ក្រសួងអប់រំចាប់​ផ្តើមរៀបចំផែន​ការយុទ្ធសាស្រ្ត​ឡើងវិញ ​ដើម្បីឆ្លើយតប​ពេលមានគ្រោះ​អាសន្ននៅតាម​សាលារៀន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមដាក់ផែនការឆ្លើយតបនឹងគ្រោះមហន្តរាយនានានៅតាមសា​លា​រៀន ដើម្បី​ត្រៀមលក្ខណៈឲ្យបានរួចជាស្រេចក្នុងការការពារ និងកាត់បន្ថយផលប៉ៈពាល់ ដែលបណ្តាលមកពីគ្រោះធម្មជាតិ​​នេះ​​មក​​​នៅត្រឹមកម្រិតទាបបំផុត។

     ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសធ្វើការកែលម្អសាលារៀន ដោយ​បង្ការ​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ ជាពិសេស​ទឹកជំនន់ ដែលតែងតែបង្ករផលប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់ វិស័យអប់រំជាតិ។

      លោក អ៊ឹប កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈនៅ​សណ្ឋាគារ ហ៊ីម៉ារីថា សិក្ខាសាលាពិគ្រោះយោបល់ត្រៀមឆ្លើយតបគ្រោះអាសន្នក្នុងវិស័យអប់រំ ក្នុងផែនការកាត់​បន្ថយគ្រោះមហន្តរាយនៅក្នុងវិស័យអប់រំក្រសួងត្រូវចាត់វិធានការជាបន្ទាន់ចាប់ពីនេះ តទៅដោយបង្កើតជាផែនការ​យុទ្ធសាស្រ្តនានាដែលមានរយៈពេលវែងដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យមានប្រសិទ្ធិភាពខ្ពស់។

      លោករដ្ឋលេខាធិការបន្តថា មុខសញ្ញាគ្រោះមហន្តរាយធម្មជាតិមានច្រើន ដោយក្នុងនោះផ្តោតសំខាន់​លើមុខ​សញ្ញា​4ប្រភេទដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យស់ព្យុះ កន្តា្រក់ និងមុខសញ្ញាអគ្គីភ័យដែលតែង​តែ​ប្រឈម​ខ្ពស់​នៅក្នុងវិស័យអប់រំ។ ឯឧ.បានបញ្ជាក់ទៀតថា តាមរយៈនៃផែនការថ្មីនេះនឹងត្រូវផ្សព្វ​ផ្សាយឲ្យបានកាន់តែ​ទូលំ​ទូលាយ នៅគ្រប់សាលារៀនទាំងអស់នៅទំាងប្រទេស ដោយមិនប្រកាន់តំបន់គោលដៅទៀតឡើយ ព្រោះ បញ្ហា​គ្រោះធម្មជាតិនេះកំពុងកើតឡើងជាញញឹកញាប់ហើយមិនប្រកាន់រដូវទៀតផង។

      តំណាងអង្គការជំនួយព្រះវិហារហ្វាមឡង់ លោក សំណាង បានបញ្ជាក់ថា ការត្រៀមផែនការនេះពិត ជា​មាន​សារៈ​សំខាន់ណាស់ ក្នុងគោលដៅជួយជំរុញការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែជឿន​លឿនទុក ហើយ​​កាត់បន្ថយបាននូវផលប៉ៈពាល់ផ្នែកហេដ្ឋាចរាសម្ពន្ធ័និងគ្រោះថ្នាក់នានា លើសិស្សា​នុសិស្សជាដើម។

     

      គួរបញ្ជាក់ថា ផែនការត្រៀមឆ្លើយតបគ្រោះអាសន្នក្នុងវិស័យអប់រំរបស់ក្រសួងអប់រំយុវជននិងកីឡា ត្រូវបាន​រៀប​ចំឡើងផ្អែកលើផែនការសកម្មភាពជាតិ ដើម្បីកាត់បន្ថយផលប៉ៈពាល់ និងការខូចខាតក្នុងវិស័យអប់រំ និងធានា​បាន​នូវនិរន្តរភាពនៃប្រពន្ធ័អប់រំនៅពេលមានគ្រោះអាសន្នកើតឡើងក៏ដោយ។

      យោងតាម​លទ្ធផល​ផ្សព្វផ្សាយកន្លងទៅបាន​ឲ្យ​ដឹងថា ទឹកជំនន់ ឆ្នាំ២០១៣ បានធ្វើ​ឲ្យ​ប៉ៈពាល់ សាលា​សាលា​រៀន​​ចំនួន១២៨០ខ្នងនៅក្នុងខេត្តចំនួន១៨។ ប៉ុន្តែបើតាមការប៉ាន់ស្មានចំពោះសាលារៀនដែលខូចខាតធ្ងន់ធ្ងរហើយ​ត្រូវ​ជួស​ជុលនឹងសាងសង់ឡើងវិញគ្រោងចំណាយថវិការហូតដល់ជាង៩លានដុល្លាសហរដ្ឋអាមេរិក៕

ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួង​មហាផ្ទៃ​ព្រមាន​បក្ស​ប្រឆាំង​ដើរ​ ហែ​ក្បួន​ទាមទារ​កែទម្រង់​គ.ជ.ប

 គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា បក្ស...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [420]


ក្រុមហ៊ុន​​​ Yahoo​ កំពុង​ប្រើវិធី​សាស្រ្តទា​ក់ទាញតារា​ល្បីៗ​របស់​គេហទំព័រ​ YouTube​

បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yahoo បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [885]


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុន...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1003]


បទអត្ថាធិប្បាយ៖ តើចុង​បញ្ចប់​នៃ​ភាពមិនច្បាស់​លាស់​នៅក្រោយ​ការ​បោះ​ឆ្នោត​ នីងបែរ​ជា​ល្អ​វិញ​ទេ​?

ការបោះឆ្នោតជាតិលើកទី៥ ត្រូវបាន​ពណ៌​នា​យ៉ាង​ទ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [500]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 769 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1830 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231929​ នាក់