សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ផ្សព្វផ្សាយព័ត៌មានលក្ខណៈអេឡិចត្រូនិកទំនើប
ជាខេមរភាសាមានគោលបំណងប្រមូលផ្ដុំនូវព័ត៌មាន ព្រឹត្តិការណ៍ កំសាន្ត ព្រមទាំងហេតុការណ៍សំខាន់ៗប្រចាំថ្ងៃនៅ
ទូទាំងប្រទេស និងបរទេស។ សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាសារព័ត៌មាន
ឯករាជ្យ និងមិនបានប្រកាន់យកនិន្នាការនយោបាយ គណបក្សណាមួយជាធំនោះឡើយ។
គោលបំណងរបស់វ៉ិបសាយ សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) គឺដើម្បីរួមចំណែក
ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសជម្រាប
ព័ត៌មានថ្មីៗជូនដល់បងប្អូនជនរួមជាតិនៅទូទាំងសកលលោកឱ្យបានជ្រាបជាដំណឹង ពោលគឺធ្វើឱ្យស្របគ្នាជាមួយ
នឹងការរីកចម្រើនរបស់វិស័យសារព័ត៌មានបែបទំនើបនៅកម្ពុជាសព្វថ្ងៃ។
ដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់វ៉ិបសាយអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) បានរៀបចំ
យុទ្ធសាស្ត្រតភ្ជាប់បណ្ដាញអ្នកយកសារព័ត៌មាននៅទូទាំងប្រទេស ដោយយើងបានបើកទូលាយជូនដល់សាធារណៈជន
បានសិក្សាជំនាញអ្នកសារព័ត៌មាន និងក្លាយជាអ្នកសារព័ត៌មាន ប្រចាំនៅមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត របស់ពួកគេ។
សារព័ត៌មានជាអ្នករួមចំណែកបំបាត់អំពើពុករលួយ អំពើហឹង្សាក្នុងគ្រួសារ និង បញ្ហាអសកម្មផ្សេងៗ របស់មន្ត្រីរាជការ
សាធារណៈ ក៏ដូចជាសកម្មភាពរបស់ជនល្មើសគ្រប់ប្រភេទបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ អំណាចនៃសារព័ត៌មានជា
អំណាចកំពូលរបស់ប្រជាពលរដ្ឋគ្រប់រូប។
អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាសារព័ត៌មានបែបទំនើប រហ័ស ផ្សាយចេញ២៤ម៉ោង-៧ថ្ងៃ
ពេញ។ យើងបានបើកទូលាយ ហើយប្រសិទ្ធិភាពរបស់វា អាចផ្សាយចេញទៅពិភពលោកខាងក្រៅបានយ៉ាងរហ័ស
ជាទីបំផុត។ ពេលវេលាត្រឹមតែ១វិនាទីព័ត៌មានអាចផ្សាយដល់បងប្អូនភ្លាមៗ។
សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) សូមលំឱ្យនកាយទទួលនូវការរិៈគន់ក្នុងន័យស្ថាបនា
ពីសំណាក់រៀមច្បង សាធារណៈជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដើម្បីការរីកចម្រើនផ្នែកសារព័ត៌មានអ៊ិចប្រេស
អាប់ដេតដត់ណេត (ExpressUpdate.Net) និងវិស័យសារព័ត៌មាននៅកម្ពុជាទាំងមូល។
សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ផ្ដល់នូវព័ត៌មានពិត មិនលំអៀង មិនប្រកាន់និន្នាការ
នយោបាយ គណបក្ស ហើយទិន្នន័យទាំងអស់គឺអាចជឿជាក់ និងយកជាការបាន។
សូមអរព្រះគុណ និងសូមអរគុណ! សម្រាប់ការគាំទ្ររបស់លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយ៍មិត្តទាំងអស់។