សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃសុក្រនេះមន្រ្តីប៉ូលីសសហរដ្ឋអាមេរិកបានបង្ហាញភ្លុកដំរីជាង ៦តោនដែលពួក
គេរឹបអូសបានដល់សាធារណះជនទូទៅក្នុងប្រទេសអាមេរិកនិងប្រទេសផ្សេងៗទៀតមុនពេលពួកគេកិនកំទេច
ភ្លុកដំរីទាំងនោះចោល។ មន្រ្តីប៉ូលីសដដែលបាននិយាយបន្តទៀតថា ភ្លុកដំរីភាគច្រើន គឺត្រូវបានគេឆ្លាក់ជារូប ឬធ្វើជាគ្រឿងអលង្ការប្រើប្រាស់។ លោក Dan asheប្រធានគ្រប់គ្រងជីវិតសត្វព្រៃបានមានប្រសាសន៍ប្រាប់សា
ធារណះជនទូទៅថា ការរឹបអូសភ្លុកដំរីនេះគឺត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ ១៩៨៩មកម្លេះ។
គាត់បានមានប្រសាសន៍បន្តទៀតថា ភ្លុកដំរីដែលយើងរឹបអូសបានគឺមានចំនួនជាង ២០០០ក្បាល។ កាលពី ថ្ងៃពុធកន្លងមកលោក John Kerry រដ្ឋលេខារបស់សហរដ្ឋអាមេរិកបានផ្តល់ថវិការចំនួន ១លានដុល្លារដល់
រដ្ឋាភិបាលប្រទេសឡាវក្នុងគោលបំណងបញ្ឈប់ការជួញដូរភ្លុកដំរីខុសច្បាប់បែបនេះតទៅមុខទៀត។
ដោយ៖ តុលា