ភ្នំពេញ៖ កម្ពុជាបានទទួលរងឥទ្ធិពលសម្ពាធទាបមានភ្លៀង និងខ្យល់ព្យុះចំនួន១៤៧លើក ដោយបានបំផ្លិច
បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់ជាច្រើនពាន់ខ្នង នឹងបានសម្លាប់មនុស្សចំនួន២៨នាក់ និង
រងរបួសចំនួន៩៥នាក់ គិតត្រឹមរយៈពេល៧ខែឆ្នាំ២០១៣។
នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានឲ្យដឹងនៅថ្ងៃទី១៦ ខែ
សីហា ឆ្នាំ២០១៣នេះថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៣នេះ កម្ពុជាបានទទួលរងនូវឥទ្ធិពលខ្យល់ព្យុះ
ចំនួន១៤៧លើក ដែលបានបំផ្លិចបំផ្លាញផ្ទះ របស់ប្រជាពលរដ្ឋ អស់ជាច្រើនពាន់ខ្នង ក្នុងនោះផ្ទះដែលត្រូវបាន
បំផ្លាញដោយខ្យល់ព្យុះ បោកបក់ឲ្យរលំទាំងស្រុងមានចំនួន១.៥៩៨ខ្នង ហើយផ្ទះដែល របើកដំបូលខូចខាត
មធ្យមមានចំនួន៦.១៤៥ខ្នង របើកដំបូលសាលារៀន៤៥អគារ។
លោកបន្តថា ក្នុងគ្រោះថ្នាក់ដែលបង្កឡើង ដោយខ្យល់ព្យុះនេះដែរ បានបណ្តាលឲ្យមនុស្ស ចំនួន២៨នាក់ស្លាប់
បាត់បង់ជីវិត និង៩៥នាក់បាន រងរបួសធ្ងន់ ដោយសារផ្ទះ និងដើមឈើរលំសង្កត់ពីលើ ហើយអ្នកស្លាប់ដោយ
គ្រោះ ធម្មជាតិ រន្ទះបាញ់វិញក្នុងរយៈពេលដូចគ្នានេះ មានចំនួន៩៣នាក់ស្លាប់ រងរបួសចំនួន៧២នាក់ និងងាប់
គោ ក្របី ៤៦ក្បាលផងដែរ រីឯគ្រោះទឹកជំនន់វិញ អ្នកស្លាប់បានកើនដល់៩នាក់ហើយ។
នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះ ត្រូវអនុវត្តដូចវីធីសាស្រ្តមួយចំនួន គឺត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរ
ជិតគ្នានិងយកដៃខ្ទប់ត្រចៀក, ត្រូវរត់ចេញពីទឹក ឬស្រែ ,ទៅខាងក្នុងផ្ទះ ឬរត់ចូលផ្ទះ, ត្រូវបន្ទន់ ខ្លួនអោបក្បាល
ជង្គង់ និងបិតត្រចៀក ទាំងសងខាងនៅក្រោមបង្គោលភ្លើង, ត្រូវដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទ ដោយទុក
ចំងាយ១ម៉ែត្រពីប្រភព ចរន្តអគ្គិសនី, មិនត្រូវនិយាយទូរស័ព្ទនៅ ពេលឮសំឡេងផ្គរ, មិនត្រូវជិះម៉ូតូ ឬកង់, មិន
ត្រូវអង្គុយក្នុងតង់ និងមិនត្រូវអង្គុយចំក្រោមដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ ៤ម៉ែត្រ ពីមែក
ឈើ។
សូមជ្រាបថា ចំពោះគ្រោះធម្មជាតិរន្ទះបាញ់នេះបានធ្វើឲ្យ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ និងមានការភ័យ
ខ្លាច ជាខ្លាំង ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនមនុស្សគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នេះមានការ
កើនឡើង ជាបន្តបន្ទាប់ ហើយមានសភាព កាចសាហាវផងដែរ។ ដើម្បីទប់ស្កាត់បញ្ហាគ្រោះធម្មជាតិរន្ទះបាញ់
នេះ គណៈកម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាសពលរដ្ឋឲ្យ
បាន យល់ដឹងពីវិធីការពារខ្លួននៅពេលដែលមាន ភ្លៀងផ្គររន្ទះ ដូចជាកុំជ្រកក្រោមដើមឈើនៅពេលមានភ្លៀង
កុំធ្វើការ នៅទីវាល បិទទូរសព្ទ័ ឬទូរទស្សន៍ជាដើម។ ប្រជាពលរដ្ឋគួរតែទៅរកកន្លែងដែលមានសុវត្ថិភាព
ដោយត្រូវជ្រកនៅ ក្រោមផ្ទះ គឺជាការប្រសើរព្រោះបើវាមានគ្រោះ ក៏មិនដូចនៅទីវាលដែរ៕
ដោយ៖ ស.ស្អាត