សម​​​​ រង្ស៊ី​ ចេញ​ទៅ​សហគមន៍​អឺ​រ៉ុប​ និង​សហរដ្ឋអា​មេ​រិក​ស្វែង​រក​គាំ​​ទ្រ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ លោក សម រង្ស៊ីបានចាកចេញ​ពី​កម្ពុ​ជា​ទៅកាន់សហ​​គមន៏អឺរ៉ុប​ និង​​​សហរដ្ឋអាមេរិក​នៅម៉ោង៨និង៣០នាទី​យប់ថ្ងៃទី០៧ តុលា​ ២០១៣​ដើ​ម្បី​​​រកការគំាទ្រ​និងស្នើអោយប្រទេស​​​ទំាង​​​​​​​​នោះកុំទទួល​ស្គាល់រាជរដ្ឋាភិបាល​កម្ពុ​ជា​អា​ណត្តិ​ទី​​​​៥​​នេះនិងផ្តាច់ជំនួយ ។ការចាកចេញ​ស្វែងរកការ​គាំទ្រ​​​ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកនេះបានធ្វើ​ឡើ​ង​បា្រ​ប់​ក្រុ​ម​​អ្នកសារព័ត៌មាន​បន្ទាប់ពីការចុះឈ្មោះ​ក្នុង​​​បញ្ជី​​​អ្នក​បោះឆ្នោត​នៅ​ស​ង្កា​​​ត់​​​ចា​ក់​​អ​ង្រែ​លើ ​ខណ្ឌមានជ័យ​ ។​​

លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា​ បេសកកម្មរបស់​លោ​ក​ទៅ​កា​​ន់​ប្រទេស​អ​ង់​គ្លេស ​បារំាង ​សហរដ្ឋអាមេរិក​ ​អង្គការសហប្រជាជាតិ ​ស្ថា​ប័ន​​ធ​នា​គារពិភពលោក(WB) ​និងស្ថាប័នរូបិយ​វត្ថុអន្តរជាតិ(IMF) ក្នុងបំណងដើម្បី​​ស្នើ​អោយប្រ​ទេស​ទំា​ង​អ​ស់​នៅសហ​គ​ម​ន៏​អឺរ៉ុប​ និង សហរដ្ឋអាមេរិក​ អង្គការសហប្រជាជាតិ​  រួមទំាងស្ថាប័ន​​ធនាគារខាងលើ ​កុំទ​ទួ​ល​ស្គា​ល់​រដ្ឋសភា និង រាជរដ្ឋាភិបាលអាណត្តិទី៥​ ដែលលោកសម រង្ស៊ី ​បានអះអាងថា​​កើតឡើ​ងដោយ​ការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ​ខុសច្បាប់​ ។​

លោក សម រង្ស៊ី បន្ថែមថា ​មូលហេតុដែលលោក​ទៅស្វែងរកជំនួយនៅសហគមន៍​អឺរ៉ុបនិងសហរដ្ឋអាមេរិក​នេះ​​ដោយសារតែប្រទេសទាំងនេះ​សុទ្ធតែជាអ្នកផ្តល់​ជំនួយ​ក៏ដូចជាប្រាក់កម្ចី​ដ​ល់​​រដ្ឋាភិបាលកម្ពុជាកន្លងមក ។​កាល​​​​ណាដែលម្ចាស់ជំនួយដែលផ្តល់ដល់រដ្ឋា ភិបាល​ខុសច្បាប់ខ្ចីនៅពេលនេះ​នឹងបាត់បង់ព្រោះថា នៅពេល​​រដ្ឋាភិបាលស្របច្បាប់រដ្ឋាភិ​បាល​ប្រជាធិបតេយ្យ​កើត​ឡើង​​​​នៅពេលក្រោយនោះ លុយ​ដែល​ផ្ត​ល់​ម​ក​នឹង​ត្រូ​វ​បា​​ត់។​​ លោ​ក​​ថា កាលណាម្ចាស់ជំនូយមិន​ទទួលស្គាល់​រដ្ឋាភិបាលដែលកើតឡើងមិនស្របច្បាប់ហើយគេ​​នឹង​​លែង​​​​​សហការជាមួយរដ្ឋាភិបាលពេល​នោះរដ្ឋាភិបាល​នោះនិងគំា ងមិន​អាចដំ​ណើរ​កា​របានទេ ព្រោះគ្មាន​ការ​​គំាទ្រពីអន្តរជាតិដូចមុនទៀត​ ។ ​

ពេលមុនអ្នកផ្តល់​ជំនួយ​ទំាង​អ​ស់​​គេផ្តល់ជំនួយដោយសារគេគំាទ្រប្រជាជនខ្មែរ និងរដ្ឋាភិ​បា​ល​ស្រ​បច្បាប់ ​។ ​តែពេ​ល​នេះរ​ដ្ឋាភិ​បា​ល​ដែល​​​កើត​ឡើង មិនស្រប់ច្បាប់​គេមិន​ទទួ​ល​ស្គាល់​ដូច្នេះ​គេ ​ផ្តាច់ជំនួយ។ទាក់ទិននិង​​ឯកសារដែលត្រូវយកទៅជាមួយវិញលោក សម រង្ស៊ី មិនទាន់​អោយ​ដឹង​ទេ​ព្រោះស្នាម​មេដៃដែលគណបក្ស​​សង្គ្រោះជាតិ​ប្រមូលពីប្រជាជពល​រដ្ឋ​មិ​​នទាន់គ្រ​ប់​នៅ​ឡើយទេ​ ហើយមកដល់ពេលនេះមាន​ស្នាមមេដៃ​ដែល​​គណប​ក្សស​ង្គ្រោះ​​ជាតិទ​ទួល​បា​ន​​តែ​ជាង​​ប៉ុន្មានសែនមេដៃប៉ុណ្ណោះ ។​​

លោក សម​រង្ស៊ី បញ្ជាក់ថាស្នាមមេដៃដែលត្រូវយកជូនអង្កការសហប្រជាតិត្រូវតែមា នស្នាមមេដៃជាង​៣លាន​​៣​​សែនមេដាយទើបយកអោយអង្គការសហប្រជាជាតិ។ ហើយ​ចំ​ពោះ​​​ការទៅ​លើកនេះលោក​ សម រង្ស៊ីបាន​​អោយ​ដឹងថាមិនចាំបាច់យកទៅច្រើនទេ ។ដោ​យ​អះ​​អា​ង​ថាប្រទេសដែលលោកគ្រោងទៅ​នោះបានដឹង​ច្បាស់​​ដូ​ច​ជារ​ដ្ឋធម្មនុញ្ញនៃ​ព្រះរា​ជា​​​​​​ណា​ចក្រកម្ពុជា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបាន​គណប​ក្ស​ប្រ​ជា​ជនក​ម្ពុជា​បាន​​រំ​លោ​​ភ។ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតវិញលោក សម​ រង្ស៊ីបានអោយដឹងថា​ជាការបំ​ពេញ បែបបទ​ជា​​ប្រជា​​​ពល​រដ្ឋមួយរូបក្នុងប​ញ្ជីឈ្មោះអ្នកបោះឆ្នោត ។ ​

ប៉ុន្តែប្រសិ​នបើគេ​លុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោ​តមិនដឹងធ្វើយ៉ាងណា​នោះទេ។ក្នុងការបោះឆ្នោតអាណ​ត្តិទី​៥​​កន្លងមកនេះមានប្រជាពលរដ្ឋ​ប្រមាណជាង​១​លាន​២សែននាក់ត្រូវបានគេលុបឈ្មោះចេញពី បញ្ជីបោះ​ឆ្នោត​។​​ប្រជាពលរដ្ឋដែលត្រូវគេលុបឈ្មោះ​ទំាងនោះសុទ្ធសែមានសិ​ទ្ធិបោះ​ឆ្នោត បែជាគណៈកម្មាធិការ​ជាតិរៀបចំការ​​បោះឆ្នោតលុបទៅវិញ នេះបង្ហាញពីការ​រំលោ​ភសិ​​ទ្ធិ របស់ប្រជាពលរដ្ឋខ្មែរ ។​

លោកសម រង្ស៊ី បន្តថាលោកសង្ឃឹមថាការចុះឈ្មោះឆ្នោតលើកនេះមិនត្រូវាបានគេ លុបឈ្មោះចេញ​ពីបញ្ជី​​​បោះ​​​ឆ្នោត​​ដូចជាលើកមុនទៀតដូចប្រជាពលរដ្ឋជាង១លាន ២សែន នាក់ដូចលើកមុនទេ ។ មូលហេតុ​ដែល​​បោះឆ្នោតមិនត្រឹម​ត្រូវនៅអា​ណត្តិទី៥​នេះ​ដោ​យសា​រ​ការលុបឈ្មោះដោយអយុត្តិធម៌ ។ គ.ជ.ប.បានប្រកាស​
ថា​គណបក្សប្រជាជនកម្ពុជាទទួលសម្លេងជាង៣លាន ២សែនសន្លឹកឆ្នោត ហើយគណបក្សសង្គ្រោះ​ជាតិ​បាន​​សម្លេងជាង២លាន ៨សែ​នសន្លឹកឆ្នោត ការទទួលជោគជ័យរបស់គណប​ក្សប្រជាជ​នកម្ពុជា​ឈ្នះតែ​ជា​ង៣​​សែន​​​​​សន្លឹ​ក​ឆ្នោតប៉ុណ្ណោះ ។​​

លោក សម រង្ស៊ី បញ្ញាក់ថា​ការប្រកាសទទួល​ជ័យជំនះរបស់​គណបក្សប្រជាជន​កម្ពុជា​គេមិនបានគិតថា​ឈ្មោះ​​ប្រជាពលរដ្ឋដែលលុបចេញជាង១លាន​២សែននាក់នោះ ទេ ។ ហើយការលុប​ឈ្មោះប្រជាពលរដ្ឋ​ចេញពី​បញ្ជី​​ឈ្មោះបោះឆ្នោតប្រហែលជាគេដឹងថាឈ្មោះ ទំាងនោះគំា​ទ្រ​គណបក្ស​សង្គ្រោះជាតិ​ជាមុន។ ប្រសិនបើមិនមាន​​ការលុបឈ្មោះអ្នក​ទំាងនោះទេគណបក្សសង្គ្រោះជាតិ​ប្រកត់ជាកើន​ជា​ង​នេះ​​​ទៅ​ទៀត៕  ដោយ ៖  រតនា​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [690]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [571]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទស្សនាការផ្សាយបន្ត​ផ្ទាល់​ការ​ប្រ​កួត​កី​​ឡា​បាល់​ទា​ត់​ពី​​ចក្រ​ភពអង់គ្លេស

មានអ្នកស្នេហាកីឡាបាល់ទាត់ច្រើនកុះករបានចូលរួមទស្សនា...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [630]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អប់រំ-កីឡា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [569]


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [827]


មន្ត្រីរដ្ឋា​​ភិបាល​​បាន​​អំពាវ​​នាវ​​ទៅ​​លើ​​បញ្ហា​​កង្វះ​​អាហា​​រូប​​ត្ថម្ភ​​កុមារ​​

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអំពា...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 28 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 50 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 207 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757040​ នាក់