ប្រទេស Yemen៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារមកលើមូលដ្ឋានកងទ័ពមួយកន្លែងស្ថិតនៅភាគខាងកើតនៃ
ប្រទេស Yemen បានឆក់យកជីវិតកងទាហានចំនួន ២០នាក់។ ភ្នាក់ងារសារព័ត៌មាន Saba របស់ប្រទេស Yemen បានអោយដឹងថា ការវាយប្រហារខាងលើនេះគឺបានកើតឡើងនៅក្នុងខេត្ត Hadramawt ។ មន្រ្តីយោធាបានមាន ប្រសាសន៍បន្តទៀតថា អ្នកដែលនៅពីក្រោយរឿងខាងលើនេះគឺជាពួកសកម្មប្រយុទ្ធ al-Qaeda ដែលមានទីតាំងធំ
នៅក្នុងឧបទ្វីប Arabian។ សូមបញ្ជាក់ផងដែរថា ខេត្ត Hadramawt ខាងលើនេះគឺជាតំបន់ការពារមួយដ៏តឹងរឹងរបស់
ពួក al-Qaeda ដែលបានធ្វើយុទ្ធនាការប្រឆាំងនឹងប្រទេសលោកខាងលិចតាំងតែពីយូរណាស់ហើយ៕ ដោយ៖ តុលា