មនៅជុំវិញបរិវេណរូបសំណាក ព្រះបរមរតន​កោដ្ឋ ហើយសួន​នឹងរំលេចនូ​វរុក្ខជាតិ​
លំអតូចៗជាច្រើន និង ដើមត្នោតពេជ្រក្នុងគោលបំណង​បង្កើនភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ
ដែលធ្វើឲ្យរូបសំណាកកាន់​តែ​មានភាពល្អ​ប្រណិត ។ ចំណែកផ្នែកទី២វិញនឹងក្រាល ការរឺឡាថ្មី ចាប់ពីរង្វង់
មូលសួនច្បារនាគបាញ់ទឹក រហូតដល់ក្បែរវិមានឯករាជ្យ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការសាងសង់រូបសំណាក ព្រះមហាវីរក្សត្រ ព្រះបរម​
រតនកោដ្ឋ នៅជិតវិមានឯករាជ្យនេះ ពិតជាមានអត្ថន័យ ជ្រាល​ជ្រៅណាស់ ដើម្បីបង្កភាពងាយស្រួល ដល់
គណៈ​ប្រតិភូបរទេស ព្រោះគណៈប្រតិភូជាន់ខ្ពស់ ចូលដាក់កម្រងផ្កា ច្រើននៅវិមានឯករាជ្យហើយបន្ទាប់​
ពីនោះ អាចអញ្ចើញពួកគេទៅ​ដាក់​កម្រង​ផ្កានៅព្រះភក្រ្តរបស់ព្រះអង្គតែម្តង។មួយវិញទៀត វិមានឯករាជ្យ​ជាស្នាព្រះហត្ថរបស់​ព្រះអង្គ ដែលធ្វើឲ្យជាតិមាតុភូមិទទួលបាន ឯករាជ្យពេញបរិបូរណ៍ពីនឹមអណានិគមនិយម​បារំាង ។

ព្រះបរមរូប​ ព្រះបរមរតនកោដ្ឋ ត្រូវបានចុះ​បឋម​សិលា​សាងសង់​កាលពី​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣​បន្ទាប់ពី
ព្រះករុណា​ព្រះបាទ សម្តេច​ព្រះនរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះបរម​រតនកោដ្ឋ ទ្រង់បាន​យាងសោយ​
ព្រះទិវង្គត ។

គួររំលឹកថា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតន​កោដ្ឋ ទ្រង់បាន​
យាង សោយព្រះទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ នៅឯមន្ទីរពេទ្យ ក្រុងប៉េកាំង ប្រទេសចិន ក្នុង​
ព្រះជន្ម៩០ ព្រះវស្សា ដោយរោគជរាពាធ ហើយការយាងសោយ​ព្រះទិវង្គត របស់ព្រះអង្គបាន​ធ្វើឲ្យ​ប្រជារាស្រ្ត​
ខ្មែរនៅទូទាំងប្រទេសមានការសោកស្តាយ យ៉ាង​ក្រៃលែងជាទីបំផុត ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1341]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1659]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កោះទ្រង់​ ខេត្តក្រចេះ​ បានក្លាយ​ជាកោះ​និស្ស័យ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​

ក្រចេះ៖ ​កោះ​ទ្រង់ ​ស្ថិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្ន...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [751]


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [859]


អាជ្ញាធររាជ​ធា​នី​ប្រជុំ​ពិ​ភា​ក្សា​​ជា​​មួយ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ

*បាតុកម្មអហឹង្សារនៅទីលានប្រជាធិបតេយ្យថ្ងៃ០៧ក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [513]


Transform Asia ផ្តល់អង្ករ១០តោនជូន ប្រជាពលរដ្ឋក្រីក្រនៅខណ្ឌចំការមន

Transform Asia ផ្តល់អង្ករ១០តោនជូនប្រជាព...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [515]


អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​នឹង​ផ្ដល់​បណ្ណ័​កម្ម​សិទ្ធិ​ជូន​អ្នក​ភូមិ​បឹ​ង​កក់​

ភ្នំពេញ៖ ជំងឺដ៏រ៉ាំរ៉ៃរបស់អ្នកភូមិបឹងកក់ត្រូវបានអា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [460]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 261 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 580 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230679​ នាក់