អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​នឹង​ផ្ដល់​បណ្ណ័​កម្ម​សិទ្ធិ​ជូន​អ្នក​ភូមិ​បឹ​ង​កក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ជំងឺដ៏រ៉ាំរ៉ៃរបស់អ្នកភូមិបឹងកក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញផ្តើម ដោះស្រាយជាថ្មីបន្ទាប់ពី អ្នកភូមិទាំង នោះ​នាំគ្នាធ្វើការទាមទារជាច្រើនលើកច្រើន ។

នៅព្រឹកថ្ងៃទី២២តុលានេះអាជ្ញាធររាជធានីភ្នំពេញ​គ្រោងនឹង​ផ្តល់​ប័ណ្ណ​​កម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៣២គ្រួសារ មកពីភូមិចំនួន៣ គឺភូមិទី២២ ភូមិទី២៤ និងភូមិទី៦ ក្នុងសង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជាលើកដំបូង​និងនៅ​សល់​ពីនោះប្រមាណ​៥០%ក៏គ្រោង​​នឹងដោះស្រាយជូនជាបន្តបន្ទាប់ ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋចំនួន៣២គ្រួសារមកពីតំបន់បឹងកក់ថា  អាជ្ញាធរ​នឹងផ្ដល់បណ្ណ័កម្មសិទ្ធិ នៅនឹងកន្លែងជួនបងប្អូនក្នុងពេលឆាប់ៗនេះ ដោយរក្សាទំហំដីបងប្អូនឱ្យនៅដ៏ដែល ​ក្នុងបំណងដើម្បីបញ្ចប់ជំងឺដ៍រំារ៉ៃនៅក្នុងតំបន់នេះក្នុងជំហ៊ានទី១ ហើយជំហ៊ានបន្ទាប់ក៏នឹងអនុវត្ដដូចគ្នានេះដែរ។​

លោក ប៉ា សុជាតិវង្ស បានប្រាប់ពលរដ្ឋទាំងនោះថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុក​ដាក់គិតគួរ​​​​ចំពោះ​បងប្អូនខ្លាំងណាស់ តែសភាពការណ៍មិនអំណោយផល ។ ប៉ុន្តែចាប់​​ពីឥឡូវនេះទៅអាជ្ញាធររាជធានីភ្នំពេ​ញ​មានពេលគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ចប់បញ្ហាដែលអាជ្ញាធរគិតថាជាសត្រូវនិងជាជំងឺដ៏រំារ៉ៃ ដែលត្រូវការ​ព្យា​​​​បាល​ឲ្យបានទាន់ពេលវេលាជូនអ្នករស់នៅក្នុងសហគមន៍បឹងកក់  បុរីកីឡា  និងសហគមន៍ថ្មគោលត្រូវតែបញ្ចប់​ ​គ្រាន់​​​តែទាមទារពេលវេលាបន្តិចមានន័យថាទទួលបានមុននិងក្រោយតែប៉ុណ្ណោះ ។​

  

លោក ប៉ា សុជាតិវង្ស បានចាត់ទុកបញ្ហាខាងលើថា ជាជំងឺដែលសន្សល់ទុក្ខពីចៅហ្វាយក្រុងជំនាន់មុន ឱ្យលោក​​​ជាអ្នក​ដោះស្រាយបញ្ចប់បញ្ហាតែប៉ុណ្ណោះ ។ តែទោះជាយ៉ាងណាក៏ដោយ លោកសន្យាថា ជំងឺនេះត្រូវតែព្យាបាល​​​​ឲ្យជាដាច់ត្រឹមអាណត្ដិរបស់លោកជាអភិបាលក្រុង ។​

លោកអភិបាលបញ្ជាក់ថា  ការផ្ដល់ជួនបងប្អូនអ្នករស់នៅសហគមន៍ បឹងកក់ ដោយផ្ដល់បណ្ណ័កម្មសិទ្ធិ​កាន់កាប់ស្រប​​​ច្បាប់នៅនឹងកន្លែងដោយរក្សាទំហំដីឱ្យនៅដដែលនេះ គឺជាគំនិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន  សែន នាយក​​​រដ្ឋ​មន្រ្ដី មិនតែប៉ុណ្ណោះសម្តេចបាន ប្រាប់ដល់អាជ្ញាធរមូលដ្ឋានដែលពាក់ពន្ធ័បញ្ហានេះ ត្រូវតែចុះវាស់វែងធ្វើ​យ៉ាង​​​ណា​​ឱ្យលំនៅដ្ឋានបងប្អូន មានផ្លូវដើរចូលផ្ទះបានដោយសមរម្យ  មានរបៀបរៀបរយល្អ  មានបរិស្ថានស្អាត  មាន​​​​បណ្ដាញ​​លូបង្ហូរទឹក ​មានប្រព័ន្ធភ្លើងត្រឹមត្រូវ  ឱ្យសក្តិសមជាសហគមន៍ដែលអាចទទួលយកបាន ​។​​

សូមជម្រាបថា ការដោះស្រាយដោយផ្ដល់បណ្ណ័កម្មសិទិ្ធរក្សាទំហំដីនៅដ៏ដែលរបស់អាជ្ញាធររាជធានីភ្នំពេញ ជូន ​​ប្រជា​​ពល​រដ្ឋនៅភូមិបឹងកក់ទំាង៣២គ្រួសារនេះជាជំហ៊ានទី១ នៅសល់ប្រមាណជាង៣០គ្រួសារទៀត នឹងទទួល​​​ការដោះស្រាយជូនដូចគ្នានេះ ជាបន្តបន្ទាប់ដើម្បីបញ្ចប់បញ្ហានៅក្នុងសហគមន៍បឹងកក់ ​ ៕​ ​ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1341]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1658]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កងទ័ព​អ៊ីស្រា​អ៊ែលបាញ់​សំលាប់​កងទ័ព​លីបង់​ ២នាក់​

ប្រទេសអ៊ីស្រាអ៊ែល៖ យោងតាមកងទ័ពអ៊ីស្រាអ៊ែលម្នាក់បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [483]


រតនៈ​ ពិសី​ នៅមិនទាន់ល្បី​ តែត្រៀមខ្លួន​ទៅច្រៀង​នៅអូស្ត្រាលី​

ភ្នំពេញ​៖ តារាចម្រៀង​ស្រី រាង​តូច​ល្អិត សាច់​សខ្ចី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


Selena Gomez​ ស្រក​គីឡូ​ព្រោះ​ Justin Bieber

មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ ខណៈ​ពេល​ដែល​ទំនាក់...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 14 ឆ្នាំមុន • បើកមើល : [922]


​C​LU​​Fផ្សព្វផ្សាយ​លទ្ធផល​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ទប់ទល់​បាតុកម្ម​សហជីព​ដទៃ​

ភ្នំពេញ៖សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា(CLUF)បាន​ជួបប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [449]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 229 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 553 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230652​ នាក់