វិស័យពាណិជ្ជកម្មរបស់អង់គ្លេស នៅកម្ពុជាមានកើនឡើង២៧ភាគរយនៅឆ្នាំនេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖មន្រ្តីការទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាបង្ហាញថាការវិនិយោគវិស័យ​ពាណិជ្ជកម្មរវាងចក្រភព
អង់គ្លេសនិងព្រះរាជាណាចក្រកកម្ពុជាបានកើនឡើងដល់ទៅ៧៥០​លានដុល្លារនៅក្នុងឆ្នាំ២០១២ហើយកំពុង
បន្តការកើនឡើងជាលំដាប់នៅក្នុងត្រីមាស​ដំបូងនៃឆ្នាំនេះវាបានកើនឡើងរហូតដល់២៧ភាគរយបើប្រៀប
ធៀបទៅនឹងរយៈពេលដូច​គ្នាទៅនឹងឆ្នាំ។

លោក Mark Gooding ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានថ្លែងឲ្យដឹងនៅក្នុង​កម្ម​វិធីផ្សព្វផ្សាយប្រឹ
ក្សាពាណិជ្ជកម្មនិងការវិនិយោគឡើងវិញនៅថ្ងៃទី១០ ខែមិថុនា   ឆ្នាំ២០១៣ នាសណ្ឋាគារអ៊ីនធឺខនថាការនាំ
ចេញរបស់អង់គ្លេសមកប្រទេសកម្ពុជាក្នុងត្រីមាសទីមួយ​នៃ​ឆ្នាំ​នេះបានកើនឡើង១១៩,២ភាគរយស្មើនិង៧,៧
លានផោន(១១,៧លានដុល្លារអាមេរិក)។ហើយការនាំចេញដ៏សំខាន់របស់អង់គ្លេសមកប្រទេសកម្ពុជាក្នុង
ឆ្នាំ២០១២មានដូចជារថយន្ត, វាយនភ័ណ្ឌនិងក្រណាត់, ម៉ាស៊ីន, ផលិតផលវេជ្ជសាស្រ្តនិងឱសថជាដើម។

លោក   Mark Gooding បន្តថាចំណែកការនាំចូលដ៏សំខាន់ពីប្រទេសកម្ពុជាទៅចក្រភព​អង់គ្លេសនៅឆ្នាំកន្លងទៅ
មានដូចជាផលិតផលវាយនភណ្ឌដែលចេញពីរោងចក្រកាត់ដេរ, ស្បែកជើង, ស្ករធញ្ញជាតិក្នុងនោះដែរចក្រភព
អង់គ្លេស គឺមានវត្តមាននៅក្នុងបណ្តាប្រទេស​អាស៊ានទាំងអស់ចាប់តាំងពីស្ថានទូតអង់គ្លេស ត្រូវបានបើកទ្វារ
ឡើងវិញនៅក្នុងប្រទេស​ឡាវនាខែវិច្ឆិកា ឆ្នាំ២០១២ និងមានការិយាល័យពាណិជ្ជកម្មនិងការវិនិយោគអង់គេ្លស
(UKTI) ចំនួនប្រាំបួនក្នុងចំណោមការិយាល័យទាំងនោះ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការនាំចេញទំនិញរបស់ចក្រភពអង់គ្លេសមានគោលដៅ​ច្បាស់​លាស់​ គឺ
ដើម្បីអាស៊ាននៅឆ្នាំ២០១២មានទឹកប្រាក់៨,៩ពាន់លានផោន។  ហើយ​ចំនួននេះបានកើនឡើង១៥ភាគរយ
នៅឆ្នាំ២០១១។ ការនាំចូលទំនិញពីអង់គ្លេសនៃសមាគម​អាស៊ានក្នុងឆ្នាំ២០១២  មានចំនួនទឹកប្រាក់១២,៦២
ពាន់លានផោនផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងការវិនិយោគប្រចាំនៅកម្ពុជាលោកLord Green បានលើក​ឡើងថាប្រតិបតិ្តការ
របស់ការិយាល័យUKTI ថ្មីបានលទ្ធភាពពេញលេញនិងមានរួចទៅ​ហើយនូវបញ្ជីឈ្មោះសំខាន់ៗរបស់អតិថិ
ជននៅក្នុងប្រទេសកម្ពុជាឬក្រុមហ៊ុនអង់គ្លេសចាប់អារម្មណ៍នៅក្នុងទីផ្សារនេះ។

ចំពោះការសម្រេចចិត្តរបស់អ្នកវិនិយោគអង់គ្លេសបានឲ្យមកទស្សនាប្រទេសកម្ពុជាក្នុង​អំឡុង​ពេលបេសក
កម្មរបស់លោកទៅអាស៊ីអាគ្នេយ៍ក៏បានបញ្ជាក់ជំហរដ៏រឹងមាំនិង​មាន​សក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម
កាន់តែច្រើនរវាងប្រទេសទាំងពីរកម្ពុជា-អង់គ្លេស។

សូមជម្រាបថាលោកLord Green រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសបានធ្វើទស្សន​កិច្ចនៅបណ្តាប្រទេ
សជាសមាជិកអាស៊ានចំនួនទាំង៧មានដូចជានៅទីក្រុងហ្សាកាតា(ឥណ្ឌូនេស៊ី), គូឡាឡាំពួរ(ម៉ាឡេស៊ី), ប្រទេ
សសិង្ហបុរី, រាជធានីភ្នំពេញ(កម្ពុជា), ទីក្រុងហូជីមិញនិងទីក្រុងហាណូយ(វៀតណាម), ទីក្រុងបាងកក(ថៃ),
ទីក្រុងរ៉ង់ហ្គូននិងNaypyidaw ប្រទេស(មីយ៉ាន់មា) ៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [682]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [703]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [608]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [563]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប៉ូលីសម្នាក់​ត្រួវ​បាន​គេចាក់​ដោយកាំបិត​ បណ្តាល​អោយរង​របួស​មុខជា​ទំងន់​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [291]


​ក្រសួង​អប់រំ​អំពាវ​នាវ ​កុំឱ្យ​យុវជនខ្មែរ ​មានការជ្រួលជ្រើម​ភ្លើតភ្លើន​ខ្លួន​នៅក្នុងថ្ងៃ ​១៤ កុម្ភ:

ភ្នំពេញៈ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​អប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


អគ្គិភ័យ ឆេះរោងសិប្បកម្ម កិនស្រូវ ធំជាងគេ នៅក្រុងពោធិ៍សាត់

អគ្គិភ័យឆេះរោងសិប្បកម្មកិនស្រូវធំជាងគេនៅក្រុ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [429]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 25 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 170 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 389 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745600​ នាក់