ភ្នំពេញ៖ ការបោះឆ្នោតទើបតែរំលងបានបីថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៣ ក៏មានចេញនូវ
ដំណឹងច្បាស់ការណ៍ស្តីពីការដោះដូរមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង ជាមេបញ្ជាការកងរាជ
អាវុធហត្ថរាជធានីភ្នំពេញនឹងត្រូវផ្លាស់ចេញពីតំណែងមានន័យថាត្រូវបានឈប់សម្រាកពីការងារជាបណ្តោះ
អាសន្នដោយសារលោកមានសុខភាពទ្រុឌទ្រោមមិនអាចបំពេញការងារនៅចំពោះមុខបាន។
លោកឧត្តមសេនីយ៍ឯក វង្សពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងត្រូវមកកាន់ការងារ
បន្ថែមថ្មីមួយទៀតគឺមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញជំនួសមុខតំណែងនិងការងាររបស់លោក
យ៉ា គឹមអ៊ី។
ទាក់ទិននឹងការដោះដូរមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ មិនទាន់មានការបញ្ជាក់ពីហេតុផល
ណាផ្សេងក្រៅពីសុខភាពនៅឡើយទេ នៅក្រោយការបោះឆ្នោតដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃកន្លងមក
នេះ។ សូមបញ្ជាក់ថានៅថ្ងៃបោះឆ្នោតនាពេលរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កើតមានឧបទ្ទវហេតុប៉ះ
ទង្គិចរវាងអ្នកតវ៉ាបោះឆ្នោត និងសមត្ថកិច្ច ប៉ូលិស ប៉េអឹមហើយមានរថយន្តអន្តរាគមន៍របស់កងរាជអាវុធហត្ថ
ចំនួន២គ្រឿង ត្រូវបានក្រុមអ្នកតវ៉ា និងព្រះសង្ឃមួយចំនួននៅវត្តស្ទឹងមានជ័យ វាយកម្ទេចនិងចុងក្រោយដុត
ចោលតែម្តង។ ប៉ុន្តែការកើតមានឧបទ្ទវហេតុប៉ះទង្គិចរវាងអ្នកតវ៉ាបោះឆ្នោតនេះ ជាសំណាងល្អមិនបានធ្វើឲ្យ
កម្លាំងប៉ូលិស និងប៉េអឹម ឬ ប្រជាពលរដ្ឋណាម្នាក់រងរបួសធ្ងន់ធ្ងរឬស្លាប់នោះទេ គឺពួកគាត់ (កម្លាំងសមត្ថកិច្ច)
រត់ចែកជើងគ្នា បន្សល់ទុករថយន្ត២គ្រឿងនៅកណ្តាលហ្វូងមហាជន៕
ដោយៈស.ស្អាត